ឯកឧត្តម ជួន ណារិន្ទ បញ្ជារឲ្យស្រាវជ្រាវឃាត់ខ្លួនបុរសដែលឈរបាញ់នោម ដាក់ផ្លាកសញ្ញាចរាចរណ៍នៅលើកំណាត់ផ្លូវហាន់ណូយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ស្តេចយាងទៅកាន់ប្រទេសចិន ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាពលទ្ធផលប្រឡងសញ្ញាប័ត្រថ្នាក់ទី១២ នឹងប្រកាសនៅស្អែកនេះ!  ក្រសួងធម្មការ ចេញសេចក្តីណែនាំ ស្ដីពីការរៀបចំពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ព.ស.២៥៧០ គ.ស.២០២៦កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ៣០នាក់ដែលចោទប្រកាន់ពីបទធ្វើសកម្មភាពឆក់លួចនិងប្រើប្រាស់គ្រឿងញៀនដែលបង្កអសន្តិសុខឥទ្ធិពលស្រារុញ ច្រានឲ្យប្អូនបង្កើតក្លាយជា ….កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលទទួលទិញផលចោកម្មម៉ូតូដោះដូរកាប់សាច់លក់កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចគ្មានការអនុញ្ញាត របស់នាយករដ្ឋមន្ត្រីថៃចូលក្នុងដែនដីអធិបតេយ្យរបស់កម្ពុជានៅខេតបើថៃថាមិនបានឈ្លានពានកម្ពុជា សូមប្រគល់ទឹកដីដែលខ្លួនកំពុងកាន់កាប់ដោយខុសច្បាប់ឱ្យកម្ពុជាវិញ  ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង

ក្រោយម្ចាស់ប្រេន Filex ម៉ាក់អូនភូ បង្ហោះថា «ភ្នំពេញមានផ្សែងពុលខ្លាំងអាចពួកសៀមបាញ់ផ្សែងពុលអាកាសសាយភាយខ្លាំង » ក្រសួងបញ្ជាក់ថាជាព័ត៌មានមិនពិត និងត្រូវបញ្ឈប់ចែករំលែកព័ត៌មានមិនពិត ដែលនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់! ——-

ក្រសួងបរិស្ថាន នៅយប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចេញនូវសេចក្តីប្រកាសព័ត៌មានទាំងស្រុងដូចតទៅ

ក្នុងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រសួងបរិស្ថានបានកត់សម្គាល់ឃើញមានការផ្សព្វផ្សាយ និងចែករំលែកនូវព័ត៌មានមិនពិត អំពីករណីគុណភាពខ្យល់នៅកម្ពុជា ដែលធ្វើឱ្យមានការភាន់ច្រឡំថាហាក់បីដូចជាប្រទេសកម្ពុជារងការបំពុលបរិយាកាស។

ក្រសួងបរិស្ថានសូមជម្រាបជូនថា ក្រសួងធ្វើការដាក់ឧបករណ៍តាមដានបរិមាណខ្យល់ រយៈពេល២៤ម៉ោងក្នុង១ថ្ងៃ ចំនួន៦០កន្លែង នៅទូទាំងប្រទេស ក្នុងនោះឧបករណ៍ក្នុង៨ទីតាំងនៅរាជធានីភ្នំពេញ បានបង្ហាញទិន្នន័យគុណភាពខ្យល់នៅកម្ពុជា មានភាពល្អប្រសើរ ពោលគឺស្ថិតនៅក្រោមបន្ទាត់ក្រហម។

ដូច្នេះបងប្អូនប្រជាពលរដ្ឋកុំព្រួយបារម្ភ និងកុំជឿលើការផ្សាព្វផ្សាយនិងការចែកចាយលើណ្ដាញសង្គមមួយចំនួន ដែលមានចេត្តនាបំភាន់ និងកេងចំណេញលើអ្វីមួយ ខណៈក្រុមការងារបច្ចេកទេស របស់ក្រសួងបរិស្ថាន បាននិងកំពុងតាមដានគុណភាពខ្យល់នៅកម្ពុជាជាប់ជាប្រចាំ។សាធារណជនអាចតាមដាននិងផ្ទៀងផ្ទាត់ព័ត៌មានស្តីពីគុណភាពខ្យល់នៅកម្ពុជា ផ្សាយផ្ទាល់តាមគេហទំព័រ https://airquality.moe.gov.kh/ និងមានប្រព័ន្ធ APP របស់ក្រសួងបរិស្ថាន ដូចមានជូនភ្ជាប់។

ក្រសួងបរិស្ថានសូមអំពាវនាវដល់ប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងត្រូវបញ្ឈប់ចែករំលែកព័ត៌មានមិនពិត ដែលនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។
សូមអរគុណ
 

អត្ថបទដែលជាប់ទាក់ទង