បើកការដ្ឋានកសាងអគារមន្ទីពេទ្យមិត្តនគរបាល១ខ្នង៣ជាន់មាន៣០បន្ទប់នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យភូមិរងចាំទទួលបានអគារបណ្ណាល័យ១ខ្នងពីអង្គការGood People Inter​national(GPI)សម្រាប់សិស្សានុសិស្សលោកវរៈសេនីយ៍ទោ រ៉ែន សុភ័ក្រ ក្រោយក្រសួងមហាផ្ទៃផ្អាកការងារត្រូវជំនួសតំណែងដោយលោកវរៈសេនីយ៍ទោ ម៉ៅ ឈួយបង្ក្រាបគ្រឿងញៀន២ករណី ឃាត់ខ្លួនជនសង្ស័យ៣នាក់ក្នុងមាន២នាក់ជនបរទេសរឹបអូសបារីអេឡិចត្រូនិចនិងគ្រឿងញៀនជាច្រើនឯកឧត្តម ជួន ណារិន្ទ បញ្ជារឲ្យស្រាវជ្រាវឃាត់ខ្លួនបុរសដែលឈរបាញ់នោម ដាក់ផ្លាកសញ្ញាចរាចរណ៍នៅលើកំណាត់ផ្លូវហាន់ណូយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ស្តេចយាងទៅកាន់ប្រទេសចិន ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាពលទ្ធផលប្រឡងសញ្ញាប័ត្រថ្នាក់ទី១២ នឹងប្រកាសនៅស្អែកនេះ!  ក្រសួងធម្មការ ចេញសេចក្តីណែនាំ ស្ដីពីការរៀបចំពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ព.ស.២៥៧០ គ.ស.២០២៦កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ៣០នាក់ដែលចោទប្រកាន់ពីបទធ្វើសកម្មភាពឆក់លួចនិងប្រើប្រាស់គ្រឿងញៀនដែលបង្កអសន្តិសុខឥទ្ធិពលស្រារុញ ច្រានឲ្យប្អូនបង្កើតក្លាយជា ….

បង្ក្រាបគ្រឿងញៀន២ករណី ឃាត់ខ្លួនជនសង្ស័យ៣នាក់ក្នុងមាន២នាក់ជនបរទេសរឹបអូសបារីអេឡិចត្រូនិចនិងគ្រឿងញៀនជាច្រើន

ខេត្តបន្ទាយមានជ័យ៖ កម្លាំងនគរបាលបង្ក្រាបបទល្មើសគ្រឿងញៀន២ករណី ឃាត់ខ្លួនជនសង្ស័យ៣នាក់ក្នុងមាន២នាក់ជនបរទេសរឹបអូសបារីអេឡិចត្រូនិចនិងគ្រឿងញៀនជាច្រើនត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យនៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦។

លោកឧត្តមសេនីយ៍ត្រី ធិន ស៊ីនដេត ស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀនខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ជនសង្ស័យ៣នាក់មាន១.ឈ្មោះ DENY RINTO ភេទប្រុសអាយុ២៤ឆ្នាំ(ជនជាតិឥណ្ឌូនេស៊ី) ២.ឈ្មោះ ZHANG LONG ភេទប្រុសអាយុ៣៨ឆ្នាំ(ជនជាតិចិន) ៣.ឈ្មោះ គាំ ស្រីឡែន ភេទស្រី អាយុ១៩ឆ្នាំ(ជនជាតិខ្មែរ)ស្នាក់ភូមិក្បាលស្ពានពីរ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

លោកបានបញ្ជាក់ថា៖កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសគ្រឿងញៀនខេត្តបានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចុះប្រតិបត្តិការបង្ក្រាបគ្រឿងញៀនបាន២ករណី១.ករណីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦នៅចំណុចភូមិក្បាលស្ពានពីរ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត កម្លាំងនគរបាលជំនាញបង្ក្រាបឃាត់ខ្លួនជនសង្ស័យ២នាក់ម្នាក់ជនជាតិឥណ្ឌូនេស៊ីនិងមា្នក់ទៀតជនជាតិខ្មែរនិងរឹបអូសក្បាលបារីអេឡិចត្រូនិកចំនួន១១១ក្បាល ក្បាលបារីគ្មានទឹកចំនួន២ថង់ធំ និងម៉ាស៊ីនបារីអេឡិចត្រូនិកចំនួន១ដើមនិងគ្រឿងញៀនម្ស៉ៅក្រាមសថ្លា១កញ្ចប់ កញ្ឆាគ្រាម១កញ្ចប់ សាធាតុរាវ៧ដបនិងសំបោកដប៧ដបនិងឧប្បករប្រើប្រាស់គ្រឿងញៀនមួយចំនួននិងរថយន្ត១គ្រឿង។

ករណី២.កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦នៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត កម្លាំងនគរបាលជំនាញបង្ក្រាបឃាត់ខ្លួនជនសង្ស័យ១នាក់ជនជាតិចិនរឹបអូសគ្រឿងញៀនប្រភេទម្ស៉ៅម៉ត់សចំនួន៤ថង់ស្មើ១៣,៦០ក្រាម ម៉្សៅក្រាមសថ្លា១ដុំស្មើ១៤៩,៧៧ក្រាម ថ្នាំគ្រាប់ពណ៌ក្រហម៣គ្រាប់ស្មើ ក្បាលបារីអេឡិចត្រូនិកចំនួន១១៧គ្រាប់និងគ្មានទឹក៣៧គ្រាប់ឧប្បករប្រើប្រាសគ្រឿងញៀននិងរថយន្ត១គ្រឿង៕(ប៊ុន ធឿន)

អត្ថបទដែលជាប់ទាក់ទង