ឯកឧត្តម ជួន ណារិន្ទ បញ្ជារឲ្យស្រាវជ្រាវឃាត់ខ្លួនបុរសដែលឈរបាញ់នោម ដាក់ផ្លាកសញ្ញាចរាចរណ៍នៅលើកំណាត់ផ្លូវហាន់ណូយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ស្តេចយាងទៅកាន់ប្រទេសចិន ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាពលទ្ធផលប្រឡងសញ្ញាប័ត្រថ្នាក់ទី១២ នឹងប្រកាសនៅស្អែកនេះ!  ក្រសួងធម្មការ ចេញសេចក្តីណែនាំ ស្ដីពីការរៀបចំពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ព.ស.២៥៧០ គ.ស.២០២៦កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ៣០នាក់ដែលចោទប្រកាន់ពីបទធ្វើសកម្មភាពឆក់លួចនិងប្រើប្រាស់គ្រឿងញៀនដែលបង្កអសន្តិសុខឥទ្ធិពលស្រារុញ ច្រានឲ្យប្អូនបង្កើតក្លាយជា ….កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលទទួលទិញផលចោកម្មម៉ូតូដោះដូរកាប់សាច់លក់កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចគ្មានការអនុញ្ញាត របស់នាយករដ្ឋមន្ត្រីថៃចូលក្នុងដែនដីអធិបតេយ្យរបស់កម្ពុជានៅខេតបើថៃថាមិនបានឈ្លានពានកម្ពុជា សូមប្រគល់ទឹកដីដែលខ្លួនកំពុងកាន់កាប់ដោយខុសច្បាប់ឱ្យកម្ពុជាវិញ  ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង

ប្រជាពលរដ្ឋជិត៤ពាន់គ្រួសារដែលកំពុងស្នាក់នៅតំបន់ភាសឹកមិនទាន់ហានចូលទៅរស់នៅក្នុងលំនៅដ្ឋាននៅឡើយនៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ប្រជាពលរដ្ឋជិត៤ពាន់គ្រួសារដែលកំពុងស្នាក់នៅតំបន់ភាសឹកមិនទាន់ហានចូលទៅរស់នៅក្នុងលំនៅដ្ឋាននៅឡើយរហូតដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦នៅខេត្តបន្ទាយមានជ័យ។
លោក ណៃ ពៅ មេឃុំគោករមៀតបានប្រាប់ថា៖មានប្រជាពលរដ្ឋដែលកំពុងស្នាក់នៅតំបន់ភាសឹកនៅវត្តកណ្តាលស្រុកថ្មពួកមានចំនួន២.៥៥២គ្រួសារស្មើមនុស្សរាយចំនួន៩.៩៤០នាក់ដែលដែលរស់នៅចំនួន៩ភូមិមានចំនួន២.២៦៧ខ្នងផ្ទៈក្នុងនោះមាន១.ភូមិវល្លិប្រេង ២.ភូមិបឹងសុក្រម ៣.ភូមិក្តិបថ្ម ៤.ភូមិផ្លូវបំបែក ៥.ភូមិបន្ទាយមានឫទ្ធិ ៦.ភូមិត្រពាំងសំរោង ៧.ភូមិសាមគ្គី ៨.ភូមិបឹងតាស្រី ៩.ភូមិតាម៉ាំង។
លោកបានបញ្ជាក់ថា៖ក្នុងចំណោម៩ភូមិដែលប្រជាពលរដ្ឋមិនទាន់ហានចូលទៅរស់នៅក្នុងភូមិលំនៅដ្ឋានវិញមាន៤ភូមិត្រូវបានទាហានថៃហំព័ទ្ធយកអស់ទាំងស្រុងក្នុងនោះមានផ្សារចំនួន២កន្លែងនិងផ្ទៈសម្បែងចំនួន១.៣៦៥ខ្នងផ្ទៈប្រជាពលរដ្ឋចំនួន១.៥៣៦គ្រួសារស្មើមនុស្សរាយចំនួន៦.០៣២នាក់ក្នុងនោះមាន១.ភូមិផ្លូវបំបែក ២.ភូមិបន្ទាយមានឫទ្ធិ ៣.ភូមិត្រពាំងសំរោង ៤.សាមគ្គីនិងមាន៥ភូមិទៀតដោយតំបន់ប្រឈមមិនទាន់ហានចូលទៅរស់នៅ។
លោក ទូច សីហា អភិបាលរងស្រុកអូរជ្រៅបានបញ្ជាក់ថា៖ដោយឡែកនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅមាន២ភូមិដែលប្រជាពលរដ្ឋមិនទាន់ហានចូលទៅរស់នៅក្នុងលំនៅដ្ឋាននៅឡើយដែលកំពុងស្នាក់នៅតំបន់ភាសឹកវត្តចាន់ស៊ី ស្រុកអូរជ្រៅ ដែលមានប្រជាពលរដ្ឋចំនួន១.១០៣គ្រួសារក្នុងនោះមានភូមិប្រៃចាន់ប្រជាពលរដ្ឋចំនួន៣០៣គ្រួសារនិងភូមិជោគជ័យចំនួន៨០០គ្រួសារដែលទាហានថៃហំព័ទ្ធយកអស់ទាំងស្រុងនិងភូមិព្រៃចាន់អស់ជាងពាក់កណ្តាលភូមិ៕(ប៊ុន ធឿន)

អត្ថបទដែលជាប់ទាក់ទង