ស្លុតចិត្ត! ប្អូនស្រីយ៉ុង ស្រីនីត ដែលមហាជនស្គាល់មានសម្រស់ដូចនារីខ្មែរអង្គរ ទទួលមរណៈភាពទាំងវ័យក្មេងសម្តេចធិបតី ហ៊ុន ម៉ាណែត៖ ថ្ងៃនេះរាជរដ្ឋាភិបាលកម្ពុជាបានសម្រេច នឹងប្រើប្រាស់យន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ ដែលស្ថិតនៅករាជរដ្ឋាភិបាល សម្រេចហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈ ផ្តល់រង្វាន់តាមរយៈការគាស់ក្រវិលកំប៉ុង ឬការផ្តល់រង្វាន់តាមទម្រង់មេជាងដែកត្រឡប់មកពីចូលឆ្នាំឡើងជួសជុលដំបូលសហគ្រាស ហេង ហ៊ាង ផលិត ភេសជ្ជៈធ្លាក់ស្លាប់ទាំងព្រឹកមន្រ្តីជំនាញកំពុងចុះពិនិត្យករណីមានត្រីពុលងាប់ក្នុងព្រែកត្រែងសម្តេចតេជោ បញ្ជាក់ថា ព្រះរាជសុខភាពព្រះអង្គប្រសើរឡើង ព្រះអង្គមានរាជបន្ទូលឆ្លងឆ្លើយជាធម្មតាវត្តបឹងត្រាវប្រារពពិធី(មង្គលការយុវវ័យ) ដើម្បីកៀងគរបច្ច័យកសាងវត្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ១ឆ្នាំ ១គូទៅ២គូរថយន្តហាយឡិនឌ័រមួយគ្រឿង បើកបុកខឿនហើយរុលទៅបុករង្វង់មូលយាយជីច្រូតស្រូវ ខ្ទេចមុខបណ្តាលមានអ្នករបួសសេចក្តីបំភ្លឺស្តីពីការអនុវត្តន៍ល្មើសវិន័យនគរបាលជាតិបណ្តេញចេញពីក្របខ័ណ្ឌនគរបាលជាតិ ចំពោះ ឈ្មោះ ស៊ិន សុភា អតីតមន្ត្រីការិយចាប់បានហើយ ក្រុមសឡា និងឆ្វេង២ ដែលសកម្មខាងវាយ និងកាប់គេរបួស ខ្ទេចម៉ូតូ ក្នុងក្រុងភ្នំពេញ !

សម្ដេចតេជោ ហ៊ុន សែន រំភើបរហូតដល់ស្រក់ទឹកភ្នែក នៅពេលឃើញ ប្រជាជនយើងផ្តល់តម្លៃនិងគោរពដឹងគុណចំពោះវីរៈយុទ្ធជនយើងទាំង១៨នាក់

យោងតាមការចេញផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា នៅវិមាន៧មករា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១ ខែមករា ឆ្នាំ ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអនុញ្ញាតឱ្យបងប្អូនវីរៈកងទ័ពទាំង១៨រូប និងក្រុមគ្រួសារ ចូលជួបសំណេះសំណាល និងសួរសុខទុក្ខ។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា និងគណបក្សប្រជាជនកម្ពុជា បានឱ្យដឹងថា នៅក្នុងជំនួបសំណេះសំណាលនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវក្ដីរីករាយ និងស្វាគមន៍ចំពោះការធ្វើមាតុភូមិនិវត្តន៍របស់វីរៈយុទ្ធជនរបស់យើង ដែលបានជួបជុំជាមួយនឹងក្រុមគ្រួសារ និងបានមកដល់ប្រទេសកំណើតរបស់ខ្លួនឡើងវិញ ។

សម្ដេចតេជោលើកឡើងថា សម្តេចយល់អំពីអារម្មណ៍របស់វីរ:យុទ្ធជនរបស់យើង ក៏ដូចជាក្រុមគ្រួសារនូវការលំបាកនៃការព្រាត់ប្រាស់គ្នា ព្រោះសម្ដេចផ្ទាល់ ធ្លាប់បានឆ្លងកាត់នូវបទពិសោធនៃការព្រាត់ប្រាស់គ្រួសារកាលពីពេលដែលសម្ដេច យកជីវិតជាដើមទុនដើម្បីរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ។

សម្ដេចក៏បានយកឱកាសនេះ អរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់ជានិច្ចចំពោះសុខទុក្ខនិងអាយុជីវិតរបស់វីរៈយុទ្ធជនរបស់យើង ហើយរូបសម្ដេចផ្ទាល់ ក៏បានយកចិត្តទុកដាក់ និងបានតាមដានជាប្រចាំអំពីស្ថានភាព របស់វីរៈយុទ្ធជនយើង ហើយជាពិសេសបំផុតនោះ សម្ដេចបានមានប្រសាសន៍ថា ព្រះមហាក្សត្រនៃយើង ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចម៉ែ ក៏ព្រះអង្គទាំងទ្វេ បានយកព្រះទ័យទុកដាក់យ៉ាងខ្លាំងចំពោះវីរៈយុទ្ធជនរបស់យើងទាំង១៨ រូប រួមទាំងវីរៈកងទ័ពទាំងអស់របស់យើងនៅតាមព្រំដែន ដែលនេះជាការយកចិត្តដាក់ពីថ្នាក់ដឹកនាំរបស់កម្ពុជាគ្រប់លំដាប់ថ្នាក់។

ជាមួយនេះ សម្ដេចតេជោ ក៏បានបង្ហាញនូវក្ដីរំភើបបន្ថែមទៀត ដែលកាលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ម្សិលមិញ នៅពេលដែលសម្ដេច បានឃើញវីរៈយុទ្ធជនរបស់យើងធ្វើដំណើរមកដល់កម្ពុជា តាមរយៈការផ្សព្វផ្សាយផ្ទាល់ សម្ដេចមានអារម្មណ៍រំភើប រហូតដល់ស្រក់ទឹកភ្នែក នៅពេលឃើញនូវការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ប្រជាជនរបស់យើងគ្រប់មជ្ឈដ្ឋាននៅតាមដងផ្លូវ ចំពោះវីរៈយុទ្ធជនរបស់យើងទាំង១៨នាក់ ដែលសម្ដេចបានបញ្ជាក់ថា នេះជាស្មារតីនៃការសាមគ្គីរបស់ប្រជាជនខ្មែរដ៏ធំបំផុតសម្រាប់វីរៈយុទ្ធជនរបស់យើងទាំងអស់១៨នាក់ ក៏ដូចជាស្មារតីនៃការសាមគ្គីជាមួយនឹងវីរៈយុទ្ធជនយើងនៅសមរភូមិមុខផងដែរ ។

សម្ដេចតេជោ ហ៊ុន សែន បានជូនពរដល់វីរៈយុទ្ធជនទាំង១៨រូប រួមទាំងក្រុមគ្រួសារ ជួបប្រទះតែសេចក្តីសុខសេចក្តីចម្រើន និងបានរស់នៅជាមួយនឹងក្រុមគ្រួសារ ព្រមទាំងបានរស់នៅក្នុងទឹកដីកំណើតឡើងវិញប្រកបដោយភាពសុខសាន្ត៕|
      

 

អត្ថបទដែលជាប់ទាក់ទង