ឯកឧត្តម ជួន ណារិន្ទ បញ្ជារឲ្យស្រាវជ្រាវឃាត់ខ្លួនបុរសដែលឈរបាញ់នោម ដាក់ផ្លាកសញ្ញាចរាចរណ៍នៅលើកំណាត់ផ្លូវហាន់ណូយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ស្តេចយាងទៅកាន់ប្រទេសចិន ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាពលទ្ធផលប្រឡងសញ្ញាប័ត្រថ្នាក់ទី១២ នឹងប្រកាសនៅស្អែកនេះ!  ក្រសួងធម្មការ ចេញសេចក្តីណែនាំ ស្ដីពីការរៀបចំពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ព.ស.២៥៧០ គ.ស.២០២៦កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ៣០នាក់ដែលចោទប្រកាន់ពីបទធ្វើសកម្មភាពឆក់លួចនិងប្រើប្រាស់គ្រឿងញៀនដែលបង្កអសន្តិសុខឥទ្ធិពលស្រារុញ ច្រានឲ្យប្អូនបង្កើតក្លាយជា ….កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលទទួលទិញផលចោកម្មម៉ូតូដោះដូរកាប់សាច់លក់កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចគ្មានការអនុញ្ញាត របស់នាយករដ្ឋមន្ត្រីថៃចូលក្នុងដែនដីអធិបតេយ្យរបស់កម្ពុជានៅខេតបើថៃថាមិនបានឈ្លានពានកម្ពុជា សូមប្រគល់ទឹកដីដែលខ្លួនកំពុងកាន់កាប់ដោយខុសច្បាប់ឱ្យកម្ពុជាវិញ  ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង

ប្រតិភូUN  បានចុះពិនិត្យផ្ទាល់នៅព្រំដែនតំបន់បឹងត្រកួនដែលទាហានថៃរំលោភអធិបតេយ្យភាព

បន្ទាយមានជ័យ៖ ប្រតិភូអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បានចុះពិនិត្យផ្ទាល់តំបន់រងគ្រោះថៃឈ្លានពានកម្ពុជា នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦នៅតំបន់បឹងត្រកួន ឃុំគោករមៀត ស្រុកថ្មពួក។

ក្នុងដំណើរបំពេញបេសកម្មភូមិសាស្គ្រខេត្តបន្ទាយមានជ័យមានឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោក THOMAS ANDREWS អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកស្ថានភាពសិទ្ធមនុស្សនៅកម្ពុជាថ្មីនិងក្រុមប្រតិភូមិ។

នៅពេលដែលអ្នករាយការពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាថ្មី ចុះពិនិត្យមើលដោយផ្ទាល់នៅតាមបន្ទាត់ព្រំដែននៅតំបន់បឹងត្រកួន ឃុំគោករមៀត ស្រុកថ្មពួក នៅចំណុចដែលទាហានថៃបានរាយលួសបន្លានិងដាក់កុងតឺន័រហំព័ទ្ធយកលំនៅដ្ឋានប្រជាពលរដ្ឋនិងយកទ្រព្យសម្បត្តិនិងផ្ទះសម្បែងសាលារៀននិងហេដ្ឋារចនាសម្ព័ន្ធរងការខូចខាតដោយទាហានទំលាក់គ្រាប់ពីលើយន្តហោះនិងគ្រាប់ផ្លងនិងបាញ់រះ។

ឯកឧត្តម អ៊ុំ រាត្រី បានប្រាប់ថា៖រហូតដល់ពេលនេះគម្រប់១ឆ្នាំដែលភាគីទាហានថៃបានឈ្លានពានអធិបតេយ្យភាពកម្ពុជាក្នុងភូមិសាស្គ្រខេត្តបន្ទាយមានជ័យ២លើក លើកទី១.ចាប់ពីថ្ងៃទី២៤ដល់២៨ ខែកក្តដា ឆ្នាំ២០២៥និងលើកទី២.ចាប់ពីថ្ងៃទី០៧ដល់២៧ ខែធ្នូ ឆ្នាំ២០២៥ក្នុងរយៈពេល២១ថ្ងៃប្រជាពលរដ្ឋកម្ពុជារស់នៅជាប់ព្រំដែនត្រូវបានភៀសខ្លួនចេញពីលំនៅដ្ឋានមករស់ស្នាក់នៅតំបន់ភៀសសឹកពេលនេះរាជរដ្ឋាភិបាលកសាងផ្ទះស្នាក់នៅបណ្តុះអាសន្នរឺភូមិរងចាំ ឃុំស្លរក្រាម ស្រុកស្វាយចេក។

ឯកឧត្តមបានបញ្ជាក់ថា៖ខេត្តបន្ទាយមានជ័យក្នុងចំណោម៩ស្រុក/ក្រុងមាន២ស្រុកដែលភាគីទាហានថៃឈ្លានពានមានស្រុកអូរជ្រៅ ឃុំអូរបីជាន់មាន២ភូមិ១.ភូមិជោគជ័យ ២.ភូមិព្រៃចាន់ និងស្រុកថ្មពួក ឃុំគោករមៀតមាន៥ភូមិមាន១.ភូមិសាមគ្គី ២.ភូមិផ្លូវបំបែក ៣.ភូមិបន្ទាយមានរិទ្ធ ៤.ភូមិត្រពាំងសំរោង ៥.ភូមិបឹងសុក្រម៕(ប៊ុន ធឿន)

អត្ថបទដែលជាប់ទាក់ទង