BREAKING | ម៉ោង ១៤:២២នាទីនេះយោធាថៃបាញ់ផ្សែងពុល មកក្នុងភូមិសាស្រ្ត ឃុំអូរបីជាន់ ស្រុកអូជ្រៅ ដែលជាភូមិស្រុករបស់ប្រជាជនស៊ីវិលរស់នៅ !!!
យោងតាមក្រសួងការពារជាតិ បានបញ្ជាក់ថា សូមជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃ បានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋស៊ីវិលកម្ពុជា នៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៥ ឃុំអូរបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ៖
– ម៉ោង ១៤:២២នាទី យោធាថៃបាញ់ផ្សែងពុល មកក្នុងភូមិសាស្រ្ត ឃុំអូរបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ ដែលជាភូមិស្រុករបស់ប្រជាជនស៊ីវិលរស់នៅ
សកម្មភាពខាងលើជាការវាយប្រហារដ៏កំរោល ដោយមិនរើសគោលដៅរបស់យោធាថៃ ជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិ។
ព័ត៌មានលម្អិតនឹងរាយការណ៍ជូននៅពេលក្រោយ៕
