គំនូរសិល្បៈដើម្បីសន្តិភាពផ្ទាំងទី២ ដែលបង្ហាញពីសោកនាដកម្មនៃសង្រ្គាមឈ្លានពានរបស់ថៃ មកលើដែនអធិបតេយ្យភាពកម្ពុជា បានបញ្ចប់ការគូរ និងត្រូវបានសម្ពោធជាផ្លូវការ បង្ហាញពីសោកនាដកម្មនៅព្រំដែន
គំនូរសិល្បៈដើម្បីសន្តិភាពផ្ទាំងទី២ ដែលបង្ហាញពីសោកនាដកម្មនៃសង្រ្គាមឈ្លានពានរបស់ថៃ មកលើដែនអធិបតេយ្យភាពកម្ពុជា បានបញ្ចប់ការគូរ និងត្រូវបានសម្ពោធជាផ្លូវការ នាល្ងាចថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦នេះ នៅមុខវត្តបទុមវតី។ នេះបើយោងតាមការចេញផ្សាយរបស់ AKP News ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញសម្ពោធផ្ទាំងគំនូរនេះ ដែលត្រូវបានគូរដោយវិចិត្រករជាតិជាច្រើននាក់ លើផ្ទាំងក្រណាត់ស ដែលមានទទឹង៥ម៉ែត្រ និងបណ្ដោយ៣៥ម៉ែត្រ។
ផ្ទាំងគំនូរមួយនេះ នឹងដាក់តាំងបង្ហាញជូនដល់សាធារណជនជាតិ និងអន្តរជាតិទស្សនារហូតដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦។
គំនូរសិល្បៈផ្ទាំងទី២នេះ (ផ្ទាំងទី១ នៅខេត្តសៀមរាប) គឺដើម្បីបង្ហាញពីទុក្ខវេទនារបស់ជនសុីវិល ការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងសម្បត្តិបេតិកភណ្ឌរបស់កម្ពុជា។
ផ្ទាំងគំនូរនេះ ក៏ជាសារអំពាវនាវឱ្យមានការអន្តរាគមន៍ពីសហគមន៍អន្តរជាតិ ទាមទារយុត្តិធម៌ ពិសេសជំរុញឱ្យភាគីថៃដកកម្លាំងចេញពីដែនអធិបតេយ្យភាពរបស់កម្ពុជា៕










