ចុម! ជិះដល់ឡានទំនើប ខឹងនារីម៉ាស្សាមិនព្រមទៅរួមចំណង់ជាមួយ ហក់ធាក់ផងវាយផង ពេលនេះសមត្ថកិច្ចកំពុងតាមចាប់
រាជធានីភ្នំពេញ ៖ វីដេអូមួយត្រូវបានគេបង្ហោះនៅលើបណ្តាញសង្គម បង្ហាញពីសកម្មភាពបុរសម្នាក់ មានមាឌធំរឹងមាំ បានធាក់និងវាយទៅលើស្ត្រីម្នាក់ ដែលកំពុងអង្គុយចុចទូរសព្ទ នាងត្រូវបានគេបញ្ជាក់ថា ជានារីម៉ាស្សា ហើយការដែលឈានទៅដល់ការវាយនារីខាងលើ គឺដោយសារនាងមិនព្រមទៅរួមដំណេកជាមួយ ។
រូបនេះបង្ហាញនូវភាពអសីលធម៌យ៉ាងខ្លាំង ដែលខ្លួនជាប្រុសមកប្រើហិង្សាទៅលើមនុស្សស្រី ដោយសារតែរឿងចំណង់របស់ខ្លួន ដែលបានកើតឡើងនៅបុរីពិភពថ្មីឈូកវ៉ា២ ភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធ៍សែនជ័យ រាជធានីភ្នំពេញ។
ពាក់ព័ន្ធករណីនេះ តាមការបញ្ជាក់ពីលោកនាយប៉ុស្តិ៍នគរបាលសំរោងក្រោម បានឲ្យដឹងនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះថា ករណីនេះសមត្ថកិច្ចខាងលោកបានទទួលពាក្យបណ្តឹងរួចហើយ កាលពី៧ ទៅ៨ថ្ងៃមុនមកម្ល៉េះ និងកំពុងស្រាវជ្រាវនិងឃ្លាំមើល នៅពេលដែលនារីរងគ្រោះបានឃើញឡានជនសង្ស័យពេលសមត្ថកិច្ចចុះទៅដល់ឡានក៏បានចេញទៅបាត់តែម្តង ៕



