ជនណាឆក់ឱកាសដំឡើងថ្លៃប្រេងឥន្ទនៈ ខុសពីការណែនាំរបស់ក្រសួង និងទទួលរងវិធានការចំនួន ២ពីរដ្ឋបាលខេត្តកំពង់ធំក្រសួងពាណិជ្ជកម្ម អំពាវនាវកុំឱ្យប្រជាពលរដ្ឋសម្រុកទិញប្រេងឥន្ធនៈស្តុកទុកលើសតម្រូវការចាំបាច់ ព្រោះអាចបង្កហានិភ័យឆាបឆេះ នករណីជម្លោះគ្រោះថ្នាក់ចរាចរណ៍ដល់ថ្នាក់ដកកាំភ្លើង ផ្អើលនៅស្ទឹងមានជ័យ សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់បញ្ជូនទៅតុលាការ !ឆ្នាំនេះ! រថយន្តក្រុង ចំនួន ៦០០គ្រឿង ដឹកបងប្អូនទៅស្រុកកំណើតមិនយកប្រាក់ រយៈពេល ០៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ក្នុងចាប់ពីថ្ងៃទី៦-៨ខែមីនា នឹងមានការធ្លាក់ភ្លៀងនៅតំបន់មួយចំនួនរាជរដ្ឋាភិបាលជប៉ុន នឹងបន្តខិតខំជំរុញការអនុវត្តយ៉ាងប្រាកដប្រជា នៃកិច្ចព្រមព្រៀងបទឈប់បាញ់ និងបន្តផ្តល់ជំនួយក្នុងទម្រង់ផ្ឈ្មួញទិញស្រូវប្រាំងកំពុងធ្លាក់តំលៃនៅថ្ងៃនេះស្រូវប្រភេទ(អូរអឹម)តែស្រូវស្រង៉ែនិងសែនក្រអូបធម្មតាស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងបើកជូនប្រជាពលរដ្ឋឆ្លងកាត់ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦នេះតទៅ ——សេចក្ដីថ្លែងការណ៍ ថ្មីៗនេះ មានការបង្ហោះ និងចែកចាយវីដេអូខ្លីមួយនៅលើបណ្តាញសង្គម Facebook ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងសរដ្ឋបាលរាជធានីភ្នំពេញ កំណត់ឱ្យក្រុមហ៊ុនកង់បី តាក់ស៊ីតាមអេបAppsចំនួន៥ចំណុច ដើម្បីប្រកបអាជីវកម្ម ជៀសវាងកើតមានជម្លោះបន្ដទៀត

អគ្គមេបញ្ជាការទទួលជួបសំណេះសំណាល និងសួរសុខទុក្ខវីរៈកងទ័ពកម្ពុជាទាំង ១៨រូប បន្ទាប់ពីបាននិវត្តន៍មកដល់មាតុភូមិវិញ

រាជធានីភ្នំពេញ៖ យោងតាមការចេញផ្សាយរបស់ ក្រសួងព័ត៌មានបានឲ្យដឹងថា ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានទទួលជួបចំណេះសំណាល និងសួរសុខទុក្ខវីរៈកងទ័ពកម្ពុជាទាំង ១៨រូប ដែលបាននិវត្តន៍មកដល់មាតុប្រទេសវិញ បន្ទាប់ពីជាប់នៅប្រទេសថៃអស់រយៈពេល ១៥៥ ថ្ងៃ នារសៀលថ្ងៃទី០២ ខែមករា ឆ្នាំ២០២៦ នៅអគ្គបញ្ជាការដ្ឋាន។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន បានអបអរសាទរចំពោះការវិលត្រឡប់មកវិញរបស់វីរៈកងទ័ពទាំង ១៨រូប ដែលអគ្គបញ្ជាការមានការយកចិត្តទុកដាក់ និងការអបអរសាទរវីរៈកងទ័ពដែលបានមកជួបជុំជាមួយគ្រួសារ។

ឯកឧត្តមអគ្គមេបញ្ជាការ បានផ្ដាំផ្ញើពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ មាន ព្រះមហាក្សត្រ ព្រឹទ្ធសភា រាជរដ្ឋាភិបាល កងកម្លាំងប្រដាប់អាវុធ និងក្រសួងនានា ក៏ដូចជាមហាជន និងប្រជាជន ចំពោះវីរៈកងទ័ពកម្ពុជាទាំង ១៨រូប ដែលត្រូវជាប់នៅក្នុងប្រទេសថៃមិនទាន់បានដោះលែងមកវិញ ជាការព្រួយបារម្ភ ជាការយកចិត្តទុកដាក់ជាច្រើន និងរង់ចាំរហូតដល់បច្ចុប្បន្នរយៈពេល ១៥៥ថ្ងៃ ទើបត្រូវបានដោះលែងមកវិញ។

ក្នុងមតិសំណេះសំណាល ឯកឧត្តមបានគូសបញ្ជាក់ពីការយកព្រះទ័យទុកដាក់ពីព្រះមហាក្សត្រ ព្រឹទ្ធសភា រាជរដ្ឋាភិបាល អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងការផ្ដាំផ្ញើអំពីអ្វីជាសមិទ្ធផលដែលវីរៈកងទ័ពបានខិតខំប្រឹងប្រែងគ្រប់បែបយ៉ាងកន្លងមកដើម្បីជាតិ ដោយត្រូវរក្សាតម្លៃនៃសីលធម៌ គុណធម៌ ជៀសវាងការអួតអាងធ្វើឲ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរដែលបានអនុវត្តកន្លងមក។

ទន្ទឹមនេះដែរ ឯកឧត្តមអគ្គមេបញ្ជាការ បានផ្ដាំផ្ញើដល់វីរៈកងទ័ពទាំង ១៨រូប ពេលត្រឡប់ទៅអង្គភាពវិញ ត្រូវខិតខំប្រឹងប្រែងដើម្បីការពារជាតិមាតុភូមិ ក៏ដូចជាសាមគ្គីភាពផ្ទៃក្នុងឱ្យបានរឹងមាំ ដើម្បីផលប្រយោជន៍ជាតិ៕

អត្ថបទដែលជាប់ទាក់ទង