ក្រសួងការពារជាតិ៖ ការផ្សាយរបស់ផេក Army Military Force ដែលបង្ហោះរូបភាពបង្ហាញប្រមូលបានសម្លៀកបំពាក់ ឡូហ្គោ និងវិទ្យុទាក់ទងទាហានកម្ពុជា គឺជាព័ត៌មានក្លែងក្លាយ បំភ្លៃខុសការពិតទាំងស្រុង
(ភ្នំពេញ)៖ ក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥នេះ បានអះអាងថា ការផ្សាយរបស់ផេក Army Military Force ដែលបង្ហោះរូបភាពបង្ហាញប្រមូលបានសម្លៀកបំពាក់ ឡូហ្គោ និងវិទ្យុទាក់ទងទាហានកម្ពុជា គឺជាព័ត៌មានក្លែងក្លាយ បំភ្លៃខុសការពិតទាំងស្រុង។
ក្រសួងការពារជាតិកម្ពុជា ទាមទារឱ្យភាគីថៃ បញ្ឈប់ការផ្សព្វផ្សាយព័ត៌មានបំភ្លៃ
និង បញ្ឈប់ការភូតកុហកប្រជាជនខ្លួនឯង និងអន្តរជាតិ។
ក្រសួងការពារជាតិកម្ពុជា បានគូសបញ្ជាក់ថា វីរកងទ័ពកម្ពុជាបាននិងកំពុងបន្តឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងនៅតែ តស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវឈ្លានពាន និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា៕

