ស្នងការនគរបាលខេត្តបន្ទាយមានជ័យ(ថ្មី)ត្រូវបានប្រកាសផ្ទេភារកិច្ចនិងតែងតាំងមុខតំណែងនៅថ្ងៃស្អែកនេះក្នុងជំនួបទ្វេភាគីចំនួន ២៩ ក្នុងសម័យប្រជុំលើកទី៦១ នៃក្រុមប្រឹក្សា សិទ្ធិមនុស្សអង្គការសហប្រជាជាតិ ប្រធានគណៈកម្មាធិការសិទ្ជនសង្ស័យដែលបានប្រើអំពើហិង្សាលើប្រពន្ធរបស់ខ្លួន ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយរំដួលមិនត្រឹមជាផ្កាតំណាងជាតិ តែជាផ្នែកមួយនៃជីវភាពរបស់ប្រជាពលរដ្ឋនៅតំបន់ជុំវិញអង្គរCMAC ៖ សូមស្វាគមន៍ការមកដល់កម្ពុជានូវម៉ាសុីនបោសសម្អាតមីនយន្ត(Robot) ដែលបានស្រាវជ្រាវនិងអភិវឌ្ឍន៍បច្ចេកទេសរួមគ្នារវាងអង្គភាពCMAC និអ្នកក្រចេះត្រៀមខ្លួនហើយនៅ? ចុងខែ៣នេះ , បុណ្យទន្លេ លើកទី១០ នឹងប្រារព្ធនៅខេត្តក្រចេះ (២៧-២៩ ខែមីនា ឆ្នាំ២០២៦)ជនណាឆក់ឱកាសដំឡើងថ្លៃប្រេងឥន្ទនៈ ខុសពីការណែនាំរបស់ក្រសួង និងទទួលរងវិធានការចំនួន ២ពីរដ្ឋបាលខេត្តកំពង់ធំក្រសួងពាណិជ្ជកម្ម អំពាវនាវកុំឱ្យប្រជាពលរដ្ឋសម្រុកទិញប្រេងឥន្ធនៈស្តុកទុកលើសតម្រូវការចាំបាច់ ព្រោះអាចបង្កហានិភ័យឆាបឆេះ នករណីជម្លោះគ្រោះថ្នាក់ចរាចរណ៍ដល់ថ្នាក់ដកកាំភ្លើង ផ្អើលនៅស្ទឹងមានជ័យ សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់បញ្ជូនទៅតុលាការ !ឆ្នាំនេះ! រថយន្តក្រុង ចំនួន ៦០០គ្រឿង ដឹកបងប្អូនទៅស្រុកកំណើតមិនយកប្រាក់ រយៈពេល ០៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ក្នុង

ប្រជារាស្ត្រភៀសសឹកជាង ៣ពាន់គ្រួសារ នៅមណ្ឌលសុវត្ថិភាព ខេត្តបន្ទាយមានជ័យ ទទួលបានព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមពី ព្រះករុណាព្រះមហាក្សត្រកម្ពុជា តាមរយៈសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

(ខេត្ដបន្ទាយមានជ័យ)៖ ដោយព្រះរាជហឫទ័យគិតគូរពីសុខទុក្ខ និងក្តីអាណិតអាសូរចំពោះប្រជារាស្ត្រភៀសសឹកនៅតាមបណ្តោយព្រំដែន កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តមចំនួន ១០ម៉ឺនដុល្លារអាម៉េរិក ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្រាប់ប្រតិបត្តិការជួយសម្រាលការលំបាកដល់ប្រជារាស្ត្រភៀសសឹក។

ភ្លាមៗនិងដោយមិនបង្អង់យូរ បន្ទាប់ពីទទួលបានព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ចែងទិញស្បៀង-សម្ភារៈប្រើប្រាស់ និងបានចាត់មន្ត្រីចុះសួរសុខទុក្ខ និងនាំយកព្រះរាជអំណោយដ៏ឧត្តុង្គឧត្តម ចែកជូនប្រជាជនភៀសសឹកចំនួន ៣,២០០គ្រួសារ រួមមានស្ត្រីមានផ្ទៃពោះ ទារក កុមារ ជនពិការ ចាស់ជរា ដែលបង្ខំចិត្តរត់ភៀសខ្លួនចាកចោលផ្ទះសម្បែង មកកាន់មណ្ឌលសុវត្ថិភាព ខេត្តបន្ទាយមានជ័យ។

ពិធីនេះសំណេះសំណាល និងចែកព្រះរាជអំណោយខាងលើនេះប្រព្រឹត្តទៅនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ក្រោមវត្តមាន លោក យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងមានការចូលរួមពីលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានកិត្តិយសសាខា និងលោក អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ និងមន្ត្រីរួមដំណើរជាច្រើនរូប។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ លោក យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា បានគូសបញ្ជាក់ថា៖ បន្ទាប់ពីទទួលបានព្រះរាជូបត្ថម្ភដ៏ឧត្តុង្គឧត្តម, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់ចែងភ្លាមៗដោយមិនបង្អែបង្អង់ នាំយកព្រះរាជអំណោយផ្តល់ជូនបងប្អូនភៀសសឹកដែលកំពុងជួបការលំបាកនាពេលនេះ។ ក្នុងនាមសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, លោកបានពាំនាំនូវព្រះរាជឱង្ការ ផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក និងក្តីអាណិតអាសូរដ៏ជ្រាលជ្រៅបំផុតពីសំណាក់ ព្រះករុណា ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គទាំងទ្វេតែងតែមានព្រះរាជហឫទ័យ ខ្វល់ខ្វាយ គិតគូរជាប់ជានិច្ចពីសុខទុក្ខរបស់ប្រជានុរាស្ត្រគ្រប់ពេលវេលា និងគ្រប់ទីកន្លែង បើទោះបីជាព្រះអង្គមិនបានយាងមកដោយផ្ទាល់ក៏ដោយ ក៏ព្រះអង្គបានចាត់ទុកសុខទុក្ខ និងទុក្ខលំបាករបស់ប្រជានុរាស្ត្រ ជាទុក្ខលំបាករបស់ព្រះអង្គផ្ទាល់ដែរ។

ជាពិសេសព្រះអង្គទាំងទ្វេ តែងតែសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភដល់កាកបាទក្រហមកម្ពុជា តាមវីរៈគំរូដ៏ថ្លៃថ្លារបស់សម្តេចព្រះបរមរតនកោដ្ឋ ដែលតែងតែធ្វើជារៀងដរាបមក ដែលនេះសបញ្ជាក់អំពីគុណធម៌ និងទសពិធរាជធម៌ដ៏ឧត្តុង្គឧត្តមរបស់អង្គព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើង។

ជាមួយគ្នានេះលោកអគ្គលេខាធិការរងទី២ បានពាំនាំនូវក្តីអាណិតស្រឡាញ់ និងចែករំលែកនូវទុក្ខលំបាកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ និងផ្តាំផ្ញើសូមឱ្យបងប្អូនគិតគូរថែទាំសុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្តឱ្យបានល្អ ព្រោះថាពេលនេះបងប្អូនទាំងអស់បានមកដល់ទីកន្លែងមានសុវត្ថិភាពហើយ ម្យ៉ាងវិញទៀតថ្នាក់ដឹកនាំរបស់យើងគ្រប់លំដាប់ថ្នាក់តែងតែគិតគូរជាប់ជានិច្ច និងនៅរួមសុខរួមទុក្ខជាមួយបងប្អូនជនរួមជាតិទាំងអស់ទោះក្នុងកាលៈទេសៈណាក៏ដោយ។

ជាចុងក្រោយលោកបានអំពាវនាវដល់បងប្អូនប្រជាជនភៀសសឹកទាំងអស់ ត្រូវចូលរួមសម្អាតអនាម័យបរិស្ថាននៅជុំវិញមណ្ឌលសុវត្ថិភាព ដើម្បីជៀសផុតជំងឺផ្សេងៗ ព្រមទាំងតាមដានរាល់ព័ត៌មានពិត ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋានឱ្យបានគ្រប់ជ្រុងជ្រោយ ចៀសវាងស្ដាប់នូវព័ត៌មិនពិតបំពុលសង្គមនានា។

សូមបញ្ជាក់ថា ព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមរបស់ ព្រះករុណា ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង ផ្តល់ជូនបងប្អូនប្រជារាស្ត្រភៀសសឹក ក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មី ២កេស, ត្រីខ ២០កំប៉ុង, ទឹកស៊ីអ៊ីវ ៦ដប, ទឹកបរិសុទ្ធ ១កេស និងឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់ ផងដែរ៕
 

អត្ថបទដែលជាប់ទាក់ទង