ឯកឧត្តម ជួន ណារិន្ទ បញ្ជារឲ្យស្រាវជ្រាវឃាត់ខ្លួនបុរសដែលឈរបាញ់នោម ដាក់ផ្លាកសញ្ញាចរាចរណ៍នៅលើកំណាត់ផ្លូវហាន់ណូយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ស្តេចយាងទៅកាន់ប្រទេសចិន ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាពលទ្ធផលប្រឡងសញ្ញាប័ត្រថ្នាក់ទី១២ នឹងប្រកាសនៅស្អែកនេះ!  ក្រសួងធម្មការ ចេញសេចក្តីណែនាំ ស្ដីពីការរៀបចំពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ព.ស.២៥៧០ គ.ស.២០២៦កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ៣០នាក់ដែលចោទប្រកាន់ពីបទធ្វើសកម្មភាពឆក់លួចនិងប្រើប្រាស់គ្រឿងញៀនដែលបង្កអសន្តិសុខឥទ្ធិពលស្រារុញ ច្រានឲ្យប្អូនបង្កើតក្លាយជា ….កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលទទួលទិញផលចោកម្មម៉ូតូដោះដូរកាប់សាច់លក់កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចគ្មានការអនុញ្ញាត របស់នាយករដ្ឋមន្ត្រីថៃចូលក្នុងដែនដីអធិបតេយ្យរបស់កម្ពុជានៅខេតបើថៃថាមិនបានឈ្លានពានកម្ពុជា សូមប្រគល់ទឹកដីដែលខ្លួនកំពុងកាន់កាប់ដោយខុសច្បាប់ឱ្យកម្ពុជាវិញ  ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទអគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកជំទាវ ហ៊ុន ស៊ីណាត អញ្ជើញជួបសំណេះសំណាល និងប្រគល់ម៉ូតូ០១គ្រឿង ជូនដល់វីរកងទ័ព ដែលជាប់ដៃប្រយុទ្ធការពារទឹកដី ហើយបានបញ្ចាំម៉ូតូ៣ខែមិនបានមកបង់ប្រាក់ ជូនដល់វីរកងទ័ពនោះវិញ!

នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៥ខែមករាឆ្នាំ២០២៦នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកជំទាវ ហ៊ុន ស៊ីណាត បានអញ្ជើញជួបសំណេះសំណាល និងប្រគល់ម៉ូតូ០១គ្រឿង ជូនដល់វីរកងទ័ព ក្រោយពីម្ចាស់ហាងបញ្ចាំម៉ូតូបានប្រគល់ម៉ូតូ០១គ្រឿងនេះដល់វីរកងទ័ពវិញ!

សូមបញ្ជាក់ថា ថ្មីៗនេះលោកស្រី លីណា អគ្គនាយកសារព័ត៌មាន TVFB បានធ្វើការបង្ហោះផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គមរបស់លោកស្រីផ្ទាល់ខ្លួន ថាមានវីរកងទ័ពជួរមុខម្នាក់ឈ្មោះ មាស ប្រឹក្សា អាយុ៣១ឆ្នាំ ជាប់ដៃប្រយុទ្ធការពារបូរណភាពទឹកដីកម្ពុជានៅសមរភូមិមុខហើយបានបញ្ចាំម៉ូតូ៣ខែមិនបានមកបង់ប្រាក់ នៅហាងទទួលបញ្ចាំម៉ូតូ០១កន្លែងស្ថិតនៅសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ។

ក្រោយពីឃើញការបង្ហោះនេះរួច លោកជំទាវ ហ៊ុន ស៊ីណាត បានស៊ែបន្ត និងបានលើកឡើងថា គាត់ពិតជាវីរៈកងទ័ពប្រយុទ្ធនៅជួរមុខពិតមែន គឺតែមានការលើកលែង និងជួយរកដំណោះស្រាយជូនគាត់ផង ។

ដូច្នេះបន្ទាប់ពី ទទួលបានព័ត៌មាននោះភ្លាម ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលនគរបាលរាជធានីភ្នំពេញ ក៏បានបញ្ជាទៅលោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដឹកនាំកម្លាំងចុះទៅដល់ហាងបញ្ចាំម៉ូតូខាងលើ ដើម្បីសួរនាំ ហើយជួបម្ចាស់ហាងក៏បានដឹងច្បាស់ថាម៉ូតូនោះពិតជាម៉ូតូវីរកងទ័ពពិតប្រាកដនោះមែន ដោយម្ចាស់ហាងបញ្ចាំក៏បានជូនម៉ូតូនោះទៅវីរកងទ័ពវិញ និងមិនគិតទាំងការប្រាក់និងប្រាក់ដើមផងទៀត។ ទើបនៅថ្ងៃនេះ ទាំង ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកជំទាវ ហ៊ុន ស៊ីណាត លោកសុវណ្ណ សុខា និងលោកស្រី លីណា អគ្គនាយកសារព័ត៌មាន TVFB រួមទាំងក្រុមគ្រួសារ និងវីរៈកងទ័ពជាម្ចាស់ម៉ូតូផ្ទាល់ បានមកជួបសំណេះសំណាលគ្នា និងបញ្ចប់សាច់រឿងនេះតែម្តង ដែលនេះសបង្ហាញពីស្មារតី ខ្មែរស្រលាញ់ខ្មែរ ខ្មែរស្រលាញ់សន្តិ ជួរក្រោយមិនចោលជួរមុខ ជួរក្រោយគាំទ្រជួរមុខ គ្រប់កាលៈទេសៈក្នុងបុព្វហេតុ ការពារជាតិមាតុភូមិ ខណៈនេះក៏មិនមែនជាលើកទី១ដែរ ទាំងលោកជំទាវម៉ែ ហ៊ុន ស៊ីណាត ទាំង ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ទាំងលោកសុវណ្ណ សុខា និងលោកស្រី លីណា អគ្គនាយកសារព័ត៌មាន TVFBបានដឹកនាំស្បៀង សម្ភារៈ និងម៉ូតូ ជូនដល់វីរៈកងទ័ពជួរមុខជាប្រចាំ រាប់ភ្លេចទៅហើយ ដែលជាស្មារតីស្រលាញ់ជាតិ គាំទ្រកងទ័ព ជួរក្រោយមិនចោលជួរមុខ ។ ជាមួយគ្នានោះ ឯកឧត្តមស្នងការ ក៏បានឧបត្ថម្ភថវិកា សម្ភារ មួយចំនួនជូនដល់វីរកងទ័ពនិងក្រុមគ្រួសារផងដែរ៕
           

អត្ថបទដែលជាប់ទាក់ទង