ឯកឧត្តម មាន ចាន់យ៉ាដា៖ ឆ្លងកាត់រយ:ពេលជាច្រើនខែ ប៉ុន្តែពេលនេះរង្វង់មួលដៃប្រាំបីក្នុងទីរួមខេត្តឧត្ដរមានជ័យរបស់យើងទាំងអស់គ្នាបានស្ថាបនារួចរាល់១០០% ហើយ ទោះខេត្តមួយនេះឆ្លងកាត់ភ្លើងសង្គ្រាមក៏ដោយ
យោងតាមការចេញផ្សាយរបស់ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា បានឲ្យដឹងថា ក្នុងគោលបំណងលើកកម្ពស់សោភ័ណភាពទីរួមខេត្ត និងការថែរក្សានូវអត្តសញ្ញាណវប្បធម៌ដ៏រុងរឿងនៃទឹកដីឧត្ដរ។
រដ្ឋបាលខេត្តឧត្ដរមានជ័យក្រោមការដឹកនាំរបស់ ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្ត បានសម្រេចរៀបចំកែលម្អ និងលើកតម្កើងរូបសំណាក់ «រង្វង់មូលដៃ៨» ដែលជានិមិត្តរូបតំណាងខេត្ត ឱ្យកាន់តែមានភាពលេចធ្លោ និងអស្ចារ្យ ដើម្បីស្វាគមន៍ភ្ញៀវទេសចរ និងជាទីមោទនភាពរបស់ប្រជាពលរដ្ឋក្នុងខេត្តសម្រេចបាន១០០%ហើយ។ រង្វង់មូលដៃ៨បានក្លាយជា «បង្គោលចរ» ដ៏សំខាន់ដែលមិនអាចរំលងបានសម្រាប់អ្នកដំណើរដែលឆ្លងកាត់មកកាន់ទឹកដីខេត្តឧត្ដរមានជ័យ ។

