ឯកឧត្តម ជួន ណារិន្ទ បញ្ជារឲ្យស្រាវជ្រាវឃាត់ខ្លួនបុរសដែលឈរបាញ់នោម ដាក់ផ្លាកសញ្ញាចរាចរណ៍នៅលើកំណាត់ផ្លូវហាន់ណូយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ស្តេចយាងទៅកាន់ប្រទេសចិន ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាពលទ្ធផលប្រឡងសញ្ញាប័ត្រថ្នាក់ទី១២ នឹងប្រកាសនៅស្អែកនេះ!  ក្រសួងធម្មការ ចេញសេចក្តីណែនាំ ស្ដីពីការរៀបចំពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ព.ស.២៥៧០ គ.ស.២០២៦កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ៣០នាក់ដែលចោទប្រកាន់ពីបទធ្វើសកម្មភាពឆក់លួចនិងប្រើប្រាស់គ្រឿងញៀនដែលបង្កអសន្តិសុខឥទ្ធិពលស្រារុញ ច្រានឲ្យប្អូនបង្កើតក្លាយជា ….កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលទទួលទិញផលចោកម្មម៉ូតូដោះដូរកាប់សាច់លក់កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចគ្មានការអនុញ្ញាត របស់នាយករដ្ឋមន្ត្រីថៃចូលក្នុងដែនដីអធិបតេយ្យរបស់កម្ពុជានៅខេតបើថៃថាមិនបានឈ្លានពានកម្ពុជា សូមប្រគល់ទឹកដីដែលខ្លួនកំពុងកាន់កាប់ដោយខុសច្បាប់ឱ្យកម្ពុជាវិញ  ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង

ប្រជាពលរដ្ឋ២៦៦គ្រួសារនៅភូមិព្រៃចាន់ត្រូវបានជម្លៀសរកកន្លែងសុវត្ថិភាពក្រោយទាហានថៃបើកការបាញ់ប្រហារ

បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋ២៦៦គ្រួសារត្រូវបានជម្លៀសរកកន្លែងសុវត្ថិភាពក្រោយទាហានថៃបើកការបាញ់ប្រហារកាលពីល្ងាចថ្ងៃទី១២ ខែវិច្ឆិការ ឆ្នាំ២០២៥នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។
ក្រោយទាហានថៃបើកការបាញ់ប្រហារទៅលើប្រជាពលរដ្ឋនៅភូមិព្រៃចាន់បណ្តាលស្លាប់១នាក់និងរបួសធ្ងន់៣នាក់ ហើយអាជ្ញាធរស្រុកអូរជ្រៅនិងខេត្តបន្ទាយមានជ័យ បានជម្លៀសប្រជាពលរដ្ឋទៅរកកន្លែងសុវត្ថិភាពនៅវត្តចាន់សីស្រុកអូរជ្រៅ។
ប្រជាពលរដ្ឋដែលជម្លៀសចេញពីភូមិព្រៃចាន់មានចំនួន២៦៦គ្រួសារស្មើមនុស្សចំនួន៨៣៤នាក់ហើយមានអ្នកដែលមានចាក់ចេញខ្លៈគឺមេគ្រួសារដែលនាំចាំផ្ទៈបើការផ្ទុះអាចចូលលានជាមួយកងកម្លាំង ជម្លៀសប្រជាពលរដ្ឋរកកន្លែងសុវត្ថិភាពនៅបរិវេណវត្តចាន់សី។
គួរបញ្ជាក់ថា៖ទាហានថៃបើកការបាញ់ប្រហារមាន៣លើកនៅម៉ោង៤ល្ងាចបាញ់ប្រហារពលរដ្ឋស្លាប់១នាក់ និងរបួសធ្ងន់៣នាក់ និងបាញ់លើកទី២នៅម៉ោង៥ល្ងាចផ្ទុះអាវុធប្រមាណជាង១០ គ្រាប់ និងលើកទី៣ផ្ទុះធ្ងន់ប្រភេទគ្រាប់ផ្លងចំនួន១គ្រាប់។
រដ្ឋបាលខេត្តបន្ទាយមានជ័យបានប្រកាសព័ត៌មាននៅវេលាម៉ោង៣.៥០នាទីថ្ងៃទី១២ ខែវិច្ឆិការ ឆ្នាំ២០២៥កម្លាំងទាហានថៃបានប្រើប្រាស់កាំភ្លើង(RPD)បាញ់ប្រហារមកលើប្រជាពលរដ្ឋកម្ពុជាដែលកំពុងស្នាក់នៅក្នុងជម្រកកៅស៊ូតង់ម្នុងដែលអធិបតេយ្យកម្ពុជាបណ្តាលស្លាប់១នាក់និងរបួស៣នាក់ស្ថិតភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ៕(ប៊ុន ធឿន)

អត្ថបទដែលជាប់ទាក់ទង