ឯកឧត្តម ជួន ណារិន្ទ បញ្ជារឲ្យស្រាវជ្រាវឃាត់ខ្លួនបុរសដែលឈរបាញ់នោម ដាក់ផ្លាកសញ្ញាចរាចរណ៍នៅលើកំណាត់ផ្លូវហាន់ណូយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ស្តេចយាងទៅកាន់ប្រទេសចិន ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាពលទ្ធផលប្រឡងសញ្ញាប័ត្រថ្នាក់ទី១២ នឹងប្រកាសនៅស្អែកនេះ!  ក្រសួងធម្មការ ចេញសេចក្តីណែនាំ ស្ដីពីការរៀបចំពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ព.ស.២៥៧០ គ.ស.២០២៦កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ៣០នាក់ដែលចោទប្រកាន់ពីបទធ្វើសកម្មភាពឆក់លួចនិងប្រើប្រាស់គ្រឿងញៀនដែលបង្កអសន្តិសុខឥទ្ធិពលស្រារុញ ច្រានឲ្យប្អូនបង្កើតក្លាយជា ….កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលទទួលទិញផលចោកម្មម៉ូតូដោះដូរកាប់សាច់លក់កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចគ្មានការអនុញ្ញាត របស់នាយករដ្ឋមន្ត្រីថៃចូលក្នុងដែនដីអធិបតេយ្យរបស់កម្ពុជានៅខេតបើថៃថាមិនបានឈ្លានពានកម្ពុជា សូមប្រគល់ទឹកដីដែលខ្លួនកំពុងកាន់កាប់ដោយខុសច្បាប់ឱ្យកម្ពុជាវិញ  ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ នៅភូមិព្រៃចាន់ និង ភូមិជោគជ័យ និងប្រជាពលរដ្ឋ ផ្សេងទៀតក្នុងខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង

យោងតាមការចេញផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃសៅរ៍ ទី៦ ខែធ្នូ ឆ្នាំ២០២៥នេះ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ នៅភូមិព្រៃចាន់ និង ភូមិជោគជ័យ និងប្រជាពលរដ្ឋ ផ្សេងទៀតក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងប្រជាពលរដ្ឋមួយចំនួននៅឃុំកំរៀង និងឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។

សម្តេចបានថ្លែងអំណរគុណ ដល់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងផ្នែកពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់ ធ្វើប្រតិបត្តិការអន្តរាគមន៍ក្នុងការការពារ និងរក្សានូវបូរណៈភាពទឹកដី ព្រមទាំង សេចក្តីសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ដោះស្រាយបញ្ហាផ្សេងៗ ជាពិសេស បងប្អូនប្រជាពលរដ្ឋរស់នៅភូមិព្រៃចាន់ និងភូមិជោគជ័យ បានយ៉ាងល្អ ប្រកបដោយការលះបង់ខ្ពស់។​ ជាមួយគ្នានេះក៏សូមថ្លែងអំណរគុណដល់បងប្អូន​ អ៊ំពូមីង​ តាយាយ​ទាំងភូមិជោគជ័យ​ និងព្រៃចាន់​ ដែលបានផ្តល់នូវការជឿជាក់​ ការគាំទ្រ​ និងផ្តល់សេចក្តីអត់ធ្មត់មកលើរាជរដ្ឋាភិបាលក្នុងការអនុវត្តតួនាទី​ និងភារកិច្ចនៃបេសកកម្មការពារផលប្រយោជន៍​ បូរណភាពទឹកដី៕
 

អត្ថបទដែលជាប់ទាក់ទង