ឯកឧត្តម ជួន ណារិន្ទ បញ្ជារឲ្យស្រាវជ្រាវឃាត់ខ្លួនបុរសដែលឈរបាញ់នោម ដាក់ផ្លាកសញ្ញាចរាចរណ៍នៅលើកំណាត់ផ្លូវហាន់ណូយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ស្តេចយាងទៅកាន់ប្រទេសចិន ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាពលទ្ធផលប្រឡងសញ្ញាប័ត្រថ្នាក់ទី១២ នឹងប្រកាសនៅស្អែកនេះ!  ក្រសួងធម្មការ ចេញសេចក្តីណែនាំ ស្ដីពីការរៀបចំពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ព.ស.២៥៧០ គ.ស.២០២៦កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ៣០នាក់ដែលចោទប្រកាន់ពីបទធ្វើសកម្មភាពឆក់លួចនិងប្រើប្រាស់គ្រឿងញៀនដែលបង្កអសន្តិសុខឥទ្ធិពលស្រារុញ ច្រានឲ្យប្អូនបង្កើតក្លាយជា ….កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលទទួលទិញផលចោកម្មម៉ូតូដោះដូរកាប់សាច់លក់កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចគ្មានការអនុញ្ញាត របស់នាយករដ្ឋមន្ត្រីថៃចូលក្នុងដែនដីអធិបតេយ្យរបស់កម្ពុជានៅខេតបើថៃថាមិនបានឈ្លានពានកម្ពុជា សូមប្រគល់ទឹកដីដែលខ្លួនកំពុងកាន់កាប់ដោយខុសច្បាប់ឱ្យកម្ពុជាវិញ  ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង

តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ អំពាវនាវឱ្យភាគីពាក់ព័ន្ធដោះស្រាយជម្លោះដោយសន្តិវិធី និងលើកទឹកចិត្តឱ្យប្រើប្រាស់តុលាការយុត្តិធម៌អន្តរជាតិ

នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូត តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) បានចូលរួមកិច្ចប្រជុំ Arria Formula របស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប. ក្រោមប្រធានបទ «ការប្រកាន់ខ្ជាប់នូវការគោរពសន្ធិសញ្ញានានា ដើម្បីថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ» ដែលរៀបចំដោយស្ថានបេសកកម្មអចិន្ត្រៃយ៍ប៉ាគីស្ថាន នៅទីស្នាក់ការកណ្តាលអ.ស.ប. នាទីក្រុងញូវយ៉ក។ នេះបើយោងតាមការចេញផ្សាយដោយក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦នេះ ។

ក្នុងសេចក្តីថ្លែងការណ៍ ឯកឧត្តម តំណាងអចិន្ត្រៃយ៍ បានលើកឡើងនូវចំណុចសំខាន់ៗចំនួន៣ ដូចខាងក្រោម៖

(១) សន្ធិសញ្ញាផ្តល់នូវភាពច្បាស់លាស់ផ្នែកច្បាប់ និងការជឿទុកចិត្តគ្នាទៅវិញទៅមក ដែលមានសារៈសំខាន់សម្រាប់ទំនាក់ទំនងអន្តរជាតិប្រកបដោយស្ថិរភាព ព្រមទាំងការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ។

(២) កម្ពុជា មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពនានាដែលមានបំណងគេចវេសមិនអនុវត្តកាតព្វកិច្ចតាមសន្ធិសញ្ញាដែលមានអានុភាពគតិយុត្តិ ដោយឈរលើមូលហេតុច្បាប់នៅក្នុងប្រទេស ឬបញ្ហាក្នុងស្រុក។ រដ្ឋមួយ មិនត្រូវប្រើច្បាប់ក្នុងប្រទេសរបស់ខ្លួន ដើម្បីជាលេសបញ្ចប់ ឬដកខ្លួនចេញ ជាឯកតោភាគី ពីសន្ធិសញ្ញាដែលនៅជាធរមាននោះឡើយ។

(៣) កម្ពុជាអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់ដោះស្រាយជម្លោះដោយសន្តិវិធី និងលើកទឹកចិត្តឱ្យប្រើប្រាស់តុលាការយុត្តិធម៌អន្តរជាតិ ព្រមទាំងអនុវត្តសេចក្តីសម្រេចរបស់តុលាការនេះដោយស្មោះត្រង់ ស្របតាមមាត្រា ៩៤(១) នៃធម្មនុញ្ញអ.ស.ប.។

អត្ថបទដែលជាប់ទាក់ទង