បើកការដ្ឋានកសាងអគារមន្ទីពេទ្យមិត្តនគរបាល១ខ្នង៣ជាន់មាន៣០បន្ទប់នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យភូមិរងចាំទទួលបានអគារបណ្ណាល័យ១ខ្នងពីអង្គការGood People Inter​national(GPI)សម្រាប់សិស្សានុសិស្សលោកវរៈសេនីយ៍ទោ រ៉ែន សុភ័ក្រ ក្រោយក្រសួងមហាផ្ទៃផ្អាកការងារត្រូវជំនួសតំណែងដោយលោកវរៈសេនីយ៍ទោ ម៉ៅ ឈួយបង្ក្រាបគ្រឿងញៀន២ករណី ឃាត់ខ្លួនជនសង្ស័យ៣នាក់ក្នុងមាន២នាក់ជនបរទេសរឹបអូសបារីអេឡិចត្រូនិចនិងគ្រឿងញៀនជាច្រើនឯកឧត្តម ជួន ណារិន្ទ បញ្ជារឲ្យស្រាវជ្រាវឃាត់ខ្លួនបុរសដែលឈរបាញ់នោម ដាក់ផ្លាកសញ្ញាចរាចរណ៍នៅលើកំណាត់ផ្លូវហាន់ណូយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ស្តេចយាងទៅកាន់ប្រទេសចិន ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាពលទ្ធផលប្រឡងសញ្ញាប័ត្រថ្នាក់ទី១២ នឹងប្រកាសនៅស្អែកនេះ!  ក្រសួងធម្មការ ចេញសេចក្តីណែនាំ ស្ដីពីការរៀបចំពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ព.ស.២៥៧០ គ.ស.២០២៦កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ៣០នាក់ដែលចោទប្រកាន់ពីបទធ្វើសកម្មភាពឆក់លួចនិងប្រើប្រាស់គ្រឿងញៀនដែលបង្កអសន្តិសុខឥទ្ធិពលស្រារុញ ច្រានឲ្យប្អូនបង្កើតក្លាយជា ….

ភូមិរងចាំទទួលបានអគារបណ្ណាល័យ១ខ្នងពីអង្គការGood People Inter​national(GPI)សម្រាប់សិស្សានុសិស្ស

បន្ទាយមានជ័យ៖ អគារបណ្ណាល័យ១ខ្នងពីអង្គការGood People Internati​onal(GPI)សម្រាប់សិស្សានុសិស្សនៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦ស្ថិតភូមិរងចាំ ឃុំស្លោក្រាម ស្រុកស្វាយចេក។

ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានថ្លែងអំណគុណចំពោះអង្គការGood People Internati​onal(GPI)ដែលមានមូលដ្ឋាននៅសាធារណរដ្ឋកូរ៉េ បានផ្តល់អគារបណ្ណាល័យ១ខ្នងសម្រាប់សិស្សា​នុសិស្សតំបន់ភៀសសឹកនៅភូមិរងចាំនេះជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលលើវិស័យអប់រំ ដើម្បីសម្រាប់សិស្សានុសិស្ស សិក្សាស្រាវជ្រាវអភិវឌ្ឍចំណេះដឹង ក៍ដូចជាលើកកម្ពស់វប្បធម៌នៃការអាននិងជួយបណ្តុះទម្លាប់ស្រឡាញ់ការអានសៀវភៅ។

ឯកឧត្តមបានបញ្ជាក់ថា៖សិក្សានុសិស្សដែលរស់តំបន់ភៀសសឹកមកពីសាលារៀនចំនួន៥កន្លែងមាន២កន្លែងស្ថិតស្រុកអូរជ្រៅ ៣កន្លែងស្រុកថ្មពួក ក្នុងចំណោម៥កន្លែងមានសាលាបឋមសិក្សា៤កន្លែង និងអនុវិទ្យាល័យ១កន្លែងដែលមានសិស្សសរុបចំនួន១,៧៣៥នាក់ស្រី៨៥០នាក់និងលោកគ្រូ.អ្នកគ្រូ៥៧នាក់ស្រី២៨នាក់។

ឯកឧត្តម អ៊ុ រាត្រី បានបញ្ជាក់ថា៖សិក្សានុសិស្សនៅតំបន់ភៀសសឹកភូមិរងចាំត្រូវបានភៀសខ្លួនចេញពីភូមិចំនួន៦មាន២ភូមិស្រុកអូរជ្រៅ និង៤ភូមិស្រុកថ្មពួក ក្នុងជម្លោះព្រំដែនកម្ពុជា.ថៃហើយភាគីទាហានថៃបានឈ្លានពានអធិបតេយ្យភាពកម្ពុជាដោយបាញ់ប្រហារមកលើប្រជាពលរដ្ឋស្លូតត្រង់បានស្លាប់និងរបួសហើយត្រូវបានភៀសខ្លួនចេញពីលំនៅដ្ឋានត្រូវបានទាហានថៃរាយលួសបន្លានិងដាក់កុងទីន័រហំព័ទ្ធយកលំនៅដ្ឋានផ្ទៈសម្បែងនិងទ្រព្យសម្បត្តិនិងសាលារៀនរងការខូចខាតធ្ងន់ធ្ងរដោយគ្រាប់ទំលាក់ពីលើយន្តហោះនិងបាញ់គ្រាប់ផ្លង៕(ប៊ុន ធឿន)

អត្ថបទដែលជាប់ទាក់ទង