ឯកឧត្តម ជួន ណារិន្ទ បញ្ជារឲ្យស្រាវជ្រាវឃាត់ខ្លួនបុរសដែលឈរបាញ់នោម ដាក់ផ្លាកសញ្ញាចរាចរណ៍នៅលើកំណាត់ផ្លូវហាន់ណូយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ស្តេចយាងទៅកាន់ប្រទេសចិន ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាពលទ្ធផលប្រឡងសញ្ញាប័ត្រថ្នាក់ទី១២ នឹងប្រកាសនៅស្អែកនេះ!  ក្រសួងធម្មការ ចេញសេចក្តីណែនាំ ស្ដីពីការរៀបចំពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ព.ស.២៥៧០ គ.ស.២០២៦កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ៣០នាក់ដែលចោទប្រកាន់ពីបទធ្វើសកម្មភាពឆក់លួចនិងប្រើប្រាស់គ្រឿងញៀនដែលបង្កអសន្តិសុខឥទ្ធិពលស្រារុញ ច្រានឲ្យប្អូនបង្កើតក្លាយជា ….កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលទទួលទិញផលចោកម្មម៉ូតូដោះដូរកាប់សាច់លក់កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចគ្មានការអនុញ្ញាត របស់នាយករដ្ឋមន្ត្រីថៃចូលក្នុងដែនដីអធិបតេយ្យរបស់កម្ពុជានៅខេតបើថៃថាមិនបានឈ្លានពានកម្ពុជា សូមប្រគល់ទឹកដីដែលខ្លួនកំពុងកាន់កាប់ដោយខុសច្បាប់ឱ្យកម្ពុជាវិញ  ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង

ប្រធានអាស៊ានឆ្នាំ២០២៥ ជួបនាយកដ្ឋមន្ត្រីកម្ពុជា និងថៃ តាមទូរស័ព្ទ ពិភាក្សាអំពីការវិវត្តចុងក្រោយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីសន្តិភាព

ឯកឧត្តម អានវ៉ា អ៉ីប្រាហ៊ីម ប្រធានអាស៊ានឆ្នាំ២០២៥ និងជានាយករដ្ឋមន្ត្រីម៉ាឡេស៊ី បាននិយាយថា «ខ្ញុំបានជួបពិភាក្សាជាមួយ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម អានុទិន ឆានវីរគល់ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ ដើម្បីពិភាក្សាអំពីការវិវត្តចុងក្រោយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីសន្តិភាព បន្ទាប់ពីមានហេតុការណ៍ថ្មីៗនេះ នៅតាមបណ្ដោយព្រំដែនរបស់ប្រទេសទាំងពីរ»។ នេះបើយោងតាមគណនីហ្វេសប៊ុករបស់ ឯកឧត្តម អានវ៉ា អ៉ីប្រាហ៊ីម នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី និងជាប្រធានអាស៊ានឆ្នាំ២០២៥ បានផ្សព្វផ្សាយនាយប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥។

ឯកឧត្តម អានវ៉ា អ៉ីប្រាហ៊ីម បានបន្ថែមថា៖ «មេដឹកនាំទាំងពីរបានផ្ដល់មតិស្ថាបនាជាវិជ្ជមាន និងបានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរបស់ពួកគេក្នុងការបន្តដំណោះស្រាយដោយសន្តិវិធី ស្របតាមការយោគយល់គ្នាដែលបានព្រមព្រៀងគ្នាក្រោមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ។

ខ្ញុំបានអះអាងជាថ្មីពីជំហររបស់ប្រទេសម៉ាឡេស៊ី ចង់ឃើញ មិត្តភាព និងបទឈប់បាញ់រវាងប្រទេសទាំងពីរត្រូវបានពង្រឹងបន្ថែមទៀត ដោយអនុលោមទៅតាមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខានៅទីក្រុងគូឡាឡាំពួកាលពីខែមុន។ ខ្ញុំក៏បានបញ្ជាក់ពីការត្រៀមខ្លួនរួចជាស្រេចរបស់ម៉ាឡេស៊ី ក្នុងការបន្តដើរតួនាទីជាអ្នកសម្របសម្រួលផ្លូវឆ្ពោះទៅកាន់សន្តិភាពនេះ។

ឯកឧត្តម អានវ៉ា អ៉ីប្រាហ៊ីម បានបន្តថា នាយករដ្ឋមន្ត្រីទាំងពីរបានសម្ដែងការកោតសរសើរចំពោះជំហរនិងតួនាទីរបស់ម៉ាឡេស៊ី មិនត្រឹមតែក្នុងនាមជាប្រធានអាស៊ានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមិត្ត និងជាអ្នកជិតខាងជិតស្និទ្ធ ដែលប្ដេជ្ញាចិត្តចំពោះសន្តិភាពក្នុងតំបន់ផងដែរ។

ឯកឧត្តមប្រធានអាស៊ាន បានស្នើឱ្យប្រទេសទាំងពីរ បន្តបង្ហាញនូវការប្ដេជ្ញាចិត្ត និងភាពក្លាហាន ដើម្បីស្ដារស្ថិរភាពឡើងវិញនៅតាមបណ្ដោយព្រំដែន សម្រាប់សន្តិភាពយូរអង្វែងក្នុងតំបន់ និងសុវត្ថិភាពរបស់ប្រជាជនប្រទេសទាំងពីរ»៕ ប្រភព៖ AKP

អត្ថបទដែលជាប់ទាក់ទង