ក្រសួងការពារជាតិកម្ពុជា ទាត់ចោលការចុះផ្សាយចោទប្រកាន់របស់ថៃ លាបពណ៌កងទ័ពកម្ពុជាថា «កម្ពុជាបានធ្វើការចល័តកងទ័ពចូលក្នុងតំបន់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ» ក្រុងប៉ោយប៉ែតមិនមែនជាមូលដ្ឋានឈរជើងរបស់កងទ័ពនោះទេ ក្រុងប៉ោយប៉ែតគឺជាមជ្ឍមណ្ឌលពាណិជ្ជកម្មដ៏ធំដែលមានជាតិសាសន៍ជាច្រើនកំពុងនៅទីនេះ
ក្រសួងការពារជាតិ បានឲ្យដឹងនៅយប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ទាំងស្រុងថា ការផ្សាយរបស់បណ្តាញសារព័ត៌មានមួយចំនួនរបស់ថៃដែលបានផ្សព្វផ្សាយចោទប្រកាន់ លាបពណ៌កងទ័ពកម្ពុជាថា «កម្ពុជាបានធ្វើការចល័តកងទ័ពចូលក្នុងតំបន់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ»។
ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមបដិសេធចោលនូវខ្លឹមសាររបស់ភាគីថៃ ដែលបានចុះផ្សាយខាងលើនេះ និងសូមអះអាងថាជាព័ត៌មានប្រឌិត និងក្លែងក្លាយផ្ទុយពីការពិតទាំងស្រុង។
ព្រោះថាតំបន់ប៉ោយប៉ែត ក្នុងខេត្តបន្ទាយមានជ័យ គឺជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានប្រជាជនរស់នៅយ៉ាងច្រើនកុះករ រួមទាំងមានជនបរទេសជាច្រើនជាតិសាសន៍នៅទីនោះផងដែរ ហើយកម្ពុជាមិនមានការចល័តកងទ័ពទៅកាន់តំបន់ប៉ោយប៉ែតនោះទេ។
