បន្ទាយមានជ័យ៖កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងចំណោមបក្ខពួក៤នាក់ករណីលួចកាត់សោរផ្ទះចូលយកម៉ូតូ១គ្រឿងនិងសម្ភារៈត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យនៅថ្ងៃទី២៩ ខែកក្តដា ឆ្នាំ២០២៦។
លោកវរៈសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានប្រាប់ថា៖ជនសង្ស័យ២នាក់មាន១.ឈ្មោះ ស្រ៊ា រដ្ឋា ភេទប្រុសអាយុ៣១ឆ្នាំ ២.ឈ្មោះ ដែន ដេត ភេទប្រុសអាយុ១៤ឆ្នាំរស់នៅភូមិក្បាលស្ពាន សង្កាត់ព្រៈពន្លា ក្រុងសិរីសោភ័ណ។
លោកបានបញ្ជាក់ថា៖ក្រោយទទួលបណ្តឹងឈ្មោះ យ៉ាំង មិញសៀង ភេទប្រុសអាយុ៣១ឆ្នាំរស់នៅភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ បានប្តឹងជនសង្ស័យធ្វើសកម្មភាពកាត់សោរផ្ទះចូលយកម៉ូតូ១គ្រឿងនិងសម្ភារៈក្នុងផ្ទះកាលពីថ្ងៃទី២៥ ខែកក្តដា ឆ្នាំ២០២៦នៅភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។
លោកវរៈសេនីយ៍ត្រី សុខ ឡេង បានបញ្ជាក់ថា៖ក្រោយទទួលបណ្តឹងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុសិរីសោភ័ណ បានធ្វើការស្រាវជ្រាវហើយកំណត់មុខសញ្ញាឃាត់ខ្លួនជនសង្ស័ចំនួន២នាក់វត្ថុតាងម៉ូតូ១គ្រឿងនិងរម៉ក១គ្រឿងទូរស័ព្ទ១គ្រឿងនិងសម្ភារៈមួយចំនួនដែលលួចដែលឃាត់កាលពីថ្ងៃទី២៦ ខែកក្តដា ឆ្នាំ២០២៦នៅភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ហើយកម្លាំងកំពុងស្រាវជ្រាវកំពុងរកចាប់ខ្លួនបក្ខពួក២នាក់ដែលកំពុងគេចខ្លួន៕(ប៊ុន ធឿន)
