ឯកឧត្តម ជួន ណារិន្ទ បញ្ជារឲ្យស្រាវជ្រាវឃាត់ខ្លួនបុរសដែលឈរបាញ់នោម ដាក់ផ្លាកសញ្ញាចរាចរណ៍នៅលើកំណាត់ផ្លូវហាន់ណូយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ស្តេចយាងទៅកាន់ប្រទេសចិន ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាពលទ្ធផលប្រឡងសញ្ញាប័ត្រថ្នាក់ទី១២ នឹងប្រកាសនៅស្អែកនេះ!  ក្រសួងធម្មការ ចេញសេចក្តីណែនាំ ស្ដីពីការរៀបចំពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ព.ស.២៥៧០ គ.ស.២០២៦កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ៣០នាក់ដែលចោទប្រកាន់ពីបទធ្វើសកម្មភាពឆក់លួចនិងប្រើប្រាស់គ្រឿងញៀនដែលបង្កអសន្តិសុខឥទ្ធិពលស្រារុញ ច្រានឲ្យប្អូនបង្កើតក្លាយជា ….កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលទទួលទិញផលចោកម្មម៉ូតូដោះដូរកាប់សាច់លក់កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចគ្មានការអនុញ្ញាត របស់នាយករដ្ឋមន្ត្រីថៃចូលក្នុងដែនដីអធិបតេយ្យរបស់កម្ពុជានៅខេតបើថៃថាមិនបានឈ្លានពានកម្ពុជា សូមប្រគល់ទឹកដីដែលខ្លួនកំពុងកាន់កាប់ដោយខុសច្បាប់ឱ្យកម្ពុជាវិញ  ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង

ពាក់ព័ន្ធនឹងការពហិការឈប់ប្រើទំនិញថៃ សម្តេចតេជោ ហ៊ុន សែន គាំទ្រដល់ការលក់ទំនិញចាស់ឲ្យអស់ តែមិនត្រូវនាំចូលទំនិញថ្មីមកបន្ថែមទៀតទេ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសគាំទ្រដល់ការលក់ទំនិញចាស់ៗមកពីប្រទេសថៃឲ្យអស់ តែមិនត្រូវនាំចូលទំនិញថ្មីមកបន្ថែមទៀតទេ។

តាមរយៈការបញ្ចេញយោបល់ក្នុងការផ្សាយក្នុងគេហទំព័រការងារផ្លូវការរបស់ខ្លួន នៅយប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ម្សិលមិញនេះ សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានសង្កត់ធ្ងន់ថា «សូមកុំឲ្យមានឈ្មោះថាទំនិញចាស់លក់មិនចេះអស់ តែវាជាទំនិញនាំចូលថ្មីមក ដែល បោកអតិថិជន»។

គួរជម្រាបជូនថា នារាត្រីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បង្ហាញការខកចិត្តចំពោះសកម្មភាពរបស់លោក K01 ពាក់ព័ន្ធការដុតចោលទំនិញថៃ។

តាមសំណេររបស់ សម្តេចតេជោ ហ៊ុន សែន នៅលើបណ្តាញទំនាក់ទំនងសង្គមនាយប់នេះជាមួយខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

«ខ្ញុំទើបបានមើលវីដេអូមានរយៈពេល ជាង៨នាទីរបស់ក្រុមដែលដឹកនាំដោយលោកKO1ទាក់ទងដល់ការធ្វើពហិការឈប់ប្រើប្រាស់ទំនិញថៃ។ ខ្ញុំពិតជាមានការខកចិត្តចំពោះអំពើ មិនគប្បីរបស់បងប្អូនទាំងនេះពិសេស សម្រាប់លោក KO1 តែម្តង។ ការដុតចោលទំនិញថៃ ការដាក់បណ្តាសាចំពោះ អ្នកលក់ទំនិញថៃដែលនៅសេសសល់លក់មិនទាន់អស់ គឺជាអំពើទៅហួសពីស្នេហាជាតិនិងជា របៀបក្រុមនិយមជ្រុលហួសហេតុ។

ប្រជាជនកម្ពុជាច្រើនណាស់ដែលធ្វើ ពហិការមិនប្រើប្រាស់ទំនិញថៃមាន ស្ទើរតែ៩៩ភាគរយទៅហើយមិនថា ប្រជាជននៅក្នុងប្រទេសឬបងប្អូនខ្មែរ នៅក្រៅប្រទេសនោះទេ។ ចំណោទបញ្ហានៅត្រង់អាជីវកលក់ដូរ ដែលមានទំនិញថៃនៅសល់តើឲ្យពួក គាត់យកទៅណា? ដុតបំផ្លាញចោល ឬបន្តលក់ដើម្បីប្រម៉ូលដើមទុនមកវិញ? ប្រសិនបើ K01 មានប្រាក់ សូមយកទៅទិញទំនិញដែលនៅសេសសល់ទាំងនេះធ្វើជាចំណីសត្វ ប្រសើរជាងដុតចោលដូច K01 បានធ្វើ ដែលមានក្នុងវីដេអូនេះ។ បើមនុស្សមិនទទួលទាន ទុកឲ្យសត្វស៉ីប្រសើរជាងដុត ឬកំទេចចោល។

ខ្ញុំសូមឲ្យ K01 បញ្ឈប់សកម្មភាពបែប ឆ្កួតៗនេះជាបន្ទាន់ និងចូលរួមពង្រឹង តម្លៃសិលធម៌ សុជីវធម៌ គុណធម៌ និងភាពថ្លៃថ្នូររបស់ជាតិ»៕

 

អត្ថបទដែលជាប់ទាក់ទង