ស្លុតចិត្ត! ប្អូនស្រីយ៉ុង ស្រីនីត ដែលមហាជនស្គាល់មានសម្រស់ដូចនារីខ្មែរអង្គរ ទទួលមរណៈភាពទាំងវ័យក្មេងសម្តេចធិបតី ហ៊ុន ម៉ាណែត៖ ថ្ងៃនេះរាជរដ្ឋាភិបាលកម្ពុជាបានសម្រេច នឹងប្រើប្រាស់យន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ ដែលស្ថិតនៅករាជរដ្ឋាភិបាល សម្រេចហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈ ផ្តល់រង្វាន់តាមរយៈការគាស់ក្រវិលកំប៉ុង ឬការផ្តល់រង្វាន់តាមទម្រង់មេជាងដែកត្រឡប់មកពីចូលឆ្នាំឡើងជួសជុលដំបូលសហគ្រាស ហេង ហ៊ាង ផលិត ភេសជ្ជៈធ្លាក់ស្លាប់ទាំងព្រឹកមន្រ្តីជំនាញកំពុងចុះពិនិត្យករណីមានត្រីពុលងាប់ក្នុងព្រែកត្រែងសម្តេចតេជោ បញ្ជាក់ថា ព្រះរាជសុខភាពព្រះអង្គប្រសើរឡើង ព្រះអង្គមានរាជបន្ទូលឆ្លងឆ្លើយជាធម្មតាវត្តបឹងត្រាវប្រារពពិធី(មង្គលការយុវវ័យ) ដើម្បីកៀងគរបច្ច័យកសាងវត្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ១ឆ្នាំ ១គូទៅ២គូរថយន្តហាយឡិនឌ័រមួយគ្រឿង បើកបុកខឿនហើយរុលទៅបុករង្វង់មូលយាយជីច្រូតស្រូវ ខ្ទេចមុខបណ្តាលមានអ្នករបួសសេចក្តីបំភ្លឺស្តីពីការអនុវត្តន៍ល្មើសវិន័យនគរបាលជាតិបណ្តេញចេញពីក្របខ័ណ្ឌនគរបាលជាតិ ចំពោះ ឈ្មោះ ស៊ិន សុភា អតីតមន្ត្រីការិយចាប់បានហើយ ក្រុមសឡា និងឆ្វេង២ ដែលសកម្មខាងវាយ និងកាប់គេរបួស ខ្ទេចម៉ូតូ ក្នុងក្រុងភ្នំពេញ !

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ ឆ្នាំ២០២៥ ជាឆ្នាំមួយ​ដែល​ធ្វើឲ្យ​យើង​មិន​អាច​បំភ្លេច​បាន​ដែល​​បង្ហាញឲ្យឃើញនូវអត្ថន័យនៃផលវិបាកនៃសង្គ្រាម និងពាក្យសន្តិភាពពិតប្រាកដ

យោងតាមការចេញផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ្រិស្តសករាជ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បានផ្ញើសារ​ជូនពរ​ឆ្នាំថ្មី​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​ទាំងអស់ និងបានរម្លឹកថា ឆ្នាំ​២០២៥​កន្លង​ម​ក​នេះ​ជា​ឆ្នាំមួ​យ​ដែល​ធ្វើឲ្យ​យើង​មិន​អាច​បំភ្លេច​បាន​ដែលបង្ហាញឲ្យឃើញនូវអត្ថន័យនៃផលវិបាកនៃសង្គ្រាម និង​ពាក្យ​សន្តិភាព​ពិត​ប្រាកដ​ដែល​ជំនាន់​ជីដូន ជីតា ឪពុកម្តាយតែងតែអប់រំយើង។

តាមរយៈហ្វេសប៊ុកផ្លូវការនាថ្ងៃទី០១ ខែមករា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានសរសេរយ៉ាងដូច្នេះថា «រីករាយ​ឆ្នាំ​ថ្មី​ជូន​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​អ​ស់​គ្នា​– ឆ្នាំ២០២៥​កន្លង​មក​នេះ​ជា​ឆ្នាំមួយ​ដែល​ធ្វើឲ្យ​យើង​មិន​អាច​បំភ្លេច​បាន​…ជា​ឆ្នាំដែល​បាន​បង្ហាញ​ឲ្យ​ឃើញ​នូវអត្ថន័យនៃផលវិបាកនៃសង្គ្រាម និងពាក្យសន្តិភាព​ពិត​ប្រាកដ​ដែល​ជំនាន់​ជីដូន​ ជីតា ឪពុកម្តាយតែងតែអប់រំយើង។

លោកជំទាវបន្តថា ឆ្នាំ២០២៥នេះ ជា​ឆ្នាំ​ដែល​ជា​លើក​ដំបូង​ជាង​រយៈ​ពេល​៤០​ឆ្នាំ​ដែល​ខ្មែរ​រួប​រួម​កម្លាំ​ង​គ្នា ទាំងក្នុងប្រទេស និងក្រៅប្រទេស ដើម្បីការពារប្រទេសកម្ពុជាពីការឈ្លានពាន។

សូម​ឲ្យ​យក​ការឈឺចាប់ក្នុងឆ្នាំ២០២៥នេះ កែប្រែមកជាការខំប្រឹងប្រែងរៀនសូត្រ ពង្រឹង​ខ្លួន​ឯងឲ្យ​បាន​ខ្លាំង បន្តការរួបរួមជាតិ ចេះស្រលាញ់ជាតិ និងប្រជាពលរដ្ឋរបស់ខ្លួន ជួយ​ជាតិ​យើង​តាម​ចំណេះ​រៀង​ៗខ្លួន ដើម្បី​ឲ្យ​ជាតិយើង ប្រទេស​យើង​បាន​ខ្លាំង​ព្រោះ​យើង​មិន​ចង់​ឲ្យ​កូន​ចៅ​យើង​ជួប​ហេតុការណ៍ដូចយើង​ក្នុងឆ្នាំ២០២៥នេះទៀតទេ។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ថ្លែងអំណរគុណជូនដល់វីរកងទ័ព វីរនគបាលជាតិ និង​កម្លាំង​ប្រដាប់​អាវុធទាំងអស់​ដែល​បាន​ខិតខំ​ការ​ពារ​ទឹក​ដី​កម្ពុជា​យើង​ពី​ការ​ឈ្លាន​ពាន​ដោយ​អង់​អាច​ក្លាហាន បើគ្មានពួកគាត់ក៏យើងទាំងអស់គ្នាមិនបានឆ្លងឆ្នាំដោយសប្បាយរីករាយដែរ។

លោកជំទាវបណ្ឌិត បន់ស្រន់​សូមឲ្យឆ្នាំ២០២៦ ប្រទេសកម្ពុជាមានសុខសន្តិភាពឡើងវិញ ប្រជា​ពលរដ្ឋ​ ជាពិសេសវីរកងទ័ព វីរនគបាលជាតិ មានសុខសុវត្ថិភាព មានសុភមង្គល និង​មាន​សុខ​ភាព​ល្អ​ទាំង​អស់គ្នា៕
 

អត្ថបទដែលជាប់ទាក់ទង