ស្លុតចិត្ត! ប្អូនស្រីយ៉ុង ស្រីនីត ដែលមហាជនស្គាល់មានសម្រស់ដូចនារីខ្មែរអង្គរ ទទួលមរណៈភាពទាំងវ័យក្មេងសម្តេចធិបតី ហ៊ុន ម៉ាណែត៖ ថ្ងៃនេះរាជរដ្ឋាភិបាលកម្ពុជាបានសម្រេច នឹងប្រើប្រាស់យន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ ដែលស្ថិតនៅករាជរដ្ឋាភិបាល សម្រេចហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈ ផ្តល់រង្វាន់តាមរយៈការគាស់ក្រវិលកំប៉ុង ឬការផ្តល់រង្វាន់តាមទម្រង់មេជាងដែកត្រឡប់មកពីចូលឆ្នាំឡើងជួសជុលដំបូលសហគ្រាស ហេង ហ៊ាង ផលិត ភេសជ្ជៈធ្លាក់ស្លាប់ទាំងព្រឹកមន្រ្តីជំនាញកំពុងចុះពិនិត្យករណីមានត្រីពុលងាប់ក្នុងព្រែកត្រែងសម្តេចតេជោ បញ្ជាក់ថា ព្រះរាជសុខភាពព្រះអង្គប្រសើរឡើង ព្រះអង្គមានរាជបន្ទូលឆ្លងឆ្លើយជាធម្មតាវត្តបឹងត្រាវប្រារពពិធី(មង្គលការយុវវ័យ) ដើម្បីកៀងគរបច្ច័យកសាងវត្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ១ឆ្នាំ ១គូទៅ២គូរថយន្តហាយឡិនឌ័រមួយគ្រឿង បើកបុកខឿនហើយរុលទៅបុករង្វង់មូលយាយជីច្រូតស្រូវ ខ្ទេចមុខបណ្តាលមានអ្នករបួសសេចក្តីបំភ្លឺស្តីពីការអនុវត្តន៍ល្មើសវិន័យនគរបាលជាតិបណ្តេញចេញពីក្របខ័ណ្ឌនគរបាលជាតិ ចំពោះ ឈ្មោះ ស៊ិន សុភា អតីតមន្ត្រីការិយចាប់បានហើយ ក្រុមសឡា និងឆ្វេង២ ដែលសកម្មខាងវាយ និងកាប់គេរបួស ខ្ទេចម៉ូតូ ក្នុងក្រុងភ្នំពេញ !

ពលរដ្ឋប្តឹងតាមApp NoDrug សមត្ថកិច្ចចុះទៅដល់ឃាត់ខ្លួនបានក្រុមស្រីស្អាត សាច់សខ្ចី រួមជាមួយថ្នាំញៀនមួយចំនួន

(ខេត្តពោធិ៍សាត់)៖ យោងតាមផេកផ្លូវការរបស់ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបង្ហោះនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ទាំងស្រុងថា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន កាលពីនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ ក្រោយពីទទួលបានករណីរាយការណ៍បទល្មើសគ្រឿងញៀនពីប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្តពោធិ៍សាត់ ឯកឧត្តមនាយឧត្ដមសេនីយ៍ អគ្គលេខាធិការ និងជាប្រធានគណៈកម្មការគ្រប់គ្រងទូរស័ព្ទដៃ NoDrug បានបញ្ជាទៅលោកឧត្ដមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង និងជាប្រធានអនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង សហការនិងបញ្ជូនព័ត៌មានភ្លាមទៅកាន់សមត្ថកិច្ចជំនាញនៅមូលដ្ឋាន ដើម្បីចាត់វិធានការស្រាវជ្រាវ និងឈានដល់ការបង្ក្រាបករណីគ្រឿងញៀនដែលជាកង្វល់របស់ប្រជាពលរដ្ឋបានរាយការណ៍មកកាន់សមត្ថកិច្ច។

បន្ទាប់ពីស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានទទួលព័ត៌មាន បានចាត់តាំងលោកវរសេនីយ៍ឯក ហែម មុនី ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន សហការជាមួយវរសេនីយ៍ទោ ជា ប៉ារីស អធិការនគរបាលស្រុកវាលវែង និងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ ដោយមានការដឹកនាំសម្របសម្រួលពីឯកឧត្ដម កូយ កាន់យ៉ា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត បានធ្វើការស្រាវជ្រាវតាមនីតិវិធី និងចុះឆែកឆេរនៅចំណុចភោជនីយដ្ឋាន និងផ្ទះសំណាក់ ស្ទីម សូណា ស្ប៉ា មានស្លាកយីហោ ថ្មដាមានលាភ ស្ថិតក្នុងភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ផ្អែកតាម ព័ត៌មានការរាយការណ៍របស់ប្រជាពលរដ្ឋ លទ្ធផលស្រាវជ្រាវកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ និងចម្លើយសារភាពជនសង្ស័យជុំវិញករណីនេះ បានបង្ក្រាបករណី “រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់​នូវ​សារធាតុ​ញៀន” នៅចំណុចទីតាំងខាងលើដោយឃាត់ខ្លួនជនសង្ស័យសរុបចំនួន ៦នាក់ (ស្រី ៥នាក់) វិជ្ជមានសារធាតុញៀន(+) ក្នុងនោះមានជនជាតិវៀតណាម ៤នាក់ និងបានដកហូតវត្ថុតាង រួមមាន៖
១- ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀន (មេតំហ្វេតាមីន ICE) ចំនួន ១៦កញ្ចប់ ទម្ងន់ ១២៤,០៦ក្រាម
២- ម្សៅកេតាមីន (ហៅ K) ចំនួន ១៣កញ្ចប់ ទម្ងន់ ១២១,០៣ក្រាម
៣- ថ្នាំគ្រាប់ពណ៌ក្រហម (WY) ប្រភេទកេតាមីន ចំនួន ២កញ្ចប់ ស្មើ ៩៣គ្រាប់ ទម្ងន់ ៩.៥០ក្រាម
៤- ថ្នាំគ្រាប់ពណ៌ទឹកក្រូច ប្រភេទកេតាមីន ចំនួន ១កញ្ចប់ ស្មើ ៥២គ្រាប់ ទម្ងន់ ១៨.៤៩ក្រាម
៥- ជញ្ជីងថ្លឹងគ្រឿងញៀន ចំនួន ១គ្រឿង
៦- ក្ដាសម្រាប់ប្រើប្រាស់គ្រឿងញៀន ចំនួន ២
៧- អំពូលសម្រាប់ប្រើប្រាស់គ្រឿងញៀន ចំនួន ៥
៨- ទូរស័ព្ទ ចំនួន ៨គ្រឿង
៩- ម៉ូតូ ចំនួន ១គ្រឿង។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង បានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តពោធិ៍សាត់ ចាត់ការតាមនីតិវិធី​ច្បាប់។

សូមរលឹកថា App NoDrug កំពុងក្លាយជាមធ្យោបាយពេញនិយមសម្រាប់ប្រជាពលរដ្ឋការរាយការណ៍បទល្មើសគ្រឿងញៀនទៅសមត្ថកិច្ចដោយមានលក្ខណៈសម្ងាត់ និងមានសុវត្ថិភាពខ្ពស់បំផុតដល់អ្នករាយការណ៍ ក្នុងការបោសសម្អាតគ្រឿងញៀនចេញពីសហគមន៍ដែលកំពុងរស់នៅ ៕

អត្ថបទដែលជាប់ទាក់ទង