BREAKING | ម៉ោង ១១:១៥នាទី យោធាថៃបានធ្វើសកម្មភាពបាញ់ផ្លោងចំនួន ២គ្រាប់ ចូលក្នុងភូមិសាស្រ្តឃុំចក្រី ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ – ម៉ោង ១១:៣០នាទី យោធាថៃបានបង្កើនកម្លាំងថ្មើរជើង និងចល័តរថក្រោះ ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង
យោងតាមផេកផ្លូវការរបស់ក្រសួងការពារជាតិ សូមជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃ បានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋស៊ីវិលកម្ពុជា នៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៥ ស្រុកភ្នំព្រឹក ស្រុកសំពៅលូន ខេត្តបាត់ដំបង៖
– ម៉ោង ១១:១៥នាទី យោធាថៃបានធ្វើសកម្មភាពបាញ់ផ្លោងចំនួន ២គ្រាប់ ចូលក្នុងភូមិសាស្រ្តឃុំចក្រី ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
– ម៉ោង ១១:៣០នាទី យោធាថៃបានបង្កើនកម្លាំងថ្មើរជើង និងចល័តរថក្រោះ ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។
កងកម្លាំងកម្ពុជាបាននឹងកំពុងប្រយុទ្ធតតាំងជាមួយសត្រូវឈ្លាពាន និងឈរជើងយ៉ាងរឹងមាំ ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា។
ព័ត៌មានលម្អិតនឹងរាយការណ៍ជូននៅពេលក្រោយ៕
