ឯកឧត្តម ជួន ណារិន្ទ បញ្ជារឲ្យស្រាវជ្រាវឃាត់ខ្លួនបុរសដែលឈរបាញ់នោម ដាក់ផ្លាកសញ្ញាចរាចរណ៍នៅលើកំណាត់ផ្លូវហាន់ណូយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ស្តេចយាងទៅកាន់ប្រទេសចិន ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាពលទ្ធផលប្រឡងសញ្ញាប័ត្រថ្នាក់ទី១២ នឹងប្រកាសនៅស្អែកនេះ!  ក្រសួងធម្មការ ចេញសេចក្តីណែនាំ ស្ដីពីការរៀបចំពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ព.ស.២៥៧០ គ.ស.២០២៦កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ៣០នាក់ដែលចោទប្រកាន់ពីបទធ្វើសកម្មភាពឆក់លួចនិងប្រើប្រាស់គ្រឿងញៀនដែលបង្កអសន្តិសុខឥទ្ធិពលស្រារុញ ច្រានឲ្យប្អូនបង្កើតក្លាយជា ….កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលទទួលទិញផលចោកម្មម៉ូតូដោះដូរកាប់សាច់លក់កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចគ្មានការអនុញ្ញាត របស់នាយករដ្ឋមន្ត្រីថៃចូលក្នុងដែនដីអធិបតេយ្យរបស់កម្ពុជានៅខេតបើថៃថាមិនបានឈ្លានពានកម្ពុជា សូមប្រគល់ទឹកដីដែលខ្លួនកំពុងកាន់កាប់ដោយខុសច្បាប់ឱ្យកម្ពុជាវិញ  ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង

រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ រឿងរ៉ាវដែលយោធាថៃបានប្រើប្រាស់យន្តហោះ F16 ហោះចូលជ្រៅរំលោភលើដែនអធិបតេយ្យរបស់កម្ពុជា និងបានទម្លាក់គ្រាប់បែកនៅស្រុកស្រីស្នំ ខេត្តសៀមរាម ក្បែរជំរុំជនភៀសសឹកត្រូវបានកាសែតដ៏ល្បីរបស់អង់គ្លេស The Times ចុះផ្សាយ និងពិភពលោកបានដឹង។ កាសែតបានពិពណ៌នាអំពីការទម្លាក់គ្រាប់បែករបស់យោធាថៃបង្កឱ្យកើតមានវិបត្តិជនភៀសសឹកធ្ងន់ធ្ងរបំផុតនៅកម្ពុជា។ ការវាយប្រហារតាមអាកាសដោយកងកម្លាំងថៃ បានធ្វើឱ្យប្រជាពលរដ្ឋកម្ពុជាជិតកន្លះលាននាក់ ត្រូវភៀសខ្លួនចេញពីលំនៅឋានរបស់ខ្លួន។ ការភៀសសឹកដ៏ច្រើននេះ ចាប់តាំងពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមដួលរលំទៅ , តាមរយៈសារព័ត៌មានបរទេស, កម្ពុជា បាននាំសំឡេងរបស់ខ្លួនប្រាប់ពិភពលោកថាយោធាថៃ បានបើកការវាយប្រហារមកលើកម្ពុជា ខណៈកម្ពុជាបានព្យាយាមអត់ធ្មត់ និងគោរពសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥នេះ បានលើកឡើងថា រឿងរ៉ាវដែលយោធាថៃបានប្រើប្រាស់យន្តហោះ F16 ហោអចូលជ្រៅរំលោភលើដែនអធិបតេយ្យរបស់កម្ពុជា និងបានទម្លាក់គ្រាប់បែកនៅស្រុកស្រីស្នំ ខេត្តសៀមរាម ក្បែរជំរុំជនភៀសសឹកត្រូវបានកាសែតដ៏ល្បីរបស់អង់គ្លេស The Times ចុះផ្សាយ និងពិភពលោកបានដឹង។

កាសែត បានពិពណ៌នាអំពីការទម្លាក់គ្រាប់បែករបស់យោធាថៃបង្កឱ្យកើតមានវិបត្តិជនភៀសសឹកធ្ងន់ធ្ងរបំផុតនៅកម្ពុជា។ ការវាយប្រហារតាមអាកាសដោយកងកម្លាំងថៃ បានធ្វើឱ្យប្រជាពលរដ្ឋកម្ពុជាជិតកន្លះលាននាក់ ត្រូវភៀសខ្លួនចេញពីលំនៅឋានរបស់ខ្លួន។ ការភៀសសឹកដ៏ច្រើននេះ ចាប់តាំងពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមដួលរលំទៅ។

ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន បន្តថា តាមរយៈសារព័ត៌មានបរទេសរួមមាន CNN, ទីភ្នាក់ងារសារព័ត៌មានអន្តរជាតិមួយទៀតគឺ Agence Press (AP) , ទីភ្នាក់ងារសារព័ត៌មានបារាំង Agence France Press (AFP) ព្រមទាំងបណ្តាញព័ត៌មានជាច្រើនទៀត កម្ពុជាបាននាំសំឡេងរបស់ខ្លួនប្រាប់ពិភពលោក ថាយោធាថៃ បានបើកការវាយប្រហារមកលើកម្ពុជា ខណៈកម្ពុជាបានព្យាយាមអត់ធ្មត់ និងគោរពសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពចុះហត្ថលេខា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបន្ថែមថា ជាមួយគ្នានេះ កម្ពុជាក៏បានបដិសេធចោលនូវការចោទប្រកាន់ និងការមួលបង្កាច់បង្កហេតុទាំងឡាយដែលភាគីថៃបានចោទប្រកាន់មកកម្ពុជា។ ពិភពលោកបានធ្វើការថ្លឹងថ្លែងនូវអ្វីដែលបានកើតឡើងនៅលើដី ពាក្យសម្តី ភ្ជាប់នឹងភស្តុតាង មុននឹងធ្វើសេចក្តីសន្និដ្ឋានមួយ។

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា «យើងទាំងអស់គ្នាខិតខំក្នុងការបង្ហាញការពិតទៅដល់ពិភពលោកអំពីការរំលោភបំពានរបស់យោធាថៃមកលើអធិបតេយ្យ និងបូរណភាពទឹកដី និងការប្រើប្រាស់សព្វាវុធដែលមិនសមមាត្រក្នុងការវាយប្រហារឈ្លានពានកម្ពុជា»។

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ទីភ្នាក់ងារសារព័ត៌មានអន្តរជាតិមួយទៀតគឺ Agence Press (AP) ក៏បានចូលរួមនាំការពិតពីកម្ពុជាប្រាប់ពិភពលោកឱ្យបានដឹងអំពីការទម្លាក់គ្រាប់បែករបស់យោធាថៃចូលជ្រៅមកក្នុងទឹកដីកម្ពុជាក្បែរជំរុំជនភៀសសឹក និងរឿងរ៉ាវផ្សេងៗទៀតដែលកម្ពុជាបានជួបប្រទះក្នុងអំឡុងពេលនៃការឈ្លានពានរបស់យោធាថៃមកលើអធិបតេយ្យនិងបូរណភាពដែនដីកម្ពុជា។ ថៃមិនអាចបន្តភូតកុហកពិភពលោកបានទេ ហើយពិភពលោកក៏បានដឹងពីចរិតពិតរបស់ថៃ។ និយាយការពិតទៅកាន់ពិភពលោក។

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្ថែមថា ក្រដាស់មិនអាចខ្ចប់ភ្លើងបានឡើយ! ទីភ្នាក់ងារសារព័ត៌មានបារាំង Agence France Press (AFP) បានចូលរួមផ្សព្វផ្សាយយ៉ាងទូលំ ទូលាយអំពីព័ត៌មានទាក់ទងនឹងសកម្មភាពឈ្លានពានរបស់យោធាថៃមកលើកម្ពុជា។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា អំឡុងពេលនៃការទម្លាក់គ្រាប់បែកចូលជ្រៅមកក្នុងទឹកដីកម្ពុជា ទីភ្នាក់សារព័ត៌មាន AFP បានផ្សាយព័ត៌មាននេះដើម្បីឱ្យពិភពលោកបានដឹង ដោយដកស្រង់សម្តីរបស់មន្ត្រីកម្ពុជាមកផ្សព្វផ្សាយ «លើកទី១ ដែលយោធាថៃបានវាយប្រហារចូលជ្រៅក្នុងទឹកដីកម្ពុជាដែលមិនមែនជាទីតាំងជម្លោះព្រំដែន និងទម្លាក់គ្រាប់ក្បែរជំរុំជនភៀសសឹកដែលជាប្រជាពលរដ្ឋស្លូតត្រង់។ ឥឡូវនេះ ជនភៀសសឹកនៅក្បែរតំបន់ទម្លាក់គ្រាប់បែកបានចាប់ផ្តើមធ្វើដំណើរភៀសខ្លួនបន្តទៀតដើម្បីរកទីសុវត្ថិភាព គេចចេញពីសព្វាវុធធុនធ្ងន់ និងការទម្លាក់គ្រាប់បែកដោយ F16 របស់យោធាថៃ៕

អត្ថបទដែលជាប់ទាក់ទង