ស្លុតចិត្ត! ប្អូនស្រីយ៉ុង ស្រីនីត ដែលមហាជនស្គាល់មានសម្រស់ដូចនារីខ្មែរអង្គរ ទទួលមរណៈភាពទាំងវ័យក្មេងសម្តេចធិបតី ហ៊ុន ម៉ាណែត៖ ថ្ងៃនេះរាជរដ្ឋាភិបាលកម្ពុជាបានសម្រេច នឹងប្រើប្រាស់យន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ ដែលស្ថិតនៅករាជរដ្ឋាភិបាល សម្រេចហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈ ផ្តល់រង្វាន់តាមរយៈការគាស់ក្រវិលកំប៉ុង ឬការផ្តល់រង្វាន់តាមទម្រង់មេជាងដែកត្រឡប់មកពីចូលឆ្នាំឡើងជួសជុលដំបូលសហគ្រាស ហេង ហ៊ាង ផលិត ភេសជ្ជៈធ្លាក់ស្លាប់ទាំងព្រឹកមន្រ្តីជំនាញកំពុងចុះពិនិត្យករណីមានត្រីពុលងាប់ក្នុងព្រែកត្រែងសម្តេចតេជោ បញ្ជាក់ថា ព្រះរាជសុខភាពព្រះអង្គប្រសើរឡើង ព្រះអង្គមានរាជបន្ទូលឆ្លងឆ្លើយជាធម្មតាវត្តបឹងត្រាវប្រារពពិធី(មង្គលការយុវវ័យ) ដើម្បីកៀងគរបច្ច័យកសាងវត្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ១ឆ្នាំ ១គូទៅ២គូរថយន្តហាយឡិនឌ័រមួយគ្រឿង បើកបុកខឿនហើយរុលទៅបុករង្វង់មូលយាយជីច្រូតស្រូវ ខ្ទេចមុខបណ្តាលមានអ្នករបួសសេចក្តីបំភ្លឺស្តីពីការអនុវត្តន៍ល្មើសវិន័យនគរបាលជាតិបណ្តេញចេញពីក្របខ័ណ្ឌនគរបាលជាតិ ចំពោះ ឈ្មោះ ស៊ិន សុភា អតីតមន្ត្រីការិយចាប់បានហើយ ក្រុមសឡា និងឆ្វេង២ ដែលសកម្មខាងវាយ និងកាប់គេរបួស ខ្ទេចម៉ូតូ ក្នុងក្រុងភ្នំពេញ !

ជនភាសឹកដែលកំពុងរស់នៅតំបន់សុវត្ថិភាពនៅសល់៧៧០គ្រួសារហើយត្រឡប់ទៅផ្ទៈវិញ៨២គ្រួសារ

បន្ទាយមានជ័យ៖ជនភាសឹកដែលកំពុងរស់នៅតំបន់សុវត្ថិភាពមានចំនួន៧៧០គ្រួសារហើយត្រឡប់ទៅផ្ទៈវិញ៨២គ្រួសាររហូតដល់ថ្ងៃទី១៨ ខែវិច្ឆិការ ឆ្នាំ២០២៥នៅវត្តចាន់ស៊ីស្ថិតភូមិកូបកើត ឃុំកូប ស្រុកអូរជ្រៅ។
លោក កែវ តារ៉ារស្មី អភិបាលស្រុកអូរជ្រៅបានប្រាប់ថា៖ជនភាសឹកដែលត្រូវបានជម្លៀសចេញពីភូមិជោគជ័យនិងភូមិព្រៃចាន់មានចំនួន៨៥២គ្រួ សារហូតពេលនេះបានត្រឡប់ទៅលំនៅដ្ឋានវិញចំនួន៨២គ្រួសារក្រោយស្ថានភាពនៅភូមិព្រៃចាន់ និងភូមិជោគ ជ័យ ដូចជាមានភាពស្ងប់ស្ងាត់ ក្រោយទាហានថៃបើកការបាញ់ប្រហាទៅលើប្រជាពលរដ្ឋស្លាប់របួស៤នាក់កន្លងទៅថ្មីៗនេះនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។
លោកបានបញ្ជាក់ថា៖ជនភាសឹកដែលកំពុងស្នាក់តំបន់សុវត្ថិភាពនៅវត្តចាន់ស៊ីមានសរុបចំនួន៨៥២គ្រួសារស្មើមនុស្សរាយ២.៨៧៩នាក់កុមារអាយុ១៥ឆ្នាំ៧៧២នាក់ជនពិការ២៥នាក់ស្ត្រីមានផ្ទៃពោះ៧នាក់ ក្រោយស្ថានភាពស្ងប់ស្ងាត់ប្រជាពលរដ្ឋបានវិលត្រឡប់ទៅលំនៅដ្ឋានវិញចំនួន៨២គ្រួសារស្មើមនុស្សរាយ២៤៣នាក់កុមារអាយុ១៥ឆ្នាំ៤៩នាក់ជនពិការ២នាក់។
លោក កែវ តារ៉ារស្មី បានបញ្ជាក់ថា៖ពេលនេះជនភាសឹករស់នៅតំបន់សុវត្ថិភាពជាក់ស្តែងមានចំនួន៧៧០គ្រួសារស្មើ២.៦៣៦នាក់កុមារអាយុ១៥ឆ្នាំមាន៧២៣នាក់ជនពិការ២៣នាក់ស្ត្រីមានផ្ទៃពោះ៧នាក់ហើយជនភាសឹកទាំង៨៥២គ្រួសារទទួលបានអំណោយ៕(ប៊ុន ធឿន)

អត្ថបទដែលជាប់ទាក់ទង