ឯកឧត្តម ជួន ណារិន្ទ បញ្ជារឲ្យស្រាវជ្រាវឃាត់ខ្លួនបុរសដែលឈរបាញ់នោម ដាក់ផ្លាកសញ្ញាចរាចរណ៍នៅលើកំណាត់ផ្លូវហាន់ណូយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ស្តេចយាងទៅកាន់ប្រទេសចិន ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាពលទ្ធផលប្រឡងសញ្ញាប័ត្រថ្នាក់ទី១២ នឹងប្រកាសនៅស្អែកនេះ!  ក្រសួងធម្មការ ចេញសេចក្តីណែនាំ ស្ដីពីការរៀបចំពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ព.ស.២៥៧០ គ.ស.២០២៦កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ៣០នាក់ដែលចោទប្រកាន់ពីបទធ្វើសកម្មភាពឆក់លួចនិងប្រើប្រាស់គ្រឿងញៀនដែលបង្កអសន្តិសុខឥទ្ធិពលស្រារុញ ច្រានឲ្យប្អូនបង្កើតក្លាយជា ….កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលទទួលទិញផលចោកម្មម៉ូតូដោះដូរកាប់សាច់លក់កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចគ្មានការអនុញ្ញាត របស់នាយករដ្ឋមន្ត្រីថៃចូលក្នុងដែនដីអធិបតេយ្យរបស់កម្ពុជានៅខេតបើថៃថាមិនបានឈ្លានពានកម្ពុជា សូមប្រគល់ទឹកដីដែលខ្លួនកំពុងកាន់កាប់ដោយខុសច្បាប់ឱ្យកម្ពុជាវិញ  ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង

ចៃដន្យពេក! ស្តេចសៀមទើបទៅដល់ចិនមិនទាន់បានប៉ុន្មានផង ភ្លើងឆេះលេបត្របាក់ប្រាសាទបុរាណអាយុកាល ១,៥០០ឆ្នាំរបស់ចិនខ្ទេចគ្មានសល់

ចិន៖ ប្រាសាទបុរាណ យង់ឈីង (Yongqing Temple) ដែលមានអាយុកាល ១,៥០០ឆ្នាំ នៅក្នុងខេត្តជាំងស៊ូ (Jiangsu) ប្រទេសចិន ត្រូវបានអគ្គិភ័យដ៏ធំមួយបានឆាបឆេះយ៉ាងសន្ធោសន្ធៅនៅកាលពីថ្ងៃពុធ ដោយបានបំផ្លាញអគារប្រវត្តិសាស្ត្រដ៏សំខាន់មួយខ្នងស្ទើរទាំងស្រុង។

ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ ១១:២៤នាទីព្រឹក ដោយអណ្តាតភ្លើងបានលេបត្របាក់អគារ Wenchang Pavilion (វេនឆាងប៉ាវីលៀន) ដែលជាសំណង់ឈើកម្ពស់៣ជាន់ ស្ថិតក្នុងបរិវេណប្រាសាទ។

អាជ្ញាធរបានបញ្ជាក់ថា ហេតុការណ៍នេះមិនបានបណ្តាលឱ្យមាននរណាម្នាក់រងគ្រោះថ្នាក់នោះទេ។

សូមបញ្ជាក់ថា ប្រាសាទយង់ឈីង ត្រូវបានកសាងឡើងតាំងពីឆ្នាំ៥៣៦ ហើយអគារ Wenchang Pavilion (វេនឆាងប៉ាវីលៀន) គឺជាទីកន្លែងដ៏មានតម្លៃផ្នែកអក្សរសិល្ប៍ ដែលអ្នកនិពន្ធដ៏ល្បីល្បាញ លោក ស៊ឺ ណៃអាន (Shi Naian) បានសរសេរស្នាដៃប្រលោមលោកបុរាណចិនដ៏ល្បីល្បាញមួយក្នុងចំណោមអក្សរសិល្ប៍ដ៏អស្ចារ្យទាំងបួនរបស់ចិន។

ទោះជាយ៉ាងណា អគារដែលត្រូវបានភ្លើងឆេះនេះ គឺជាសំណង់ដែលត្រូវបានសាងសង់ឡើងវិញក្នុងឆ្នាំ១៩៩៣ បន្ទាប់ពីសំណង់ដើមត្រូវបានរុះរើចោលក្នុងឆ្នាំ១៩៥៨។
ដោយឡែកចំពោះមូលហេតុដែលបង្កឱ្យមានអគ្គិភ័យនេះ កំពុងស្ថិតក្រោមការស៊ើបអង្កេតរបស់អាជ្ញាធរនៅឡើយ តែអ្វីដែលមហាជនចាប់អារម្មណ៍ ស្តេចសៀមទើបតែទើបដល់ប្រទេសចិន មិនទាន់បានប៉ុន្មានផង ស្រាប់តែកើតហេតុការណ៍ឆាបឆេះប្រាសាទបុរាណចិននេះតែម្តង ៕

អត្ថបទដែលជាប់ទាក់ទង