ឯកឧត្តម ជួន ណារិន្ទ បញ្ជារឲ្យស្រាវជ្រាវឃាត់ខ្លួនបុរសដែលឈរបាញ់នោម ដាក់ផ្លាកសញ្ញាចរាចរណ៍នៅលើកំណាត់ផ្លូវហាន់ណូយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ស្តេចយាងទៅកាន់ប្រទេសចិន ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាពលទ្ធផលប្រឡងសញ្ញាប័ត្រថ្នាក់ទី១២ នឹងប្រកាសនៅស្អែកនេះ!  ក្រសួងធម្មការ ចេញសេចក្តីណែនាំ ស្ដីពីការរៀបចំពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ព.ស.២៥៧០ គ.ស.២០២៦កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ៣០នាក់ដែលចោទប្រកាន់ពីបទធ្វើសកម្មភាពឆក់លួចនិងប្រើប្រាស់គ្រឿងញៀនដែលបង្កអសន្តិសុខឥទ្ធិពលស្រារុញ ច្រានឲ្យប្អូនបង្កើតក្លាយជា ….កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលទទួលទិញផលចោកម្មម៉ូតូដោះដូរកាប់សាច់លក់កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចគ្មានការអនុញ្ញាត របស់នាយករដ្ឋមន្ត្រីថៃចូលក្នុងដែនដីអធិបតេយ្យរបស់កម្ពុជានៅខេតបើថៃថាមិនបានឈ្លានពានកម្ពុជា សូមប្រគល់ទឹកដីដែលខ្លួនកំពុងកាន់កាប់ដោយខុសច្បាប់ឱ្យកម្ពុជាវិញ  ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង

រដ្ឋបាលរាជធានីភ្នំពេញ ដាក់ឱ្យប្រើប្រាស់បន្ទប់ទឹកសាធារណៈ នៅសួនច្បារមាត់ទន្លេ ដោយឥតគិតថ្លៃ

រាជធានីភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញដាក់ឱ្យប្រើប្រាស់បន្ទប់ទឹកសាធារណៈ នៅសួនច្បារមាត់ទន្លេ ចាប់ពីថ្ងៃស្អែកទី៣០ ខែមករា វេលាម៉ោង ៧:០០ព្រឹកនេះតទៅដោយឥតគិតថ្លៃ។
អនុវត្តតាមការណែនាំរបស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ រដ្ឋបាលរាជធានីនឹងដាក់អោយដំណើរការប្រើប្រាស់បន្ទប់ទឹកសាធារណៈនៅសួនច្បារមាត់ទន្លេ «មុខវត្តឧណ្ណាឡោម»ចាប់ពីថ្ងៃស្អែកទី៣០ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ៧:០០ព្រឹកនេះតទៅដោយឥតគិតថ្លៃ។ នេះបើយោងតាមការចេញផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ។

មន្ត្រីមន្ទីរនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញឱ្យដឹងនាថ្ងៃ២៩មករានេះថាះបន្ទប់ទឹកទំនើបមួយកន្លែងនេះ សម្រាប់ប្រជាពលរដ្ឋដែលមកកំសាន្តសប្បាយនៅសួនច្បារនិង ផ្លូវថ្មើរជើងមាត់ទន្លេ ដែលក្នុងនោះមានបង្គន់បុរស-នារីចំនួន ២៥បន្ទប់ បង្គន់សម្រាប់ជនពិការចំនួន ១បន្ទប់ កន្ថោរនោមចំនួន ១៦កំប្លេរ និងឡាវ៉ាបូលាងដៃចំនួន ១០កំប្លេរ ។

មន្ត្រីដដែលបានសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក៏ដូចភ្ញៀវទេសចរណ៌ជាតិនិងអន្តរជាតិដែលប្រើប្រាស់បន្ទប់ទឹកនេះសូមចូលរួមថែរក្សាអនាម័យ ដើម្បីសុខភាពល្អ និងបរិស្ថានល្អ ទាំងអស់គ្នា ៕

អត្ថបទដែលជាប់ទាក់ទង