ឯកឧត្តម ជួន ណារិន្ទ បញ្ជារឲ្យស្រាវជ្រាវឃាត់ខ្លួនបុរសដែលឈរបាញ់នោម ដាក់ផ្លាកសញ្ញាចរាចរណ៍នៅលើកំណាត់ផ្លូវហាន់ណូយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ស្តេចយាងទៅកាន់ប្រទេសចិន ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាពលទ្ធផលប្រឡងសញ្ញាប័ត្រថ្នាក់ទី១២ នឹងប្រកាសនៅស្អែកនេះ!  ក្រសួងធម្មការ ចេញសេចក្តីណែនាំ ស្ដីពីការរៀបចំពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ព.ស.២៥៧០ គ.ស.២០២៦កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ៣០នាក់ដែលចោទប្រកាន់ពីបទធ្វើសកម្មភាពឆក់លួចនិងប្រើប្រាស់គ្រឿងញៀនដែលបង្កអសន្តិសុខឥទ្ធិពលស្រារុញ ច្រានឲ្យប្អូនបង្កើតក្លាយជា ….កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលទទួលទិញផលចោកម្មម៉ូតូដោះដូរកាប់សាច់លក់កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចគ្មានការអនុញ្ញាត របស់នាយករដ្ឋមន្ត្រីថៃចូលក្នុងដែនដីអធិបតេយ្យរបស់កម្ពុជានៅខេតបើថៃថាមិនបានឈ្លានពានកម្ពុជា សូមប្រគល់ទឹកដីដែលខ្លួនកំពុងកាន់កាប់ដោយខុសច្បាប់ឱ្យកម្ពុជាវិញ  ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង

ភ្ញៀវបរទេសឥណ្ឌាស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរ នៅបរិវេណប្រាសាទអង្គរ បង្ហាញពីការគោរពស្រលាញ់វប្បធម៌ និងមរតកជាតិខ្មែរ

យោងតាមការចេញផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ថ្មីៗនេះ ភ្ញៀវបរទេសឥណ្ឌាមានសន្ទុះកើនឡើងគួរអោយកត់សំគាល់ ខណៈពួកគេស្លៀកសម្លៀកបំពាក់បែបប្រពៃណីខ្មែរ នៅបរិវេណតំបន់ប្រាសាទអង្គរ ដែលជាបេតិកភណ្ឌពិភពលោករបស់កម្ពុជា។

ទិដ្ឋភាពនេះបានបង្ហាញពីការស្រលាញ់ពេញចិត្ត និងចាប់អារម្មណ៍លើវប្បធម៌ ប្រពៃណី ទំនៀមទំលាប់ខ្មែរ ព្រមទាំងបង្ហាញពីភាពទាក់ទាញនៃអត្តសញ្ញាណវប្បធម៌ជាតិចំពោះភ្ញៀវអន្តរជាតិផងដែរ។

ទិដ្ឋភាពនេះមិនត្រឹមតែបង្កើតភាពស្រស់ស្អាតជាសិល្បៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីសារៈសំខាន់មួយស្តីពីការអភិរក្ស និងការផ្សព្វផ្សាយវប្បធម៌ខ្មែរ ទៅកាន់ពិភពលោកផងដែរ។

អ្នកទេសចរជាតិ និងអន្តរជាតិជាច្រើន បានសរសើរដល់កាយវិការ ការបត់បែនទៅតាមទំរង់ប្រពៃណីទំនៀមទំលាប់ខ្មែរ ដោយចាត់ទុកថា នេះជារូបភាពដែលពោរពេញទៅដោយអត្ថន័យ ដែលបង្ហាញពីកិត្តិយស និងតម្លៃមរតកវប្បធម៌កម្ពុជា ក្នុងសម័យទំនើប។

អត្ថបទដែលជាប់ទាក់ទង