សម្តេចព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តម ចំនួន 100,000 USD (មួយរយពាន់ដុល្លារអាមេរិក) ជូនកាកបាទក្រហមកម្ពុជា សម្រាប់ចូលរួមជួយប្រជារាស្ត្រភៀសសឹក ដែលកំពុងជួបប្រទះការលំបាកខ្វះខាត នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
រាជធានីភ្នំពេញ៖ យោងតាមផេកផ្លូវការរបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនីព្រះចៅក្រុងកម្ពុជាធិបតី បង្ហោះនៅថ្ងៃត្រង់ទី៩ ខែធ្នូ ឆ្នាំ២០២៥នេះ បានឲ្យដឹងថា សម្តេចព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តម ចំនួន 100,000 USD (មួយរយពាន់ដុល្លារអាមេរិក) ជូនកាកបាទក្រហមកម្ពុជា សម្រាប់ចូលរួមជួយប្រជារាស្ត្រភៀសសឹក ដែលកំពុងជួបប្រទះការលំបាកខ្វះខាត នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។🙏🏻❤️🇰🇭

