ឯកឧត្តម ជួន ណារិន្ទ បញ្ជារឲ្យស្រាវជ្រាវឃាត់ខ្លួនបុរសដែលឈរបាញ់នោម ដាក់ផ្លាកសញ្ញាចរាចរណ៍នៅលើកំណាត់ផ្លូវហាន់ណូយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ស្តេចយាងទៅកាន់ប្រទេសចិន ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាពលទ្ធផលប្រឡងសញ្ញាប័ត្រថ្នាក់ទី១២ នឹងប្រកាសនៅស្អែកនេះ!  ក្រសួងធម្មការ ចេញសេចក្តីណែនាំ ស្ដីពីការរៀបចំពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ព.ស.២៥៧០ គ.ស.២០២៦កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ៣០នាក់ដែលចោទប្រកាន់ពីបទធ្វើសកម្មភាពឆក់លួចនិងប្រើប្រាស់គ្រឿងញៀនដែលបង្កអសន្តិសុខឥទ្ធិពលស្រារុញ ច្រានឲ្យប្អូនបង្កើតក្លាយជា ….កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលទទួលទិញផលចោកម្មម៉ូតូដោះដូរកាប់សាច់លក់កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចគ្មានការអនុញ្ញាត របស់នាយករដ្ឋមន្ត្រីថៃចូលក្នុងដែនដីអធិបតេយ្យរបស់កម្ពុជានៅខេតបើថៃថាមិនបានឈ្លានពានកម្ពុជា សូមប្រគល់ទឹកដីដែលខ្លួនកំពុងកាន់កាប់ដោយខុសច្បាប់ឱ្យកម្ពុជាវិញ  ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង

សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ផ្តល់ជំនួយជាស្បៀងសង្គ្រោះបន្ទាន់ ដល់ប្រជាពលរដ្ឋជនភៀសសឹកចំនួន២១០០ គ្រួសារ នៅខេត្តព្រះវិហារ

យោងតាមការចេញផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា នៅរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ជំនួយជាស្បៀងសង្គ្រោះបន្ទាន់ និងសម្ភារៈប្រើប្រាស់ជាច្រើនមុខ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបាននាំយកមកចែកជូនបងប្អូនប្រជាពលរដ្ឋជនភៀសសឹកចំនួន២១០០ គ្រួសារ នៅខេត្តព្រះវិហារ។

បងប្អូនប្រជាពលរដ្ឋ ដែលបានភៀសសឹកមកពីតាមបណ្តាខេត្តជាប់ព្រំដែន ខ្មែរ-សៀម ត្រូវបានទទួលការយកចិត្តទុកដាក់បំផុតពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងដោយមានរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

សូមជម្រាបថា នៅយប់នេះអំណោយចំនួន៣០០០កញ្ចប់ទៀតនឹងត្រូវដឹកចេញ មកចែកជូនប្រជាពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារបន្តទៀត។

សម្រាប់អំណោយដែលផ្ដល់ជូនប្រជាពលរដ្ឋភៀសសឹក១គ្រួសាររួមមាន៖

ក្នុងកញ្ចប់ថង់មាន ថ្នាំដុសធ្មេញ, ច្រាសដុសធ្មេញ, សាប៊ូដុំ, ប្រេងខ្យល់, ប្រេងកូឡា, អង្រឹង, អាវភ្លៀង, ពិល, កន្សែងធំ, ក្រមា, ធូបមូស, ថ្នាំពេទ្យ (4មុខ), ទឹកដោះគោ (២កំប៉ុង), នំលីលី, កន្ទេល, ម៉ុង, ភួយ, សារ៉ុង, សាប៊ូម្សៅ, ខោអាវឈុត ដាក់ខាងក្រៅមាន ទឹកស៊ីវអ៊ីវ, មីជាតិ, ត្រីខ, តង់, ធុងទឹក៕
   

អត្ថបទដែលជាប់ទាក់ទង