ឯកឧត្តម ជួន ណារិន្ទ បញ្ជារឲ្យស្រាវជ្រាវឃាត់ខ្លួនបុរសដែលឈរបាញ់នោម ដាក់ផ្លាកសញ្ញាចរាចរណ៍នៅលើកំណាត់ផ្លូវហាន់ណូយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ស្តេចយាងទៅកាន់ប្រទេសចិន ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាពលទ្ធផលប្រឡងសញ្ញាប័ត្រថ្នាក់ទី១២ នឹងប្រកាសនៅស្អែកនេះ!  ក្រសួងធម្មការ ចេញសេចក្តីណែនាំ ស្ដីពីការរៀបចំពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ព.ស.២៥៧០ គ.ស.២០២៦កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ៣០នាក់ដែលចោទប្រកាន់ពីបទធ្វើសកម្មភាពឆក់លួចនិងប្រើប្រាស់គ្រឿងញៀនដែលបង្កអសន្តិសុខឥទ្ធិពលស្រារុញ ច្រានឲ្យប្អូនបង្កើតក្លាយជា ….កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលទទួលទិញផលចោកម្មម៉ូតូដោះដូរកាប់សាច់លក់កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចគ្មានការអនុញ្ញាត របស់នាយករដ្ឋមន្ត្រីថៃចូលក្នុងដែនដីអធិបតេយ្យរបស់កម្ពុជានៅខេតបើថៃថាមិនបានឈ្លានពានកម្ពុជា សូមប្រគល់ទឹកដីដែលខ្លួនកំពុងកាន់កាប់ដោយខុសច្បាប់ឱ្យកម្ពុជាវិញ  ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង

រហូតដល់ឆ្នាំ២០៣០ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នឹងមានស្ពានឆ្លងកាត់ទន្លេចំនួន១០

យោងតាមការចេញផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា មកដល់ឆ្នាំ២០២៦នេះនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញមានស្ពានឆ្លងកាត់ទន្លេចំនួន៧ហើយ ខណៈក្នុងអំឡុងពេល៤ឆ្នាំទៅមុខទៀត នឹងមានស្ពានចំនួន៣ទៀតត្រូវបានសាងសង់រួច។

រហូតមកដល់ពេលនេះ ស្ពានឆ្លងកាត់ទន្លេសាប និងទន្លេបាសាក់ដែលបានដាក់អោយប្រើប្រាស់ហើយ រួមមានស្ពានមិត្តភាពកម្ពុជា-ជប៉ុន , ស្ពានមិត្តភាពកម្ពុជា-ចិន , ស្ពានព្រែកព្នៅ, ស្ពានព្រះមុន្នីវង្សចាស់,ស្ពានព្រះមុន្នីវង្សថ្មី,ស្ពានខ្សែកាបឬស្សីកែវ និង ស្ពានកោះពេជ្រ-កោះនរា។

ចំណែកសំណង់ស្ពានឆ្លងកាត់ទន្លេទី៨ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញដែលកំពុងដំណើរការសាងសង់គឺ ស្ពានចាក់អង្រែក្រោម-ព្រែកប្រា ដែលឆ្លងទន្លេបាសាក់មានប្រវែងសរុប ១ ៦៥០ម៉ែត្រ ហើយគិតត្រឹមដើមខែមករា ឆ្នាំ២០២៦នេះ បានសម្រេចបាន៥០ភាគរយហើយ។

ស្ពានឆ្លងកាត់ទន្លេទី៨នេះ នឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍លើស្ពានព្រះមុនីវង្ស ឆ្លងកាត់ទន្លេបាសាក់ ភ្ជាប់ផ្លូវជាតិលេខ១ ខណ្ឌច្បារអំពៅ ជួយពង្រឹងដល់ទំនាក់ទំនងសេដ្ឋកិច្ចសង្គម រវាងរាជធានីភ្នំពេញប៉ែកខាងត្បូង ព្រលានយន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅ។

ចំពោះគម្រោងសំណង់ស្ពានឆ្លងកាត់ទន្លេទី៩ គឺស្ពានមិត្តភាពកម្ពុជា-កូរ៉េខាងត្បូងដែលតភ្ជាប់សួនផ្សាររាត្រីទៅតំបន់អរិយក្សត្រ ដែលនឹងចំណាយថវិកាជិត២៥០លានដុល្លារ។ ស្ពានមិត្តភាពកម្ពុជា-កូរ៉េ គឺជាស្ពាន២កំណាត់តភ្ជាប់គ្នាដោយយកតំបន់ជ្រោយចង្វារជាអ័ក្សកណ្តាល
ពោលគឺកំណាត់ស្ពានទី១ ឆ្លងកាត់ទន្លេសាប ចាប់ផ្តើមពីចំណុចម្តុំសួនផ្សាររាត្រី ឆ្លងទៅត្រើយម្ខាងជ្រោយចង្វារក្បែរសណ្ឋាគារសុខានិងកំណាត់ស្ពានទី២ ដែល ចាប់ផ្តើមពីចំណុចត្រើយម្ខាងជ្រោយចង្វារ ក្បែរសណ្ឋាគារសុខា ឆ្លងកាត់ទន្លេមេគង្គទៅអរិយក្សត្រ ដែល គ្រោងនឹងបើកការដ្ឋានសាងសង់នាដើមឆ្នាំ២០២៦ ហើយគ្រោងនឹងបញ្ចប់ការងារសាងសង់ក្នុងឆ្នាំ ២០៣០។

ក្រៅពីនេះ បច្ចុប្បន្នរាជរដ្ឋាភិបាលកំពុងសិក្សាគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ដែលតភ្ជាប់ពីកោះនរា ស្ថិតក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ទៅក្រុងរណបមេគង្គឃី (Koh Norea – Mekong Quay) នៃក្រុងអរិយក្សត្រ នៃភូមិសាស្ដ្រខេត្តកណ្តាលដែលនឹងក្លាយទៅជាស្ពានទី១០ ដើម្បីសម្រួលដល់ការធ្វើចរាចររបស់ប្រជាពលរដ្ឋ និងអភិវឌ្ឍន៍ដល់តំបន់ខាងកើតដងទន្លេមេគង្គ។

ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើគម្រោងសិក្សា និងសាងសង់ស្ពានតភ្ជាប់កោះនរាទៅទីក្រុងរណបមេគង្គឃី
ជាមួយតំណាងរដ្ឋបាលរាជធានីភ្នំពេញ តំណាងរដ្ឋបាលខេត្តកណ្តាល តំណាងក្រុមហ៊ុន OCIC តំណាងក្រុមហ៊ុនធីភីម៉ូរ៉ាល់គ្រុប និងភាគីពាក់ព័ន្ធ ដើម្បីកំណត់ប្រវែងស្ពាន និងកំណត់ពេលវេលាដែលនឹងត្រូវបើការដ្ឋានសាងសង់។

គួរកត់សម្គាល់ថា ស្ពានឆ្លងកាត់ទន្លេដែលសាងសង់កាន់តែច្រើនក្នុងភូមិសាស្ត្ររាជធានីភ្នំពេញនេះ បានក្លាយជាមធ្យោបាយដ៏សំខាន់ សម្រាប់សម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋ និងការដឹកជញ្ជូនទំនិញក៏កាន់តែលឿនរហ័ស វៀងទីក្រុង ឆ្លងកាត់តំបន់ម្ខាងនៃទន្លេសាប និងទន្លេបាសាក់ចូលមកភ្នំពេញ និងចេញពីភ្នំពេញទៅវិញយ៉ាងមានសុវត្ថិភាព ចំណេញពេលវេលា ព្រមទាំងកាត់បន្ថយការចំណាយ៕
 

អត្ថបទដែលជាប់ទាក់ទង