ឯកឧត្តម ជួន ណារិន្ទ បញ្ជារឲ្យស្រាវជ្រាវឃាត់ខ្លួនបុរសដែលឈរបាញ់នោម ដាក់ផ្លាកសញ្ញាចរាចរណ៍នៅលើកំណាត់ផ្លូវហាន់ណូយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ស្តេចយាងទៅកាន់ប្រទេសចិន ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាពលទ្ធផលប្រឡងសញ្ញាប័ត្រថ្នាក់ទី១២ នឹងប្រកាសនៅស្អែកនេះ!  ក្រសួងធម្មការ ចេញសេចក្តីណែនាំ ស្ដីពីការរៀបចំពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ព.ស.២៥៧០ គ.ស.២០២៦កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ៣០នាក់ដែលចោទប្រកាន់ពីបទធ្វើសកម្មភាពឆក់លួចនិងប្រើប្រាស់គ្រឿងញៀនដែលបង្កអសន្តិសុខឥទ្ធិពលស្រារុញ ច្រានឲ្យប្អូនបង្កើតក្លាយជា ….កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលទទួលទិញផលចោកម្មម៉ូតូដោះដូរកាប់សាច់លក់កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចគ្មានការអនុញ្ញាត របស់នាយករដ្ឋមន្ត្រីថៃចូលក្នុងដែនដីអធិបតេយ្យរបស់កម្ពុជានៅខេតបើថៃថាមិនបានឈ្លានពានកម្ពុជា សូមប្រគល់ទឹកដីដែលខ្លួនកំពុងកាន់កាប់ដោយខុសច្បាប់ឱ្យកម្ពុជាវិញ  ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង

ទ័ពអាវធំ (សភាកម្ពុជា) បង្ហាញសាលក្រម ICJ ចំពោះមុខប្រតិភូថៃ ក្នុងវេទិកា IPU នៅប្រទេសស្វីស និងប្រាប់ពិភពលោកអំពីការឈ្លានពានរបស់សៀម មកលើប្រទេសកម្ពុជា

យោងតាមការចេញផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា បានអញ្ជើញឡើងថ្លែងបទអន្តរាគមន៍ក្រោមមូលបទ«ការលើកកម្ពស់បទដ្ឋានមនុស្សធម៌ និងការគាំទ្រសកម្មភាពមនុស្សធម៌ក្នុងពេលមានវិបត្តិ» ក្នុងកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតលើកទី១៥១ នៃសហភាពអន្តរសភា(IPU) នាទីក្រុងហ្សឺណែវ ប្រទេសស្វីស នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥នេះ។

ឆ្លៀតនាឱកាសនោះ ឯកឧត្តម អ៊ុច បូររិទ្ធ បានអំពាវនាវឱ្យមានការគោរពបទដ្ឋានមនុស្សធម៌សកល ដោយបញ្ជាក់ថា “រង្វាស់ពិតប្រាកដនៃប្រជាជាតិមួយ… គឺស្ថិតនៅលើការគោរពអនុសញ្ញាទីក្រុងហ្សឺណែវ និងសេចក្តីថ្លៃថ្នូររបស់មនុស្សខណៈដែលកំពុងរងការរំលោភបំពាន”។

ឯកឧត្តមអនុប្រធានទី១ បានគូសបញ្ជាក់ថា កម្ពុជាជាប្រជាជាតិដែល “បានរងទុក្ខវេទនាយ៉ាងខ្លាំងកាលពីអតីតកាល” ហើយ “ស្រឡាញ់និងការពារសុខសន្តិភាព” ជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍជាតិ ។ កម្ពុជា “គ្មានបំណងចង់មានទំនាស់ជាមួយប្រទេសណាមួយឡើយ ជាពិសេសថៃ” ប៉ុន្តែ “ដើម្បីការពិត យើងខ្ញុំមានភាពចាំបាច់ត្រូវធ្វើការឆ្លើយតប” ។

ឯកឧត្តមអនុប្រធានទី១ បានបញ្ជាក់យ៉ាងច្បាស់ថា ព្រំដែនរវាងប្រទេសទាំងពីរ “មិនមែនមិនទាន់បានកំណត់នោះទេ” តែមានមូលដ្ឋានក្នុង “លិខិតុបករណ៍អន្តរជាតិដែលចងកាតព្វកិច្ចអនុវត្ត” រួមទាំងអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤, សន្ធិសញ្ញា ឆ្នាំ១៩០៧ និងផែនទីឧបសម្ព័ន្ធ ដែលត្រូវបានបញ្ជាក់អះអាងឡើងវិញដោយសាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក្នុងឆ្នាំ១៩៦២ និងឆ្នាំ២០១៣ ។

ឯកឧត្តមបានសង្កត់ធ្ងន់ថា ជម្លោះកើតឡើង “កើតចេញពីការមិនគោរពលិខិតុបករណ៍ច្បាប់ ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិទាំងនេះ” ។

ឯកឧត្តមបានសម្តែងក្តីព្រួយបារម្ភ ខណៈសន្តិភាពនៅតាមបណ្តោយព្រំដែននៅតែ “មានភាពផុយស្រួយ” ប្រជាពលរដ្ឋកម្ពុជានៅតែប្រឈមមុខនឹងការជម្លៀសចេញពីទីលំនៅ ការហ៊ុមព័ទ្ធ និងការគំរាមកំហែងបណ្តេញចេញ ហើយទាហានកម្ពុជា ១៨ នាក់ នៅតែបន្តឃុំខ្លួនដោយខុសច្បាប់ ដែលរំលោភលើអនុសញ្ញាទីក្រុងហ្សឺណែវទី៣ ។ ឯកឧត្តមបានលើកឡើងអំពី “ការបំភិតបំភ័យផ្លូវចិត្ត” ដូចជា “ការចាក់បន្លឺសំឡេងខ្មោច និងសំឡេងស្រែកត្រហូរយំនៅពេលយប់” ថាជា “ការវាយប្រហារលើសេចក្តីថ្លៃថ្នូររបស់មនុស្ស” ដែលរំលោភលើអនុសញ្ញាទីក្រុងហ្សឺណែវទី៤ ។

ក្នុងការឆ្លើយតបទៅនឹងការចោទប្រកាន់នានា ឯកឧត្តម អនុប្រធានទី១ បានច្រានចោលការអះអាងអំពី ការធ្វើយោធូបនីយកម្ម តំបន់បេតិកភណ្ឌពិភពលោក ថា គ្មានមូលដ្ឋានទាល់តែសោះ ដោយបញ្ជាក់ថា កម្ពុជាការពារប្រាសាទព្រះវិហារ មិនមែនតាមរយៈការប្រើអាវុធនោះទេ ប៉ុន្តែតាមរយៈភាពជាបេតិកភណ្ឌ ច្បាប់ និងការអត់ធ្មត់ ប្រាសាទមិនមែនគ្រាន់តែជាកេរ៍តំណែលពីអតីតកាលប៉ុណ្ណោះទេ តែវាបង្កប់នូវការចងចាំ អត្តសញ្ញាណ និងដួងព្រលឹងនៃប្រជាជាតិ។ ការធ្វើឱ្យប៉ះពាល់ដល់បេតិកភណ្ឌទាំងនេះ គឺធ្វើឱ្យរបួសដល់មនុស្សជាតិទាំងមូល។

ឯកឧត្តមបានបន្ថែមថា ឥរិយាបថរបស់យើងត្រូវបានដឹកនាំដោយគោលការណ៍ មិនមែនដោយការឃោសនាឡើយ។ យើងដឹកនាំដោយច្បាប់ មិនមែនដោយមហិច្ឆតា នោះទេ ។ ឯកឧត្តម ក៏បានហៅការចោទប្រកាន់ពីការដាក់គ្រាប់មីនថ្មីថា ទាំងគ្មានមូលដ្ឋាន និងទាំងមិនអាចកើតឡើង ដោយគូសបញ្ជាក់ពីកំណត់ត្រារបស់កម្ពុជា ដែលបានបំផ្លាញគ្រាប់មីនជាងបីលានគ្រាប់ និងជាអ្នកតស៊ូមតិនាំមុខគេក្នុងការដោះមីន ក្រោមអនុសញ្ញាអូតាវ៉ា

ឯកឧត្តមអនុប្រធានទី១ បានអះអាងនូវជំហរឥតងាករេរបស់កម្ពុជា ដែលជឿជាក់ថា ជម្លោះត្រូវតែដោះស្រាយដោយសន្តិវិធី តាមរយៈការសន្ទនា ការទូត និងការគោរពច្បាប់អន្តរជាតិ ។

ឯកឧត្តមបានបញ្ចប់ដោយសារយ៉ាងច្បាស់លាស់ថា បទដ្ឋានមនុស្សធម៌ មិនអាចចរចាបានទេ។ សកម្មភាពមនុស្សធម៌ មិនត្រូវរងការរារាំងជាដាច់ខាត ហើយការពិតត្រូវតែឈ្នះលើព័ត៌មានមិនពិត៕

អត្ថបទដែលជាប់ទាក់ទង