ស្លុតចិត្ត! ប្អូនស្រីយ៉ុង ស្រីនីត ដែលមហាជនស្គាល់មានសម្រស់ដូចនារីខ្មែរអង្គរ ទទួលមរណៈភាពទាំងវ័យក្មេងសម្តេចធិបតី ហ៊ុន ម៉ាណែត៖ ថ្ងៃនេះរាជរដ្ឋាភិបាលកម្ពុជាបានសម្រេច នឹងប្រើប្រាស់យន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ ដែលស្ថិតនៅករាជរដ្ឋាភិបាល សម្រេចហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈ ផ្តល់រង្វាន់តាមរយៈការគាស់ក្រវិលកំប៉ុង ឬការផ្តល់រង្វាន់តាមទម្រង់មេជាងដែកត្រឡប់មកពីចូលឆ្នាំឡើងជួសជុលដំបូលសហគ្រាស ហេង ហ៊ាង ផលិត ភេសជ្ជៈធ្លាក់ស្លាប់ទាំងព្រឹកមន្រ្តីជំនាញកំពុងចុះពិនិត្យករណីមានត្រីពុលងាប់ក្នុងព្រែកត្រែងសម្តេចតេជោ បញ្ជាក់ថា ព្រះរាជសុខភាពព្រះអង្គប្រសើរឡើង ព្រះអង្គមានរាជបន្ទូលឆ្លងឆ្លើយជាធម្មតាវត្តបឹងត្រាវប្រារពពិធី(មង្គលការយុវវ័យ) ដើម្បីកៀងគរបច្ច័យកសាងវត្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ១ឆ្នាំ ១គូទៅ២គូរថយន្តហាយឡិនឌ័រមួយគ្រឿង បើកបុកខឿនហើយរុលទៅបុករង្វង់មូលយាយជីច្រូតស្រូវ ខ្ទេចមុខបណ្តាលមានអ្នករបួសសេចក្តីបំភ្លឺស្តីពីការអនុវត្តន៍ល្មើសវិន័យនគរបាលជាតិបណ្តេញចេញពីក្របខ័ណ្ឌនគរបាលជាតិ ចំពោះ ឈ្មោះ ស៊ិន សុភា អតីតមន្ត្រីការិយចាប់បានហើយ ក្រុមសឡា និងឆ្វេង២ ដែលសកម្មខាងវាយ និងកាប់គេរបួស ខ្ទេចម៉ូតូ ក្នុងក្រុងភ្នំពេញ !

តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ៖ “ការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងប្រឆាំងនឹងបូរណភាពទឹកដីរបស់រដ្ឋណាមួយគឺជាការរំលោភបំពានចំពោះច្បាប់អន្តរជាតិ”

យោងតាមការចេញផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) និងមន្ត្រីស្ថានបេសកកម្ម បានចូលរួមកិច្ចពិភាក្សាបើកចំហរជាន់ខ្ពស់សម្រាប់ខែមករា របស់ក្រុមប្រឹក្សាអ.ស.ប. ស្តីពី “ការបញ្ជាក់ឡើងវិញនូវនីតិរដ្ឋអន្តរជាតិ៖ ដំណើរឆ្ពោះទៅរកការស្តារឡើងវិញនូវសន្តិភាព យុត្តិធម៌ និងពហុភាគីនិយម” នៅទីស្នាក់ការកណ្តាលអ.ស.ប. នាទីក្រុងញូវយ៉ក។

នៅក្នុងសេចក្តីថ្លែងការណ៍ ឯកឧត្តមបានសង្កត់ធ្ងន់ទៅលើបញ្ហាសំខាន់ចំនួន៣ រួមមាន៖

(១) ការហាមឃាត់ការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងប្រឆាំងនឹងបូរណភាពទឹកដីរបស់រដ្ឋណាមួយ ស្របតាមមាត្រា ២.៤ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលជាការរំលោភបំពានចំពោះច្បាប់អន្តរជាតិ។

(២) ការដោះស្រាយជម្លោះដោយសន្តិវិធី គឺជាកាតព្វកិច្ចផ្លូវច្បាប់ដែលរដ្ឋសមាជិកត្រូវអនុវត្ត ជាពិសេសការដោះស្រាយជម្លោះតាមរយៈតុលាការយុត្តិធម៌អន្តរជាតិ ដែលជាយន្តការដែលអាចទុកចិត្តបាន និងធានាបាននូវសន្តិភាពយូរអង្វែងសម្រាប់រដ្ឋសមាជិក។

(៣) ការគោរពច្បាប់មនុស្សធម៌អន្តរជាតិ គឺជាធាតុផ្សំសំខាន់ និងមិនអាចកាត់ផ្តាច់បាននៃនីតិរដ្ឋអន្តរជាតិ។ អំពើរំលោភបំពានទៅលើលើជនស៊ីវិលស្លូតត្រង់ ការបំផ្លិចបំផ្លាញ និងការប្លន់យកទ្រព្យសម្បត្តិជនស៊ីវិល ការរារាំងការវិលត្រឡប់របស់ជនស៊ីវិល ការកាន់កាប់ទឹកដីដោយខុសច្បាប់ និងបំផ្លិចបំផ្លាញបេតិកភណ្ឌវប្បធម៌ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់មនុស្សធម៌អន្តរជាតិ។

អត្ថបទដែលជាប់ទាក់ទង