ឯកឧត្តម ជួន ណារិន្ទ បញ្ជារឲ្យស្រាវជ្រាវឃាត់ខ្លួនបុរសដែលឈរបាញ់នោម ដាក់ផ្លាកសញ្ញាចរាចរណ៍នៅលើកំណាត់ផ្លូវហាន់ណូយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ស្តេចយាងទៅកាន់ប្រទេសចិន ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាពលទ្ធផលប្រឡងសញ្ញាប័ត្រថ្នាក់ទី១២ នឹងប្រកាសនៅស្អែកនេះ!  ក្រសួងធម្មការ ចេញសេចក្តីណែនាំ ស្ដីពីការរៀបចំពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ព.ស.២៥៧០ គ.ស.២០២៦កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ៣០នាក់ដែលចោទប្រកាន់ពីបទធ្វើសកម្មភាពឆក់លួចនិងប្រើប្រាស់គ្រឿងញៀនដែលបង្កអសន្តិសុខឥទ្ធិពលស្រារុញ ច្រានឲ្យប្អូនបង្កើតក្លាយជា ….កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលទទួលទិញផលចោកម្មម៉ូតូដោះដូរកាប់សាច់លក់កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចគ្មានការអនុញ្ញាត របស់នាយករដ្ឋមន្ត្រីថៃចូលក្នុងដែនដីអធិបតេយ្យរបស់កម្ពុជានៅខេតបើថៃថាមិនបានឈ្លានពានកម្ពុជា សូមប្រគល់ទឹកដីដែលខ្លួនកំពុងកាន់កាប់ដោយខុសច្បាប់ឱ្យកម្ពុជាវិញ  ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង

ផ្ទុះឆេះឃ្លាំងគ្រាប់រំសេវរបស់ប៉ូលិសល្បាតព្រំដែនថៃយ៉ាងកក្រើក កាលពីយប់មិញ!

(បាងកក)៖ មានករណីផ្ទុះ និងឆេះឃ្លាំងផ្ទុកគ្រាប់រំសេវរបស់កងកម្លាំងប៉ូលិសល្បាតព្រំដែនលេខ២១ យ៉ាងសន្ធោសន្ធៅ កាលពីវេលាម៉ោងប្រមាណ ៧៖៣០នាទី ស្ថិតនៅលើផ្លូវវាងក្រុង ក្នុងស្រុកមឿង ខេត្តសុរិន្ទ ។

នេះបើតាមការរាយការណ៍របស់កងទ័ពភូមិន្ទថៃបានឱ្យដឹងនាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មានក្នុងស្រុកថៃ។

ជុំវិញករណីនេះ បើតាម ឧត្តមសេនីយ៍ទោ វីនថៃ ស៊ូវ៉ារី (Winthai Suvaree)អ្នកនាំពាក្យកងទ័ពថៃបានឱ្យដឹងថា កងទ័ពបានចាត់បញ្ជូនកម្លាំង និងរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ចុះទៅអន្តរាគមន៍ជួយអាជ្ញាធរមូលដ្ឋានភ្លាមៗ ដើម្បីទប់ស្កាត់ការឆាបឆេះ រៀបចំសណ្តាប់ធ្នាប់ចរាចរណ៍ និងរឹតត្បិតសន្តិសុខនៅតំបន់ជុំវិញ។ ជាមួយគ្នានេះ អាជ្ញាធរក៏បានណែនាំប្រជាពលរដ្ឋ ឱ្យបញ្ចៀសការធ្វើដំណើរឆ្លងកាត់តំបន់នោះផងដែរ ដើម្បីសុវត្ថិភាព។

គួរបញ្ជាក់ថា ជុំវិញពាក្យចចាមអារ៉ាមដែលសង្ស័យថា ហេតុការណ៍នេះអាចជាអំពើបំផ្លិចបំផ្លាញដោយចេតនា លោក វីនថៃ បានសង្កត់ធ្ងន់ថា មូលហេតុពិតប្រាកដកំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ ដោយពុំទាន់មានការសន្និដ្ឋានណាមួយទេ។

ទន្ទឹមគ្នានេះ លោកបានអំពាវនាវដល់សាធារណជនកុំឱ្យមានការស្លន់ស្លោ និងស្នើកុំឱ្យចែករំលែកព័ត៌មានដែលមិនទាន់មានប្រភពច្បាស់លាស់៕

អត្ថបទដែលជាប់ទាក់ទង