រាជធានីភ្នំពេញ ៖ បុរស២នាក់ បានស្លាប់បាត់បង់ជីវិត យ៉ាងរន្ធត់ភ្លាមៗនៅហ្នឹងកន្លែង ក្នុថងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្ត កាលពីវេលាម៉ោង ១០ និង ២០នាទីយប់ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ នៅ ចំណុចជិតផ្លូវចូលបូរីHNលើផ្លូវ១០៤ ស្ថិតក្នុងភូមិក្រាំងត្រូច សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
តាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ក្នុងហេតុការណ៍នេះ បានបណ្តាលឲ្យបុរស០២នាក់ បានស្លាប់បាត់បង់ជីវិត ដោយមុនពេលកើតហេតុម៉ូតូ ម៉ាក HONDA C125 ពណ៌ខ្មៅ ពុំមានផ្លាកលេខ បើកបរដោយបុរសម្នាក់ មិនទាន់ស្គាល់ឈ្មោះ ឌុបឈ្មោះ ខន ខី ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរជាងជួសជុលរថយន្ត មានទីលំនៅភូមិត្រោកតាប៉ាង ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង នៅពីក្រោយ ក្នុង
ទិសដៅពីលិចទៅកើតស្របទិសដៅគ្នាជាមួយនឹងរថយន្ត មិនស្គាល់ម៉ាក អ្នកបើកបររថយន្តបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ពេលមកដល់ចំណុចកើតហេតុរថយន្តនោះ ក៏បានបុកពីក្រោយម៉ូតូតែម្ដង បណ្តាលឲ្យអ្នកជិះម៉ូតូទាំង២នាក់ ស្លាប់យ៉ាងរន្ធត់ រួចហើយរថយន្តក៏បានបន្តល្បឿនបើករត់គេចខ្លួនបាត់ស្រមោល ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះធ្វើការពិនិត្យវាស់វែង យកម៉ូតូទៅរក្សាទុក និងស្រាវជ្រាវតាមរយៈកាមេរ៉ាសុវត្ថិភាព តាមរករថយន្តបង្ក មកចាត់ការតាមច្បាប់ ខណៈសពជនរងគ្រោះឈ្មោះ ខី ត្រូវបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ រីឯសព សពមិនស្គាល់អត្តសញ្ញាណនោះ គឺតម្កល់ទុកនៅវត្តសំបួរដើម្បីស្វែងរកក្រុមគ្រួសារ បន្តទៀត ៕ នុច
