ស្នងការនគរបាលខេត្តបន្ទាយមានជ័យ(ថ្មី)ត្រូវបានប្រកាសផ្ទេភារកិច្ចនិងតែងតាំងមុខតំណែងនៅថ្ងៃស្អែកនេះក្នុងជំនួបទ្វេភាគីចំនួន ២៩ ក្នុងសម័យប្រជុំលើកទី៦១ នៃក្រុមប្រឹក្សា សិទ្ធិមនុស្សអង្គការសហប្រជាជាតិ ប្រធានគណៈកម្មាធិការសិទ្ជនសង្ស័យដែលបានប្រើអំពើហិង្សាលើប្រពន្ធរបស់ខ្លួន ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយរំដួលមិនត្រឹមជាផ្កាតំណាងជាតិ តែជាផ្នែកមួយនៃជីវភាពរបស់ប្រជាពលរដ្ឋនៅតំបន់ជុំវិញអង្គរCMAC ៖ សូមស្វាគមន៍ការមកដល់កម្ពុជានូវម៉ាសុីនបោសសម្អាតមីនយន្ត(Robot) ដែលបានស្រាវជ្រាវនិងអភិវឌ្ឍន៍បច្ចេកទេសរួមគ្នារវាងអង្គភាពCMAC និអ្នកក្រចេះត្រៀមខ្លួនហើយនៅ? ចុងខែ៣នេះ , បុណ្យទន្លេ លើកទី១០ នឹងប្រារព្ធនៅខេត្តក្រចេះ (២៧-២៩ ខែមីនា ឆ្នាំ២០២៦)ជនណាឆក់ឱកាសដំឡើងថ្លៃប្រេងឥន្ទនៈ ខុសពីការណែនាំរបស់ក្រសួង និងទទួលរងវិធានការចំនួន ២ពីរដ្ឋបាលខេត្តកំពង់ធំក្រសួងពាណិជ្ជកម្ម អំពាវនាវកុំឱ្យប្រជាពលរដ្ឋសម្រុកទិញប្រេងឥន្ធនៈស្តុកទុកលើសតម្រូវការចាំបាច់ ព្រោះអាចបង្កហានិភ័យឆាបឆេះ នករណីជម្លោះគ្រោះថ្នាក់ចរាចរណ៍ដល់ថ្នាក់ដកកាំភ្លើង ផ្អើលនៅស្ទឹងមានជ័យ សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់បញ្ជូនទៅតុលាការ !ឆ្នាំនេះ! រថយន្តក្រុង ចំនួន ៦០០គ្រឿង ដឹកបងប្អូនទៅស្រុកកំណើតមិនយកប្រាក់ រយៈពេល ០៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ក្នុង

រំដួលមិនត្រឹមជាផ្កាតំណាងជាតិ តែជាផ្នែកមួយនៃជីវភាពរបស់ប្រជាពលរដ្ឋនៅតំបន់ជុំវិញអង្គរ

ខេត្តសៀមរាប ៖ យោងតាមការចេញផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា រំដួល គឺជាផ្កានិមិត្តរូបរបស់ជាតិ ខ្មែរ ។ ផ្ការំដួល ចាប់ផ្តើមចេញផ្លែផ្ការីកប្រអូបសាយនៅតាមព្រៃនៃឧទ្យានអង្គរ ក្នុងមួយឆ្នាំ ឱកាសដែលទេសចរអាចស្រង់ក្លិនផ្កាដ៏សែនក្រអូបមួយនេះបានតែម្តងប៉ុណ្ណោះ ពោលគឺចាប់ពីអំឡុងខែធ្នូរហូតដល់ខែមេសា។ ផ្ការំដួល មិនត្រឹមតែមានតម្លៃផ្នែកវប្បធម៌ នោះទេ រំដួលក៏ជាផ្នែកមួយនៃជីវភាព របស់ប្រជាពលរដ្ឋរស់នៅតំបន់ជុំវិញអង្គរពឹងអាស្រ័យតាមរដូវកាល។

ប្រទេសកម្ពុជាបានកំណត់ រំដួល ជាផ្កាតំណាងឱ្យអត្តសញ្ញាណរបស់ជាតិ តាមរយៈព្រះរាជក្រឹត្យ ចុះនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៥។ ប៉ុន្ដែមានពលរដ្ឋមួយចំនួន មិនដែលបានឃើញដើម ផ្កា ឬផ្លែរបស់វាផ្ទាល់នឹងភ្នែកនៅឡើយទេ។ ផ្ការំដួលមានក្លិនក្រអូបស្រទន់ ជាពិសេសនៅពេលល្ងាច និងមានពណ៌លឿងស្រស់ស្អាត តែមិនឆើតឆាយ។

ផ្ការំដួលបានផ្សារភ្ជាប់អត្ថន័យយ៉ាងជ្រាលជ្រៅទៅនឹងប្រជាជនកម្ពុជា ទាំងប្រពៃណី វប្បធម៌ ទំនៀមទម្លាប់ សិល្បៈ ចម្លាក់ នៅតាមប្រាសាទនានា ដូចជាចម្លាក់អប្សរានៅប្រាសាទអង្គរវត្តជាដើម។ បើសិនយើងធ្វើដំណើរចូលមកកាន់ក្រុងសៀមរាប តាមផ្លូវជាតិលេខ៦ ត្រង់ចំណុចផ្សារស្វាយធំ ក្នុងឃុំ
កណ្តែក ស្រុកប្រាសាទបាគង លោកអ្នកនឹងបានឃើញរូបសំណាកផ្ការំដួលដ៏ធំមួយ នៅចំរង្វង់មូល ចំណុចប្រសព្វរវាងស្រុកប្រាសាទបាគង និងក្រុងសៀមរាប ដែលរចនាឡើងយ៉ាងស្រស់ស្អាត បង្ហាញយ៉ាងច្បាស់ថា ខេត្តសៀមរាបយកចិត្តទុកដាក់លើកស្ទួយអត្តសញ្ញាណ ជាតិ។

មកដល់អំឡុងខែមីនានេះ ផ្ការំដួលកាន់តែរីកច្រើនឡើង អាស្រ័យដោយមានភ្លៀងធ្លាក់ប៉ុន្មានថ្ងៃមុនផង ធ្វើឱ្យផ្ការំដួលរីកស្គុះស្គាយបង្ហើរក្លិនមិនត្រឹមតាមផ្លូវក្នុងរមណីយដ្ឋានអង្គរប៉ុណ្ណោះទេ នៅតាមទីតាំងសក្ការៈបូជា ព្រះអង្គចេក ព្រះអង្គចម ក៏មានបងប្អូនប្រជាពលរដ្ឋបានយកផ្ការំដួលមកក្រងជាផ្នួងសក់ឬខ្សែដៃ និងជាភួងផ្កាលក់ជូនទេសចរជាតិ និងអន្តរជាតិ។ អ្នកស្រីសួន ណាន បច្ចុប្បន្នមានទីលំនៅក្នុងក្រុងរុនតាឯកតេជោសែន មានមុខរបរបេះផ្ការំដួលលក់ បន្តពីឪពុកម្តាយមក បានឱ្យដឹងថា៖ ក្នុងមួយឆ្នាំរដូវផ្ការំដួលមានតែម្តងប៉ុណ្ណោះ ពោលគឺចាប់ពីអំឡុងខែមករា ដល់ខែមីនាឬអូសបន្លាយដល់ក្រោយចូលឆ្នាំខ្មែររួច អាស្រ័យលើស្ថានភាពទឹកភ្លៀង បើមានភ្លៀងធ្លាក់ច្រើនផ្ការំដួលឆាប់រីកនិងឆាប់អស់ផ្កា។

ជារៀងរាល់ព្រឹកត្រូវក្រោកតាំងពីម៉ោង២ទៀបភ្លឺ ធ្វើដំណើរទៅកាន់ជើងភ្នំគូលែន ដើម្បីឡើងដើមរំដួលធំៗខ្ពស់ៗនៅតាមព្រៃនានា ទើបអាចបេះផ្ការំដួល រួចយកមកលក់នៅក្នុងក្រុងសៀមរាបវិញ ត្បិតជួបការលំបាកច្រើនប៉ុន្តែមុខរបរនេះ អាចជួយទ្រទ្រង់ជីវភាពគ្រួសារអ្នកស្រី សួន ណាន បានជាប្រចាំថ្ងៃ ដោយមិនចាំបាច់ទៅរករបរអ្វីផ្សេងឡើយ។ អ្នកស្រីថា៖ បើហួស រដូវកាលបេះផ្ការំដួល អ្នកស្រីអាចបេះផ្លែរំដួល និងផ្លែឈើព្រៃផ្សេងទៀតតាមរដូវកាល ដើម្បីយកមកលក់នៅតំបន់អង្គរ។ក្នុងមួយថ្ងៃអ្នកស្រីសួន ណាន អាចលក់ផ្ការំដួលដែលក្រងរួចបានជាមធ្យមពី៤០ទៅ៦០កម្រងអាស្រ័យលើចំនួនភ្ញៀវ។

ចំណែកលោកវាសនា មានអាយុ៤១ឆ្នាំ បានឱ្យដឹងថា៖ បេះផ្ការំដួល និងអាស្រ័យផលផ្លែឈើព្រៃ តាមរដូវកាលជាមុខរបរប្រពៃណីតាំងពីដូនតារបស់លោកមក រហូតក្លាយទៅជាអាជីពបន្តដល់កូនចៅ។លោកថា បើសិនគ្មានជំនាញដើម្បីឡើងតោងដើមឈើធំៗខ្ពស់ៗទេនោះពិតជាមិនអាចតស៊ូឡើងបេះផ្ការំដួលឬផ្លែឈើដទៃទៀតបានឡើយ។ លោកបន្តថា៖ រំដួលគឺជាផ្កាតំណាងអត្តសញ្ញាណជាតិ មានក្លិនក្រអូប និងអាចប្រើប្រាស់ជាប្រយោជន៍បានច្រើនទៀត។

ចំពោះការចងឬក្រងផ្កាជាខ្សែដៃឬផ្នួងសក់ លោកវាសនា បញ្ជាក់ថា៖ បើអ្នកប៉ិនប្រសប់អាចក្រងបានប្រហែល១០០ខ្សែក្នុងមួយថ្ងៃ។ ចំណែកតម្លៃលក់ឱ្យទេសចរវិញទៅតាមរដូវកាលនៃផ្កា បើទើបចាប់ផ្តើមមានផ្កាដំបូង អាចលក់បានតម្លៃខ្ពស់ ចំណែកខែដែលសម្បូរផ្កាច្រើន គឺមានតម្លៃទាប។
រីឯអ្នកស្រី ភួន សារុំ អាយុ៣៨ឆ្នាំ ចេះក្រងនិងចងផ្ការំដួល តាំងពីអាយុ៨ឆ្នាំមក បានបន្តចាប់យកអាជីពបេះផ្ការំដួលតាមព្រៃអង្គរលក់បន្តពីឪពុកម្តាយបានឱ្យដឹងថា៖ ឆ្នាំ២០២៦នេះ ផ្ការំដួលអាចចេញផ្កាត្រឹមអំឡុងខែមីនានេះប៉ុណ្ណោះ មិនសង្ឈឹមថា៖មានផ្ការហូតដល់ចូលឆ្នាំខ្មែរឡើយ ដោយសារមានភ្លៀងធ្លាក់ច្រើន។ អ្នកស្រីចង់ឱ្យទេសចរជាតិនិងអន្តរជាតិ ជួយទិញផ្ការំដួលឱ្យបានច្រើនព្រោះជាផ្កាតំណាងជាតិ ជាពិសេសបន្តថែរក្សានូវមរតកវប្បធម៌ខ្មែរ និងលើកកម្ពស់ជីវភាពពលរដ្ឋរស់នៅតំបន់អង្គរបានប្រាក់ចំណូលមកផ្គត់ផ្គង់ជីវភាពគ្រួសារផង។

ជាអ្នកទេសចរមួយរូបធ្វើដំណើរមកពីស្រុកថ្មគោល ខេត្តបាត់ដំបង ដើម្បីមកថ្វាយគ្រឿងសក្ការៈបូជា នៅទីតាំងព្រះអង្គចេក ព្រះអង្គចម អ្នកស្រីហាង សុភី បង្ហាញអារម្មណ៍រីករាយ នៅពេលបានឃើញផ្ការំដួលគេយកមកច្នៃជាភួងផ្កាថ្វាយព្រះ និងជាគ្រឿងលម្អយ៉ាងស្រស់ស្អាត ជាពិសេសក្លិនផ្ការំដួលក្រអូបឈ្ងុយ និងកម្របានឃើញនៅទីណាពីមុនមក។

អ្នកទេសចរធ្វើដំណើរកម្សាន្តតាមដងផ្លូវនានា ក្នុងតំបន់រមណីយដ្ឋានអង្គរ និងទីតាំងព្រះនាងចេក ព្រះនាងចម ក្បែរសួនព្រះរាជដំណាក់ក្រុងសៀមរាប នារដូវកាលផ្ការំដួលរីក តែងទទួលបានអារម្មណ៍ស្រស់ស្រាយ សប្បាយរីករាយ ដោយសារក្លិនក្រអូបស្រទន់របស់ផ្ការំដួល។ ដើម្បីអភិរក្សផ្កាតំណាងជាតិមួយនេះ កន្លងមកអាជ្ញាធរជាតិអប្សរា និងអាជ្ញាធរខេត្តសៀមរាបបានយកចិត្តទុកដាក់ដាំដុះឡើងវិញនូវដើមផ្ការំដួល នៅតាមព្រៃឧទ្យានអង្គរ និងតាមទីសាធារណៈមួយចំនួនក្នុងខេត្តសៀមរាប។

សូមជម្រាបថា តាមរយៈឯកសារស្រាវជ្រាវនានា បង្ហាញថា រំដួលចាប់ផ្តើមផ្កាពីខែធ្នូដល់មីនាជារៀងរាល់ឆ្នាំ។

រំដួលមានគុណប្រយោជន៍ខាងឱសថបុរាណដូចជា៖ សំបកជួយ បំបាត់អាការៈក្តៅក្នុងខ្លួន ផ្កាជួយបំបាត់ការវិលមុខ ខ្យល់គរ ជាឱសថជំនួយបេះដូង ជំនួយឈាម កេសរអាចផ្សំជាឱសថជំនួយកម្លាំង ជំនួយឈាម និងជួយបំបាត់អាការៈវិលមុខ ខ្យល់គរ។ ក្រៅពីនេះ ដើមរបស់រំដួលអាចធ្វើ ការកែច្នៃប្រើប្រាស់ ជា គ្រឿងសំណង់ បន្ទាប់បន្សំនិង ធ្វើជាអុស សម្រាប់ដុត ។ ផ្ការំដួលមានក្លិនក្រអូបស្រាល ជាពិសេសនៅពេលល្ងាច ដោយសារភាពទាក់ទាញនេះ ចាស់បុរាណខ្មែរ តែងតែប្រដូចផ្ការំដួល តំណាងឱ្យកុលស្ត្រីខ្មែរ ដែលមាន អត្តចរិតស្លូតបូត សុភាពរាបសារ និងប្រកបទៅដោយចរិយាសម្បតិ្ត សម្រស់ស្រស់ស្អាតល្អផូរផង់ ក៏ដូចជាតំណាងឱ្យភាពរួសរាយរាក់ទាក់ ស្នាមញញឹមរបស់ប្រជាជនខ្មែរផងដែរ។ បច្ចុប្បន្នគេអាចរកមើលផ្កាមួយប្រភេទនេះបាននៅតាមសួនច្បារមួយចំនួនក្នុងប្រទេសកម្ពុជា។ ប៉ុន្តែក្រៅពីយក រំដួលជាផ្កាតំណាងឱ្យប្រទេសកម្ពុជាហើយនោះ ខាងមន្ទីរកសិកម្មក៏បានយកផ្កានេះតំណាងឱ្យវិស័យកសិកម្មទៀតផង៕

អត្ថបទដែលជាប់ទាក់ទង