ឯកឧត្តម ជួន ណារិន្ទ បញ្ជារឲ្យស្រាវជ្រាវឃាត់ខ្លួនបុរសដែលឈរបាញ់នោម ដាក់ផ្លាកសញ្ញាចរាចរណ៍នៅលើកំណាត់ផ្លូវហាន់ណូយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ស្តេចយាងទៅកាន់ប្រទេសចិន ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាពលទ្ធផលប្រឡងសញ្ញាប័ត្រថ្នាក់ទី១២ នឹងប្រកាសនៅស្អែកនេះ!  ក្រសួងធម្មការ ចេញសេចក្តីណែនាំ ស្ដីពីការរៀបចំពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ព.ស.២៥៧០ គ.ស.២០២៦កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ៣០នាក់ដែលចោទប្រកាន់ពីបទធ្វើសកម្មភាពឆក់លួចនិងប្រើប្រាស់គ្រឿងញៀនដែលបង្កអសន្តិសុខឥទ្ធិពលស្រារុញ ច្រានឲ្យប្អូនបង្កើតក្លាយជា ….កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលទទួលទិញផលចោកម្មម៉ូតូដោះដូរកាប់សាច់លក់កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចគ្មានការអនុញ្ញាត របស់នាយករដ្ឋមន្ត្រីថៃចូលក្នុងដែនដីអធិបតេយ្យរបស់កម្ពុជានៅខេតបើថៃថាមិនបានឈ្លានពានកម្ពុជា សូមប្រគល់ទឹកដីដែលខ្លួនកំពុងកាន់កាប់ដោយខុសច្បាប់ឱ្យកម្ពុជាវិញ  ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង

អាជ្ញាធររាជធានីភ្នំពេញ នឹងបើកដំណើរការ«ផ្លូវថ្មើរជើងចតុមុខ»រយៈពេល០៣ថ្ងៃ អបអរឆ្នាំថ្មី ឆ្នាំសកល ២០២៦

(ភ្នំពេញ)៖ តាមអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥បានឲ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកឱ្យដំណើរការជាធម្មតា «ផ្លូវថ្មើរជើងចតុមុខ» រយៈពេល ០៣ថ្ងៃ គឺនៅ ថ្ងៃទី៣១ ខែធ្នូ និងថ្ងៃទី០១ – ០២ ខែមករា ឆ្នាំ២០២៦ខាងមុខនេះ អមដោយការដាក់តាំងលក់ផលិតផលក្នុងស្រុក ម្ហូបអាហារ និងផ្ទាំងទស្សនីយ៍ភាពសិល្បៈបុរាណ-សម័យចំរុះជាច្រើន ខណៈ រាជធានីភ្នំពេញ ត្រូវបានសារព័ត៌មាន BBC ចាត់ជាគោលដៅទេសចរណ៍ល្អបំផុតមួយក្នុងចំណោមគោលដៅធំៗទាំង ២០ នៅលើពិភពលោក។

អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ការបើកឱ្យដំណើរការជាធម្មតា «ផ្លូវថ្មើរជើងចតុមុខ» រយៈពេល ០៣ថ្ងៃនេះ គឺដើម្បីជំរុញនិងលើកកម្ពស់វិស័យទេសចរណ៍នៅរាជធានីភ្នំពេញឱ្យកាន់តែរស់រវើក ស្របពេលដែលពិភពលោកទាំងមូលនឹងរៀបចំទទួលអំណរសាទរ ឆ្នាំថ្មី ឆ្នាំសកល ២០២៦ នាពេលខាងមុននេះ។

ការបើកឱ្យដំណើរការជាធម្មតានូវ ផ្លូវថ្មើរជើងចតុមុខ នេះក៏ដើម្បីចូលរួមអបអរសាទរក្នុងឱកាសដែល រាជធានីភ្នំពេញ ត្រូវបានសារព័ត៌មាន BBC ចាត់ជាគោលដៅទេសចរណ៍ល្អបំផុតមួយក្នុងចំណោមគោលដៅធំៗទាំង ២០ នៅលើពិភពលោក៖ https://www.bbc.com/travel/article/ 20251209-the-20-best-places-to-travel-in-2026 ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង