បើកការដ្ឋានកសាងអគារមន្ទីពេទ្យមិត្តនគរបាល១ខ្នង៣ជាន់មាន៣០បន្ទប់នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យភូមិរងចាំទទួលបានអគារបណ្ណាល័យ១ខ្នងពីអង្គការGood People Inter​national(GPI)សម្រាប់សិស្សានុសិស្សលោកវរៈសេនីយ៍ទោ រ៉ែន សុភ័ក្រ ក្រោយក្រសួងមហាផ្ទៃផ្អាកការងារត្រូវជំនួសតំណែងដោយលោកវរៈសេនីយ៍ទោ ម៉ៅ ឈួយបង្ក្រាបគ្រឿងញៀន២ករណី ឃាត់ខ្លួនជនសង្ស័យ៣នាក់ក្នុងមាន២នាក់ជនបរទេសរឹបអូសបារីអេឡិចត្រូនិចនិងគ្រឿងញៀនជាច្រើនឯកឧត្តម ជួន ណារិន្ទ បញ្ជារឲ្យស្រាវជ្រាវឃាត់ខ្លួនបុរសដែលឈរបាញ់នោម ដាក់ផ្លាកសញ្ញាចរាចរណ៍នៅលើកំណាត់ផ្លូវហាន់ណូយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ស្តេចយាងទៅកាន់ប្រទេសចិន ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាពលទ្ធផលប្រឡងសញ្ញាប័ត្រថ្នាក់ទី១២ នឹងប្រកាសនៅស្អែកនេះ!  ក្រសួងធម្មការ ចេញសេចក្តីណែនាំ ស្ដីពីការរៀបចំពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ព.ស.២៥៧០ គ.ស.២០២៦កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ៣០នាក់ដែលចោទប្រកាន់ពីបទធ្វើសកម្មភាពឆក់លួចនិងប្រើប្រាស់គ្រឿងញៀនដែលបង្កអសន្តិសុខឥទ្ធិពលស្រារុញ ច្រានឲ្យប្អូនបង្កើតក្លាយជា ….

សមត្ថកិច្ចកម្ពុជា រកឃើញស្ត្រីជនជាតិសិង្ហបុរីម្នាក់ ដែលឪពុកបានប្តឹងថាបានបាត់ខ្លួននៅរាជធានីភ្នំពេញ

រាជធានី‎​ភ្នំពេញ ៖   សមត្ថកិច្ចបានច្រានចោលការសង្ស័យជុំវិញករណីជួញដូរមនុស្ស ឬការបោកប្រាស់ លើនារីជនជាតិសិង្ហបុរីម្នាក់ដែលបានធ្វើដំណើរមកកាន់រាជធានីភ្នំពេញ ដោយបញ្ជាក់ថា នេះជាការចាកចេញពីផ្ទះដោយស្ម័គ្រចិត្ត ដើម្បីស្វែងរកការងារធ្វើជាគ្រូបង្រៀនភាសាអង់គ្លេស ដោយសារតែមានសម្ពាធ និងការរឹតបន្តឹងខ្លាំងពីសំណាក់គ្រួសារ។

‎​យោងតាមប្រភពព័ត៌មាន និងចម្លើយសារភាពពីភាគីពាក់ព័ន្ធបានឱ្យដឹងថា នារីនោះ មានឈ្មោះ SITI AISHAH SIREGAR BINTE SAHAT SIREGAR (ហៅ EVE) ជាជនជាតិសិង្ហបុរី។ រូបនាងបានធ្វើដំណើរចាកចេញពីប្រទេសសិង្ហបុរី នៅវេលាម៉ោង ១៥:៣០នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ តាមជើងហោះហើររបស់ក្រុមហ៊ុន Emirates លេខ EK-348 និងបានមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ នៅវេលាម៉ោង ១៦:០០នាទី ថ្ងៃដដែល។

‎​មុនពេលធ្វើដំណើរមកដល់ នារីរូបនេះបានកក់បន្ទប់ស្នាក់នៅដោយខ្លួនឯង នៅខុនដូ TK Lane   ជិតអង់តែនទួលគោក កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ តាមរយៈភ្នាក់ងារឈ្មោះ ឃុន ស៊ីនឌីកា (ស្រី-ជនជាតិខ្មែរ)។

‎​ប្រភពដដែលបានបន្តថា នៅពេលមកដល់ព្រលានយន្តហោះ នាងត្រូវបានមិត្តភក្តិប្រុសម្នាក់ឈ្មោះ ដួង សទ្ធា ដែលជាប្រជាពលរដ្ឋខ្មែរ និងជាប្រភពស្គាល់គ្នាតាមរយៈការលេងហ្គេមអនឡាញតាំងពីឆ្នាំ២០២៤ ទៅទទួល។

ឈ្មោះ ដួង សទ្ធា ដែលបច្ចុប្បន្នជាគ្រាន់តែជានិស្សិតឆ្នាំទី១ នៅវិទ្យាស្ថានភាសាបរទេស (IFL) បានប្រាប់សមត្ថកិច្ចថា ឈ្មោះ EVE បានប្រាប់រូបគេកាលពីថ្ងៃទី២២ ខែកក្កដា ថា នាង នឹងមកដល់ភ្នំពេញនៅថ្ងៃទី២៨ ខែកក្កដា។ រូបគេក៏បានខ្ចីរថយន្តម៉ាក Lexus RX330 ពីមិត្តភក្តិ ទៅទទួលនាងនៅព្រលានយន្តហោះ ជូនមកកាន់ខុនដូ TK Lane ព្រមទាំងបានជូននាងទៅទិញសម្ភារផ្ទះបាយ និងដើរលេងកម្សាន្តធម្មតា។
‎​
ពាក់ព័ន្ធនឹងមូលហេតុនៃការចាកចេញ នារីជនជាតិសិង្ហបុរីរូបនេះបានសារភាពថា ខ្លួនមិនបានសុំការអនុញ្ញាតពីឪពុកម្តាយនោះទេ ដោយសារតែឪពុកម្តាយរបស់ខ្លួនមានកម្រិតតឹងរឹងខ្លាំង ដែលប្រាកដជាមិនអនុញ្ញាតឱ្យខ្លួនមកឡើយ។ ទោះជាយ៉ាងណា ខ្លួនបានសរសេរសំបុត្រទុកឱ្យគ្រួសារមុនពេលចាកចេញ។ នាងបានបញ្ជាក់បន្ថែមថា ចាប់តាំងពីមកដល់រាជធានីភ្នំពេញ ខ្លួនពុំត្រូវបាននរណាម្នាក់បង្ខាំង ធ្វើទារុណកម្ម ឬគំរាមកំហែងអ្វីឡើយ។

‎​ផ្អែកលើលទ្ធផលនៃការស្រាវជ្រាវរបស់សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងចម្លើយបកស្រាយរបស់ភាគីពាក់ព័ន្ធ សមត្ថកិច្ចបានសន្និដ្ឋានថា‎​នារីរូបនេះចាកចេញពីផ្ទះដោយសារការមិនពេញចិត្ត និងសម្ពាធនៃការរឹតបន្តឹងខ្លាំងពេកពីឪពុកម្តាយ។
‎​ពុំមានបុគ្គលណាម្នាក់ធ្វើការលួងលោម បោកបញ្ឆោត ឬពាក់ព័ន្ធនឹងអំពើជួញដូរមនុស្សឡើយ។ ការធ្វើដំណើរមកកាន់ប្រទេសកម្ពុជា គឺធ្វើឡើងដោយឆន្ទៈខ្លួនឯងផ្ទាល់ ក្នុងគោលបំណងស្វែងរកការងារធ្វើ ដោយគ្មានការបង្ខិតបង្ខំពីភាគីទីបីឡើយ៕

‎ប្រភព៖ លេខាធិការដ្ឋាន គ.ប.ឆ.ប.

អត្ថបទដែលជាប់ទាក់ទង