បន្ទាយមានជ័យ៖បើកការដ្ឋានកសាងអគារមន្ទីពេទ្យមិត្តនគរបាល១ខ្នង៣ជាន់មាន៣០បន្ទប់នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦។
លោកឧត្មសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានប្រាប់ថា៖បើកការដ្ឋានកសាងអគារមន្ទីពេទ្យមិត្តនគរបាល(POLICE FRIEND SHIPHOSPITAL)មាន១អគារកម្ពស់៣ជាន់មានបណ្តោយ២៣ម៉ែត្រX១៣.៥០ម៉ែត្រមានចំនួន៣០បន្ទប់ដែលជាសមទ្ធិផលដំបូងដែលមានធ្លាប់មានក្នុងប្រវត្តិសាស្គ្រនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។
លោកបានបញ្ជាក់ថា៖ការកសាងអគារមន្ទីពេទ្យមិត្តនគរបាលត្រូវបានផ្តួចផ្តើមលោកនិងមន្ត្រីក្រោមឱវាធដើម្បីរៀបចំឡើងតាមស្តង់ដាបច្ចេកទេសសម្រាប់បម្រើសេវាព្យាបាលនិងថែទាំសុខភាពដល់កងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនិងប្រជាពលរដ្ឋ។
លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានបញ្ជក់ថា៖ការកសាងមន្ទីពេទ្យមិត្តនគរបាលគឺជាការណែនាំខ្ពស់ពីឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជាការលើកកម្ពស់សុខុមាលភាពកងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនិងប្រជាពលរដ្ឋដែលជាតម្រូវការជាក់ស្តែងផ្នែកសុខាភិបាល៕(ប៊ុន ធឿន)
