ហ្វូងសត្វដំរីព្រៃទាំង ៦ក្បាល ដែលចូលមកក្បែរភូមិឋានអ្នកស្រុកត្បែងមានជ័យ មិនទាន់ទៅណាឆ្ងាយនៅឡើយទេ សូមប្រយ័ត្ន
ខេត្តព្រះវិហារ ៖ យោងតាមការបង្ហោះនៅលើផេកផ្លូវការរបស់ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន នេត ភក្ត្រា បានឲ្យដឹងនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ នេះថា ហ្វូងសត្វដំរីព្រៃទាំង ៦ក្បាល ដែលចូលមកក្បែរភូមិឋានអ្នកស្រុក នៅពៀមឫស្សី ចំណុចព្រៃកែង ភូមិពោធិ៍ឃឿន ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ មិនទាន់ទៅណាឆ្ងាយនៅឡើយទេ គឺនៅក្បែរៗភូមិអ្នកស្រុករស់នៅ គិតត្រឹមថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦។
លោក ឃីន រស្មី អភិបាលស្រុកត្បែងមានជ័យ បានឱ្យដឹងថា សមត្ថកិច្ចពាក់ព័ន្ធ បានធ្វើការតាមដាននៃការរស់នៅ និងការវិវត្តន៍របស់ហ្វូងសត្វដំរីព្រៃនេះជារៀងរាល់ថ្ងៃ ដើម្បីប្រាប់ប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្នជាមុន។
ចំណែក លោក វ៉ាត ប៉ារ៉ានីន អភិបាលរងខេត្ត និងអភិបាលរងខេត្ត ហុក សុផល ក៏បានដឹកនាំកម្លាំងធ្វើការគៀងបង្អើលពួកវាកុំឱ្យចូលមកស៊ី និងបំផ្លាញដំណាំប្រជាពលរដ្ឋរស់នៅក្បែរនោះ។
