ឯកឧត្តម ជួន ណារិន្ទ បញ្ជារឲ្យស្រាវជ្រាវឃាត់ខ្លួនបុរសដែលឈរបាញ់នោម ដាក់ផ្លាកសញ្ញាចរាចរណ៍នៅលើកំណាត់ផ្លូវហាន់ណូយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ស្តេចយាងទៅកាន់ប្រទេសចិន ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាពលទ្ធផលប្រឡងសញ្ញាប័ត្រថ្នាក់ទី១២ នឹងប្រកាសនៅស្អែកនេះ!  ក្រសួងធម្មការ ចេញសេចក្តីណែនាំ ស្ដីពីការរៀបចំពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ព.ស.២៥៧០ គ.ស.២០២៦កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ៣០នាក់ដែលចោទប្រកាន់ពីបទធ្វើសកម្មភាពឆក់លួចនិងប្រើប្រាស់គ្រឿងញៀនដែលបង្កអសន្តិសុខឥទ្ធិពលស្រារុញ ច្រានឲ្យប្អូនបង្កើតក្លាយជា ….កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលទទួលទិញផលចោកម្មម៉ូតូដោះដូរកាប់សាច់លក់កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចគ្មានការអនុញ្ញាត របស់នាយករដ្ឋមន្ត្រីថៃចូលក្នុងដែនដីអធិបតេយ្យរបស់កម្ពុជានៅខេតបើថៃថាមិនបានឈ្លានពានកម្ពុជា សូមប្រគល់ទឹកដីដែលខ្លួនកំពុងកាន់កាប់ដោយខុសច្បាប់ឱ្យកម្ពុជាវិញ  ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង

សហរដ្ឋអាមេរិក នឹងដកបំរាមការលក់សព្វាវុធ​មកលើកម្ពុជា ព្រមទាំងបើកឲ្យរៀបចំ «សមយុទ្ធឆ្មាំអង្គរ» ឡើងវិញ ក្រោយខកខានធ្វើជិត១០ឆ្នាំ

(សហរដ្ឋអាមេរិក)៖ យោងតាមសេចក្តីប្រកាសពីសេតវិមានអាមេរិក បានបញ្ជាក់ថា លទ្ធផលនៃជំនួបពិភាក្សារបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ រួចមក សហរដ្ឋអាមេរិក នឹងដកបំរាមការលក់សព្វាវុធ មកលើប្រទេសកម្ពុជា និងបើកឱ្យមានការរៀបចំ «សមយុទ្ធឆ្មាំអង្គរ» ឡើងវិញ ក្រោយខកខានធ្វើជិត១០ឆ្នាំ។

ក្នុងនោះ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិកនឹងបង្កើនកៅអីសម្រាប់មន្រ្តីកម្ពុជា សិក្សានៅមហាវិទ្យាល័យយោធា សហរដ្ឋអាមេរិក ដូចជា West Point បណ្ឌិតសភាកងទ័ពអាកាស និង ផ្សេងៗទៀត ហើយសហរដ្ឋអាមេរិក និង កម្ពុជា បានព្រមព្រៀងគ្នា ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការ លើការប្រយុទ្ធប្រឆាំង និង អង្គការឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងអ្នកជួញដូរគ្រឿងញៀន និង មជ្ឈមណ្ឌលបោកប្រាស់តាមអ៉ិនធឺណិត។

ការសម្រេចរបស់សហរដ្ឋអាមេរិកនេះ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានជួបពីភាក្សាគ្នាជាលើកដំបូងជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នៅទីក្រុងគូឡាឡាំពួរ ហើយសហរដ្ឋអាមេរិក ពិនិត្យពីការប្តេជ្ញាចិត្តរបស់កម្ពុជាលើការខិតខំប្រឹងប្រែងដើម្បីសន្តិភាព និងសន្តិសុខ៕

អត្ថបទដែលជាប់ទាក់ទង