ស្លុតចិត្ត! ប្អូនស្រីយ៉ុង ស្រីនីត ដែលមហាជនស្គាល់មានសម្រស់ដូចនារីខ្មែរអង្គរ ទទួលមរណៈភាពទាំងវ័យក្មេងសម្តេចធិបតី ហ៊ុន ម៉ាណែត៖ ថ្ងៃនេះរាជរដ្ឋាភិបាលកម្ពុជាបានសម្រេច នឹងប្រើប្រាស់យន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ ដែលស្ថិតនៅករាជរដ្ឋាភិបាល សម្រេចហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈ ផ្តល់រង្វាន់តាមរយៈការគាស់ក្រវិលកំប៉ុង ឬការផ្តល់រង្វាន់តាមទម្រង់មេជាងដែកត្រឡប់មកពីចូលឆ្នាំឡើងជួសជុលដំបូលសហគ្រាស ហេង ហ៊ាង ផលិត ភេសជ្ជៈធ្លាក់ស្លាប់ទាំងព្រឹកមន្រ្តីជំនាញកំពុងចុះពិនិត្យករណីមានត្រីពុលងាប់ក្នុងព្រែកត្រែងសម្តេចតេជោ បញ្ជាក់ថា ព្រះរាជសុខភាពព្រះអង្គប្រសើរឡើង ព្រះអង្គមានរាជបន្ទូលឆ្លងឆ្លើយជាធម្មតាវត្តបឹងត្រាវប្រារពពិធី(មង្គលការយុវវ័យ) ដើម្បីកៀងគរបច្ច័យកសាងវត្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ១ឆ្នាំ ១គូទៅ២គូរថយន្តហាយឡិនឌ័រមួយគ្រឿង បើកបុកខឿនហើយរុលទៅបុករង្វង់មូលយាយជីច្រូតស្រូវ ខ្ទេចមុខបណ្តាលមានអ្នករបួសសេចក្តីបំភ្លឺស្តីពីការអនុវត្តន៍ល្មើសវិន័យនគរបាលជាតិបណ្តេញចេញពីក្របខ័ណ្ឌនគរបាលជាតិ ចំពោះ ឈ្មោះ ស៊ិន សុភា អតីតមន្ត្រីការិយចាប់បានហើយ ក្រុមសឡា និងឆ្វេង២ ដែលសកម្មខាងវាយ និងកាប់គេរបួស ខ្ទេចម៉ូតូ ក្នុងក្រុងភ្នំពេញ !

ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម៖ រាជរដ្ឋាភិបាលបានខិតខំគ្រប់មធ្យោបាយ ដើម្បីជួយ និងផ្គត់ផ្គង់ស្បៀង និងសម្ភារៈជូនជនភៀសសឹក

យោងតាមការចេញផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ បានបន្តអញ្ជើញពិនិត្យស្ថានភាពជាក់ស្តែង តាមបណ្តាមណ្ឌលសុវត្ថិភាព ក្នុងខេត្តចំនួន៣ រួមមាន សៀមរាប, បន្ទាយមានជ័យ និងបាត់ដំបង ដើម្បីសម្របសម្រួល និងដោះស្រាយពីតម្រូវការចាំបាច់ជូនបងប្អូនប្រជាពលរដ្ឋភៀសសឹក។

អំឡុងពេលចុះពិនិត្យ ឯកឧត្តម ទេសរដ្ឋមន្រ្តី ពិនិត្យឃើញថា ផ្អែកតាមកំណើននៃការជម្លៀសតាមបណ្តោយព្រំដែន ក្នុងពេលកងទ័ពថៃបន្តវាយប្រហារឥតឈប់ឈរ ជាពិសេសតំបន់ដែលមានប្រជាពលរដ្ឋស្លូតត្រង់រស់នៅនោះ គឺអាជ្ញាធរគ្រប់ជាន់ថ្នាក់មានភារកិច្ចដោះស្រាយ និងបន្តពង្រីកមណ្ឌលសុវត្ថិភាពទៅតាមកំណើនជនភៀសសឹក ដើម្បីប្រជាពលរដ្ឋមានទីតាំងស្នាក់នៅបណ្តោះអាសន្នមួយប្រកបដោយសុវត្ថិភាព។

ឯកឧត្តម ទេសរដ្ឋមន្រ្តី មានប្រសាសន៍ថា ដើម្បីដោះស្រាយបញ្ហាចំពោះមុខតាមមណ្ឌលសុវត្ថិភាពនីមួយៗ រាជរដ្ឋាភិបាល និងអាជ្ញាគ្រប់ជាន់ថ្នាក់បានបន្តដោះស្រាយ និងផ្តល់សម្ភារៈចាំបាច់ជូនប្រជាពលរដ្ឋភៀសសឹក ដូចជា តង់ ការផ្គត់ផ្គង់ទឹកស្អាត បង្គន់អនាម័យ និងការផ្តល់ស្បៀង ក៏ដូចជាចាត់តាំងគ្រូពេទ្យប្រចាំការសម្រាប់ជួយមើលថែទាំសុខភាព ពិសេសកុមារ និងស្រ្តីមានផ្ទៃពោះ។

ជាមួយគ្នា ឯកឧត្តម ទេសរដ្ឋមន្រ្តី មានប្រសាសន៍ទៀតថា ដោយសារកងទ័ពថៃបន្តវាយប្រហារគ្រប់បណ្តាខេត្តព្រំដែន និងធ្វើឱ្យតួលេខជនភៀសសឹកកើនឡើងជារៀងរាល់ថ្ងៃ, ក្នុងនាមសេនាធិការជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ ត្រូវចុះពិនិត្យវាយតម្លៃជាក់ស្តែង ដើម្បីដោះស្រាយជូនប្រជាពលរដ្ឋភៀសសឹកទាំងអស់។

ក្នុងន័យនេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បញ្ជាក់ថា រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី មានគោលជំហរច្បាស់លាស់ក្នុងការការពារអធិបតេយ្យភាពជាតិ ជាពិសេសការពារអាយុជីវិតប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់ទោះក្នុងតម្លៃណាក៏ដោយ រាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់នៅជាមួយប្រជាពលរដ្ឋជានិច្ច។

អំឡុងចុះពិនិត្យមណ្ឌលសុវត្ថិភាព ឯកឧត្តម ទេសរដ្ឋមន្រ្តី ណែនាំដល់អាជ្ញាធរឱ្យរៀបចំការផ្តល់ជំនួយ និងស្បៀងឱ្យបានច្បាស់លាស់ ទាំងជំនួយរបស់រាជរដ្ឋាភិបាល និងជំនួយសប្បុរសជន ដើម្បីបង្កលក្ខណៈងាយស្រួល និងច្បាស់លាស់ថាប្រជាពលរដ្ឋភៀសសឹកទាំងអស់ទទួលដូចគ្នា។

បន្ថែមលើនេះ ឯកឧត្តម ទេសរដ្ឋមន្ដ្រី គន់ គីម បានក្រើនរំលឹកដល់ប្រជាពលរដ្ឋត្រូវស្ដាប់ការណែនាំរបស់អាជ្ញាធរ និងត្រូវជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលតែងតែនៅជាមួយប្រជាពលរដ្ឋគ្រប់ដំណាក់កាល និងគ្រប់កាលៈទេសៈ៕
 

អត្ថបទដែលជាប់ទាក់ទង