ឯកឧត្តម ជួន ណារិន្ទ បញ្ជារឲ្យស្រាវជ្រាវឃាត់ខ្លួនបុរសដែលឈរបាញ់នោម ដាក់ផ្លាកសញ្ញាចរាចរណ៍នៅលើកំណាត់ផ្លូវហាន់ណូយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ស្តេចយាងទៅកាន់ប្រទេសចិន ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាពលទ្ធផលប្រឡងសញ្ញាប័ត្រថ្នាក់ទី១២ នឹងប្រកាសនៅស្អែកនេះ!  ក្រសួងធម្មការ ចេញសេចក្តីណែនាំ ស្ដីពីការរៀបចំពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ព.ស.២៥៧០ គ.ស.២០២៦កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ៣០នាក់ដែលចោទប្រកាន់ពីបទធ្វើសកម្មភាពឆក់លួចនិងប្រើប្រាស់គ្រឿងញៀនដែលបង្កអសន្តិសុខឥទ្ធិពលស្រារុញ ច្រានឲ្យប្អូនបង្កើតក្លាយជា ….កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលទទួលទិញផលចោកម្មម៉ូតូដោះដូរកាប់សាច់លក់កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចគ្មានការអនុញ្ញាត របស់នាយករដ្ឋមន្ត្រីថៃចូលក្នុងដែនដីអធិបតេយ្យរបស់កម្ពុជានៅខេតបើថៃថាមិនបានឈ្លានពានកម្ពុជា សូមប្រគល់ទឹកដីដែលខ្លួនកំពុងកាន់កាប់ដោយខុសច្បាប់ឱ្យកម្ពុជាវិញ  ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង

ក្រសួងព័ត៌មាន ដើរតួនាទីសំខាន់ ដែលធ្វើឱ្យពិភពលោកបានឃើញច្បាស់ថា ថៃបានរំលោភបំពានកម្ពុជា ហើយកម្ពុជាជាជនរងគ្រោះ , យើងនៅសល់ សមរភូមិចំនួនពីរ ដែលត្រូវរុញ គឺសមរភូមិព័ត៌មាន សាធារណៈមតិ និងសមរភូមិការទូត

រដ្ឋមន្ត្រីក្រសួងព័ត៌មានបានលើកឡើងថា ក្រសួងព័ត៌មាន បានដើរតួនាទីសំខាន់ធ្វើឱ្យពិភពលោកបានឃើញច្បាស់ថា «ថៃបានរំលោភបំពាន កម្ពុជា ហើយកម្ពុជា ជាជនរងគ្រោះ»។

ការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានបែបនេះ ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងព័ត៌មាន ក្រោមមូលបទ៖ ការពង្រឹងប្រសិទ្ធភាព និងាមត្ថភាពស្ថាប័ន ក្រោមរចនាសម្ព័ន្ធ មុខងារ និងភារកិច្ចថ្មី នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងព័ត៌មាន។

ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា៖ «ការឈ្នះសមរភូមិសាធារណៈមតិ គឺជាការឈ្នះ នូវផ្នែកមួយនៃសតិអារម្មណ៍។ ដូច្នេះហើយបានជាយើងត្រូវខិតខំ ប្រឹងប្រែងនូវកិច្ចការងារនេះ»។ ឯកឧត្តមរដ្ឋមន្រ្ដីបញ្ជាក់ថា ភាគីថៃ ក៏បានធ្វើកិច្ចការងារសំខាន់ចំនួន៤ខាងលើដែរ ដោយមិននិយាយពីសមរភូមិយោធា សមរភូមិច្បាប់ សម្រាប់កម្ពុជា គឺមានប្រៀប ក៏ប៉ុន្តែយើងសួរថាតើ ថៃ យល់ព្រមទៅតុលាការអន្តរជាតិឬអត់? ទៅ ICJ ឬ ICC ឬទេ? គឺកន្លងមកគេបានបង្ហាញថា គេមិនទៅទេ ដែលជាចំណុចមួយ។ ឯកឧត្ដមបន្ដថា យើងនៅសល់ សមរភូមិចំនួនពីរ ដែលត្រូវរុញ គឺសមរភូមិព័ត៌មាន សាធារណៈមតិ និងសមរភូមិការទូត។

ឯកឧត្តមរដ្ឋមន្រ្ដីបានបញ្ជាក់បន្ថែមថា៖ «សមរភូមិទាំងពីរនេះ គឹជាសមរភូមិប្រទាញប្រទង់គ្នា យើងអាចនិ យាយដូច្នេះ បើទោះបីជាប្រជាប្រទេសយើងតូច ធនធានយើងមានកម្រិត បើប្រៀបធៀបនឹងប្រទេសថៃហើយប្រទេសគេអត់មានសង្គ្រាម ហើយគេបានធ្វើការងារច្រើនក្នុងការងារការទូត និងព័ត៌មាន។ ក៏ប៉ុន្តែសម្រាប់យើង អ្នកទាំងអស់គ្នាអាចមើលឃើញថាមានភាពប្រទាញប្រទង់គ្នា ឬក៏ពេលខ្លះយើងមានប្រៀបជាងថៃ នៅលើឆាកអន្តរជាតិ លើផ្នែកការទូត និងព័ត៌មាន។ ក្នុងនោះភាពជោគជ័យរបស់យើងអន្តរជាតិមើលឃើញថាតើអ្នកណាជាជនរងគ្រោះពិតប្រាកដ»។ ឯកឧត្តមរដ្ឋមន្រ្ដីបានឱ្យដឹងទៀតថា ពិភពលោកបានឃើញច្បាស់ថា ថៃបានរំលោភបំពាន កម្ពុជា ហើយ កម្ពុជាជាជនរងគ្រោះ ហើយទម្រាំយើងយកបានពាក្យនេះ និងទម្រាំពិភពលោកទទួល ស្គាល់ថាយើងរងគ្រោះនោះ ការងារយើងបានធ្វើអ្វីខ្លះទាំងក្នុងក្របខ័ណ្ឌការទូត ច្បាប់ និងយោធា និងព័ត៌មាន។

ឯកឧត្ដមរដ្ឋមន្រ្ដីបានលើកឡើងផងដែរថា ចំណុចនេះហើយដែលបង្ហាញពីការខិតខំប្រែងប្រែងរួមរបស់យើង ក្នុងការងារគ្រប់គ្រងការងារព័ត៌មាន និងសាធារណៈមតិ។ ឯកឧត្តមរដ្ឋមន្ត្រីសង្កត់ធ្ងន់ថា៖ «ចំណុចនេះបានបង្ហាញឱ្យយើងឃើញច្បាស់ថា ក្រសួងព័ត៌មានបានដើរតួនាទីសំខាន់យ៉ាងណា នៅពេលដែលប្រទេសជួបនឹងវិបត្តិ ។ ចំណុចនេះ យើងអាចនឹងឆ្លុះបញ្ចាំងខ្លួនឯងជាមួយនឹងកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងរបស់មន្ត្រីរាជការ ថ្នាក់ដឹកនាំរបស់យើង ពិសេសនោះមន្ទីព័ត៌មាននៅជាប់ព្រំដែន រួមមាន ខេត្ដព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ ប៉ៃលិន កោះកុង ហើយនិងខេត្ដសៀម រាប និងបណ្តាខេត្តដែលជាប់នឹងព្រំដែន ដែលបានសម្របសម្រួលឱ្យអ្នកសារព័ត៌មានបានចូលទៅដល់ទីតាំង ដើម្បីថតយកព័ត៌មានជាក់ស្តែងមកផ្សាយឱ្យប្រជាជនបានដឹង និងពិភពលោកបានស្គាល់ ដឹង និងឮ»៕
 

អត្ថបទដែលជាប់ទាក់ទង