ឯកឧត្តម ជួន ណារិន្ទ បញ្ជារឲ្យស្រាវជ្រាវឃាត់ខ្លួនបុរសដែលឈរបាញ់នោម ដាក់ផ្លាកសញ្ញាចរាចរណ៍នៅលើកំណាត់ផ្លូវហាន់ណូយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ស្តេចយាងទៅកាន់ប្រទេសចិន ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាពលទ្ធផលប្រឡងសញ្ញាប័ត្រថ្នាក់ទី១២ នឹងប្រកាសនៅស្អែកនេះ!  ក្រសួងធម្មការ ចេញសេចក្តីណែនាំ ស្ដីពីការរៀបចំពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ព.ស.២៥៧០ គ.ស.២០២៦កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ៣០នាក់ដែលចោទប្រកាន់ពីបទធ្វើសកម្មភាពឆក់លួចនិងប្រើប្រាស់គ្រឿងញៀនដែលបង្កអសន្តិសុខឥទ្ធិពលស្រារុញ ច្រានឲ្យប្អូនបង្កើតក្លាយជា ….កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលទទួលទិញផលចោកម្មម៉ូតូដោះដូរកាប់សាច់លក់កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចគ្មានការអនុញ្ញាត របស់នាយករដ្ឋមន្ត្រីថៃចូលក្នុងដែនដីអធិបតេយ្យរបស់កម្ពុជានៅខេតបើថៃថាមិនបានឈ្លានពានកម្ពុជា សូមប្រគល់ទឹកដីដែលខ្លួនកំពុងកាន់កាប់ដោយខុសច្បាប់ឱ្យកម្ពុជាវិញ  ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខគ្រួសារវីរកងទ័ព វីរនគរបាលជាតិ និងគ្រួសារភៀសសឹកចំនួន ១១១គ្រួសារ ដែលបានមកស្នាក់រស់នៅបណ្តោះអាសន្នក្នុងសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ

រាជធានីភ្នំពេញ៖ យោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង ជាស្នងការនគរបាលរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះជួយសង្កាត់បឹងទំពន់ទី១ បានដឹកនាំមន្រ្តីក្រោមឱវាទ អញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខគ្រួសារវីរកងទ័ព វីរនគរបាលជាតិ និងគ្រួសារភៀសសឹកចំនួន ១១១គ្រួសារ ដែលបានមកស្នាក់រស់នៅបណ្តោះអាសន្នក្នុងសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានពាំនាំនូវបណ្តាំសាកសួរសុខទុក្ខពីសំណាក់ថ្នាក់នាំគ្រប់ជាន់ថ្នាក់ចំពោះបងប្អូនក្រុមគ្រួសារវីរកងទ័ព វីរនគរបាលជាតិ និងគ្រួសារភៀសសឹក ដែលតែងយកចិត្តទុកដាក់គិតគូរពីសុខទុក្ខបងប្អូនគ្រួសារវីរកងទ័ព វីរនគរបាលជាតិ និងប្រជាពលរដ្ឋភៀសសឹកបានមកស្នាក់នៅបណ្តោះអាសន្ននៅក្នុងរាជធានីភ្នំពេញ ក៏ដូចជានៅតាមបណ្តាខេត្តផ្សេងៗទៀតផងដែរ។ឯកឧត្តមស្នងការ ក៏បានណែនាំឲ្យអាជ្ញាធរមូលដ្ឋានសង្កាត់បឹងទំពន់ទី១ និងក្រុមការងារចុះជួយក្នុងសង្កាត់បឹងទំពន់ទី១ បន្តយកចិត្តទុកដាក់គិតគូរពីជីវភាពរស់នៅរបស់គ្រួសារវីរកងទ័ព វីរនគរបាលជាតិ និងគ្រួសារភៀសសឹកទាំងអស់ឲ្យបានល្អ និងសូមធ្វើការគោរពកោតសរសើរបំផុតនូវវីរភាពដ៏អង់អាចក្លាហាននៃការលះបង់សព្វបែបយ៉ាងរបស់វីរកងទ័ពនិងវីរនគរបាលជាតិដែលបានបំពេញភារកិច្ចយ៉ាងមោះមុតតាមបទបញ្ជាថ្នាក់ដឹកនាំការពារបូរណភាពទឹកដីកម្ពុជាយើង និងក្នុងនាមយើងខ្ញុំទាំងអស់គ្នានៅសមរភូមិក្រោយនៅតែបន្តគាំទ្រយកចិត្តទុកដាក់គិតគូរចំពោះវីរកងទ័ព វីរនគរបាលជាតិ តាមរយៈការជួយគាំទ្រទាំងស្មារតី សម្ភារ និងថវិកាជាដើម។ឯកឧត្តមស្នងការក៏សូមឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់បន្តគាំទ្រនិងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាគឺនាំគ្នាបន្តសាមគ្គីឲ្យកាន់តែរឹងមាំ។

ជាមួយគ្នានេះដែរ ឯកឧត្តម អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានឧបត្ថមថវិកានិងសម្ភារ ស្បៀងអាហារមួយចំនួនជូនដល់គ្រួសារវីរកងទ័ព វីរនគរបាលជាតិនិងគ្រួសារភៀសសឹកដើម្បីជួយដោះស្រាយសម្រួលបញ្ហាទុក្ខលំបាករបស់បងប្អូនផងដែរ៕
                   

អត្ថបទដែលជាប់ទាក់ទង