ព្រះរាជសកម្មភាពដ៏ប្រពៃថ្លៃថ្លា ក្នុងព្រះរាជពិធីយាងសំណេះសំណាល និងសាកសួរសុខទុក្ខវីរកងទ័ព ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ បង្ហាញពីព្រះរាជហឫទ័យទុកដាក់ដ៏ខ្ពង់ខ្ពស់ នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះភ័ក្រ្តនិងព្រះរាជហឫទ័យប្រកបដោយព្រះរាជទសពិធរាជធម៌
ព្រះរាជសកម្មភាពដ៏ប្រពៃថ្លៃថ្លា ក្នុងព្រះរាជពិធីយាងសំណេះសំណាល និងសាកសួរសុខទុក្ខវីរកងទ័ព ដែលបានខិតខំប្រឹងប្រែងក្នុងការការពារអធិបេតយ្យភាព និងបូរណភាពទឹកដី ជូនជាតិ និងប្រជាជនកម្ពុជា ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ បង្ហាញពីព្រះរាជហឫទ័យទុកដាក់ដ៏ខ្ពង់ខ្ពស់ នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
ការយាងបំពេញព្រះរាជកិច្ចមនុស្សធម៌ដ៏ឧត្តុងឧត្តមនេះ គឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ថា ទុក្ខលំបាករបស់ប្រជារាស្ត្រ ក៏ជាទុក្ខលំបាករបស់ព្រះមហាក្សត្រដែរ ។
ព្រះភ័ក្រ្តនិងព្រះរាជហឫទ័យប្រកបដោយព្រះរាជទសពិធរាជធម៌ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គបង្ហាញព្រះរាជហឬទ័យ ប្រោសព្រះរាជទាននូវភាពកក់ក្តៅស្និទ្ធស្នាល ទំនាក់ទំនងរួមសុខរួមទុក្ខ រវាងព្រះមហាក្សត្រ ជាមួយនឹងសុខទុក្ខរបស់ប្រជារាស្ត្រជាកូនចៅ ចៅទួតរបស់ព្រះអង្គ និង វីរកងទ័ពគ្រប់រូបរបស់ព្រះអង្គ ៕


