ឯកឧត្តម ជួន ណារិន្ទ បញ្ជារឲ្យស្រាវជ្រាវឃាត់ខ្លួនបុរសដែលឈរបាញ់នោម ដាក់ផ្លាកសញ្ញាចរាចរណ៍នៅលើកំណាត់ផ្លូវហាន់ណូយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ស្តេចយាងទៅកាន់ប្រទេសចិន ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាពលទ្ធផលប្រឡងសញ្ញាប័ត្រថ្នាក់ទី១២ នឹងប្រកាសនៅស្អែកនេះ!  ក្រសួងធម្មការ ចេញសេចក្តីណែនាំ ស្ដីពីការរៀបចំពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ព.ស.២៥៧០ គ.ស.២០២៦កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ៣០នាក់ដែលចោទប្រកាន់ពីបទធ្វើសកម្មភាពឆក់លួចនិងប្រើប្រាស់គ្រឿងញៀនដែលបង្កអសន្តិសុខឥទ្ធិពលស្រារុញ ច្រានឲ្យប្អូនបង្កើតក្លាយជា ….កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលទទួលទិញផលចោកម្មម៉ូតូដោះដូរកាប់សាច់លក់កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចគ្មានការអនុញ្ញាត របស់នាយករដ្ឋមន្ត្រីថៃចូលក្នុងដែនដីអធិបតេយ្យរបស់កម្ពុជានៅខេតបើថៃថាមិនបានឈ្លានពានកម្ពុជា សូមប្រគល់ទឹកដីដែលខ្លួនកំពុងកាន់កាប់ដោយខុសច្បាប់ឱ្យកម្ពុជាវិញ  ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង

កម្ពុជា ប្រាប់UN នៅទីក្រុងញូវយ៉ក អំពីការឈ្លានពានដោយយោធាថៃមកលើដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា

យោងតាមការចេញផ្សាយរបស់ AKP News បានឲ្យដឹងថា តាមការចាត់តាំងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) លោក ឌឿក វណ្ណរិទ្ធិ អគ្គទីប្រឹក្សា បានចូលរួមថ្លែងក្នុងកិច្ចពិភាក្សាទូទៅក្រោមរបៀបវារៈ “ពង្រឹងការសម្របសម្រួលជំនួយសង្រ្គោះបស់អង្គការសហប្រជាជាតិ (អ.ស.ប.) សម្រាប់គ្រោះធម្មជាតិ និងមនុស្សធម៌ រួមទាំងជំនួយសេដ្ឋកិច្ចពិសេស” ដែលត្រូវបានរៀបចំនៅទីស្នាក់ការ អ.ស.ប. នៅទីក្រុងញូវយ៉ក នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥។

នៅក្នុងកម្មវិធីខាងលើ លោកអគ្គទីប្រឹក្សា បានជម្រាបជូនមហាសន្និបាត អ.ស.ប. អំពីការឈ្លានពានដោយយោធាថៃមកលើដែនអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជា ហើយទទូចឱ្យថៃបញ្ឈប់អារិភាពជាបន្ទាន់ បញ្ឈប់ការប្រើប្រាស់អាវុធធុនធ្ងន់ បញ្ឈប់ការទម្លាក់គ្រាប់បែកមកលើកម្ពុជា រួមទាំងការប្រើប្រាស់គ្រាប់បែកចង្កោម និងផ្សែងពុល មកលើរចនាសម្ព័ន្ធស៊ីវិល និងទីតាំងស៊ីវិលផ្សេងទៀត ហើយត្រូវអនុវត្តឡើងវិញនូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ។

សូមរំលឹកថា ថៃបានបើកការបាញ់ប្រហារ និងទម្លាក់គ្រាប់បែក ដោយមិនរើសមុខ មិនរើសទីតាំង ដើម្បីឈ្លានពានបូរណភាពទឹកដីកម្ពុជា ចាប់តាំងពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥ ខណៈដែលកម្ពុជាបានប្រើប្រាស់សិទ្ធិការពារខ្លួន ការពារអធិបតេយ្យភាពជាតិ តបតទៅវិញ បន្ទាប់ពីអត់ធ្មត់អស់រយៈពេលជាង២៤ម៉ោង៕

អត្ថបទដែលជាប់ទាក់ទង