ឯកឧត្តម ជួន ណារិន្ទ បញ្ជារឲ្យស្រាវជ្រាវឃាត់ខ្លួនបុរសដែលឈរបាញ់នោម ដាក់ផ្លាកសញ្ញាចរាចរណ៍នៅលើកំណាត់ផ្លូវហាន់ណូយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ស្តេចយាងទៅកាន់ប្រទេសចិន ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាពលទ្ធផលប្រឡងសញ្ញាប័ត្រថ្នាក់ទី១២ នឹងប្រកាសនៅស្អែកនេះ!  ក្រសួងធម្មការ ចេញសេចក្តីណែនាំ ស្ដីពីការរៀបចំពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ព.ស.២៥៧០ គ.ស.២០២៦កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ៣០នាក់ដែលចោទប្រកាន់ពីបទធ្វើសកម្មភាពឆក់លួចនិងប្រើប្រាស់គ្រឿងញៀនដែលបង្កអសន្តិសុខឥទ្ធិពលស្រារុញ ច្រានឲ្យប្អូនបង្កើតក្លាយជា ….កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលទទួលទិញផលចោកម្មម៉ូតូដោះដូរកាប់សាច់លក់កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចគ្មានការអនុញ្ញាត របស់នាយករដ្ឋមន្ត្រីថៃចូលក្នុងដែនដីអធិបតេយ្យរបស់កម្ពុជានៅខេតបើថៃថាមិនបានឈ្លានពានកម្ពុជា សូមប្រគល់ទឹកដីដែលខ្លួនកំពុងកាន់កាប់ដោយខុសច្បាប់ឱ្យកម្ពុជាវិញ  ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង

យោធាថៃ បន្តវាយប្រហារឈ្លានពានមកលើកម្ពុជាកាន់តែកំរោលខ្លាំង ចាប់ពីម៉ោង៧:៤០នាទីព្រឹក មកទល់នឹងម៉ោងជិត១រសៀលនេះ

ក្រសួងការពារជាតិ បានបញ្ជាក់ថា សង្ខេបស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីកងកម្លាំងយោធាថៃបន្តការបាញ់ប្រហារ មកលើកងកម្លាំងកម្ពុជានៅយោធភូមិភាគទី៤ នាថៃ្ងទី១២ ខែធ្នូ ឆ្នាំ២០២៥ (ចាប់ពីម៉ោង ៧:០៥នាទីព្រឹក ដល់ម៉ោង ១៣:០០នាទី)
– ម៉ោង ៧:៤០នាទី យោធាថៃបន្តវាយប្រហារឈ្លានពានមកលើកម្ពុជាកាន់តែកំរោលខ្លាំង នៅភូមិសាស្រ្ត ជប់អង្គុញ និងថ្មឆត្រ។
– ម៉ោង ៨:២០នាទី យោធាថៃបន្តការវាយប្រហារឈ្លានពានមកលើកម្ពុជាដោយប្រើប្រាស់រថក្រោះ អម ដោយកម្លាំងថ្មើរជើងបានបាញ់ចូលភូមិសាស្ត្រថ្មឆត្រ និងប្រាសាទតាក្របី។
– ម៉ោង ៨:៤១នាទី យោធាថៃបន្តវាយប្រហារឈ្លានពានមកលើកម្ពុជាកាន់តែកំរោលខ្លាំង នៅភូមិសាស្រ្ត បុស្សស្បូវ-ជាំតែ។
– រហូតមកដល់វេលាម៉ោង ៩:០០នាទី យោធាថៃបន្តវាយប្រហារឈ្លានពានមកលើកម្ពុជាកាន់តែកំរោល ខ្លាំង នៅភូមិសាស្រ្តអានសេះ និងបន្តវាយលុកនៅភូមិសាស្ត្រថ្មដូន, ជប់អង្គុញ, ថ្មឆត្រ, ភ្នំ៣៣៣, ប្រាសាទតាក្របី និងប្រាសាទតាមាន់។
– ម៉ោង ១០:១២នាទី យោធាថៃបានបន្តប្រើប្រាស់ដ្រូនបាញ់ផ្សែងពុលយ៉ាងច្រើនចូលភូមិសាស្ត្រភ្នំខ្មោច និងបុស្សស្បូវ-ជាំតែ។
– ម៉ោង ១១:០០នាទី យោធាថៃបន្តវាយប្រហារឈ្លានពានមកលើកម្ពុជាកាន់តែកំរោលខ្លាំង នៅភូមិ សាស្រ្តអានសេះ និងបានបាញ់ផ្សែងពុលយ៉ាងច្រើនសន្ធឹកសន្ធាប់។
– រហូតមកវេលាម៉ោង ១២:០០នាទី យោធាថៃបានចាប់ផ្តើមវាយបន្ថែមប្រហារនៅភូមិសាស្ត្រតាស៊ឹម, គោល៨, ភ្នំខ្មោច និងជាំតែ ដោយបានប្រើប្រាស់កាំភ្លើងធំ, ដ្រូន, បាញ់ផ្សែងពុល និងរថក្រោះបាញ់បុក និងបន្តវាយប្រហារនៅភូមិសាស្ត្រប្រាសាទតាក្របី, ភ្នំ៣៣៣, ជប់អង្គុញ, ថ្មដូន, ដំណាក់ស្ដេច, ប្រាសាទតាមាន់ និងជប់គគីរ។
– ម៉ោង ១២:៣២នាទី យោធាថៃបានប្រើប្រាស់ដ្រូនទម្លាក់គ្រាប់បែក នៅភូមិសាស្ត្រប្រាសាទព្រះវិហារ។

អត្ថបទដែលជាប់ទាក់ទង