ស្ថិតក្នុងកាលៈទេសៈដ៏លំបាកដែលកងយោធពលខេមរភូមិន្ទ កំពុងប្រយុទ្ធយ៉ាងស្វាហាប់ក្នុងការការពារដែនអធិបតេយ្យភាពប្រឆាំងការឈ្លានពានពីប្រទេសថៃ ។ មកពីនាយសមុទ្រឯណោះវិញ យើងបានទទួលដំណឹងដ៏រំភើបទាក់ទិននឹងការសម្រេចប្រគល់ប្រតិមាចំនួន៣អង្គ ដែលជាមរតកមិនអាចកាត់ថ្លៃបានរបស់បុព្វបុរសខ្មែរ ត្រូវបានលួចចេញដោយខុសច្បាប់ ត្រឡប់មកកាន់ព្រះរាជាណាចក្រកម្ពុជាវិញ ពីសំណាក់សហរដ្ឋអាមេរិក។
ក្រសួងវប្បធម៌ និងវិចិត្រសីល្បៈ បានឲ្យដឹងថា សារមន្ទីរសិល្បៈអាស៊ីសាន់ហ្រ្វាន់ស៊ីស្កូ សហរដ្ឋអាមេរិក (Asian Art Museum of San Francisco) ប្រគល់វត្ថុបុរាណខ្មែរចំនួន១៣រូបជូនមក កម្ពុជាវិញ។
ការសម្រេចជាផ្លូវការនេះធ្វើឡើងបន្ទាប់ពីគណៈកម្មការសិល្បៈ អាស៊ីបានបោះឆ្នោតយល់ព្រមជាឯកច្ឆន្ទ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ ដោយបញ្ជាក់ថា វត្ថុបុរាណខ្មែរដ៏វិចិត្រទាំង៣៣រូប បាននាំចេញពីកម្ពុជាដោយខុសច្បាប់ ដែលជាការបំពានលើច្បាប់សហព័ន្ធ និងផ្អែកលើភស្តុតាងនានាដែលរកឃើញដោយភ្នាក់ងារសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក រួមទាំងក្រុមស្រាវ ជ្រាវកម្ពុជា និងក្រុមការងារសារមន្ទីរសិល្បៈអាស៊ី។


