ខេត្តបន្ទាយមានជ័យ៖ លោកវរៈសេនីយ៍ទោ រ៉ែន សុភ័ក្រ ក្រោយក្រសួងមហាផ្ទៃផ្អាក់ការងារត្រូវជំនួសតំណែងដោយលោកវរៈសេនីយ៍ទោ ម៉ៅ ឈួយ នៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត។
លោកវរៈសេនីយ៍ទោ រ៉ែន សុភ័ក្រ អធិការរងទទួលផ្នែកព្រហ្មទណ្ឌក្រុងប៉ោយប៉ែត ក្រោយក្រសួងមហាផ្ទៃផ្អាក់ការងារបណ្តុះអាសន្ន ត្រូវបានជំនួសតំណែងដោយលោកវរៈសេនីយ៍ទោ ម៉ៅ ឈួយ អធិការរងទទួលផ្នែកកិច្ចការប៉ុស្តិ៍ក្រុងប៉ោយប៉ែតទទួលតំណែងជាអធិការរងផ្នែកព្រហ្មទ័ណ្ឌក្រុងប៉ោយប៉ែត។
លោកវរៈសេនីយ៍ទោ រ៉ែន សុភ័ក្រ អធិការរងទទួលផ្នែកព្រហ្មទ័ណ្ឌក្រុងប៉ោយប៉ែត បានយករថយន្ត១គ្រឿងជាកម្មសិទ្ធរបស់ជនជាតិឥណ្ឌូនេស៊ីទៅអោយកូនស្រីជិៈនៅរាជធានីភ្នំពេញ និងម៉ូតូ៧គ្រឿងយកទៅដាក់ផ្ទៈ ដែលជាវត្ថុតាងបទល្មើសអនឡាញស្គេមដែលបង្ក្រាបនៅក្រុងប៉ោយប៉ែត។
ក្រោយព័ត៌មាននិងបណ្តាញសង្គមបានផ្សព្វផ្សាយព្រោងព្រាតលោកវរៈសេនីយ៍ទោ រ៉ែន សុភ័ក្រ បានយករថយន្តទៅប្រគល់ជូនគណៈកម្មការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាអនឡាញស្គេមក្រុងប៉ោយប៉ែត និងម៉ូតូប្រមាណ៧គ្រឿងត្រូវបានយកមទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត។
លោកវរៈសេនីយ៍ទោ រ៉ែន សុភ័ក្រ ត្រូវបានស្នងការរងទទួលការងារធនធានមនុស្សខេត្តបន្ទាយមានជ័យ កោះហៅសាកសួរហើយអោយត្រឡប់ទៅអង្គភាពវិញ បន្តអគ្គស្នងការនគរបាលជាតិបានកោះហៅសាកសួរនិងបំភ្លឺហើយត្រូវបានក្រសួងមហាផ្ទៃផ្អាក់ការងារជាបណ្តុះអាសន្ននិងតែងតាំងជំនួសដោយលោកវៈសេនីយ៍ទោ ម៉ៅ ឈួយ ជាអធិការរងក្រុងប៉ោយប៉ែត៕(ប៊ុន ធឿន)
